ភាគទី17:ប៉ុន្នឹងវាមិនងាប់ទេ!

1.9K 97 1
                                    

ម៉ោង6:30នាទីល្ងាចនៅ Jeon group បុគ្គលិកគ្រប់គ្នាគេចេញពីធ្វើការអស់ហើយព្រោះក្រុមហ៊ុនរបស់នាយចេញមក5។ ក្រឡេកមកមើលអ្នកនៅក្នុងបន្ទប់ដែលធ្វើសង្គ្រាមក្ដៅសាច់ជាមួយគ្នាមិនដឹងជាប៉ុន្មានទឹកទៅហើយទេ ពួកគេឈប់តាំងពីម៉ោង5ម្លេះដោយហេតុថារាងតូចសន្លប់មិនដឹងជាប៉ុន្មានដងតាំងពីថ្ងៃរសៀលមក។

<នៅដេកងាប់លើគ្រែនឹងយូរទៀតទេ..ពិតជាកម្ចិលមែន!> អ្នកជារាងក្រាស់ ដែលកំពុងតែបិទឡេវអាវរបស់ខ្លួនឯងនៅក្បែរគ្រែបោះសម្ដីមកយ៉ាងពិរោះពិសារទៅកាន់រាងតូចដែលគេងយំលើគ្រែឈឺផ្សារផ្នែកខាងក្រោមជាខ្លាំង ប៉ុន្តែបើពិរោះពិសារបែបនេះមិនចង់បានទេល្អជាង!

<ខ្ញុំឈឺ..> ថេយ៍ ប្រឹងងើបខ្លួនអង្គុយតិចៗទាំងមុខជូរហួញ លំបាកលំបិនព្រោះនាយលេងខ្លាំងដៃខ្លាំងណាស់មិនថ្នាក់ថ្នមសូម្បីតែបន្តិច។

<វាមិនងាប់ទេ បើឈឺប៉ុន្នឹងដល់ងាប់មិនដែលគេយកគ្នាទេ> ជុងហ្គុក

គិតស្មានអ្វីចេះខុសថាគេយល់ពីខ្លួន ខំប្រាប់គេថាខ្លួនឈឺ ក្រែងនៅមានទឹកចិត្តជួយយកអាសារខ្លះ ប៉ុន្តែចម្លើយដែលបានមកវាផ្ទុយស្រឡះហួសពីការស្មាន នេះគឺអត់សោះតែម្ដងមានតែជេរថែម។

<...> ថេយ៉ុង គាំងយោបល់ហារអ្វីមិនចេញទៀតក៏បានត្រឹមតែបៀមទឹកភ្នែកលួចយំក្នុងចិត្តម្នាក់ឯង គេអន់ចិត្តជាមួយនាយធ្លាក់ដល់កម្រិតសូន្យទៅហើយ ។ ដោយហេតុប្រាប់ហើយនៅតែមិនយល់ រាងតូចក៏ស្រវេស្រវាចុះពីគ្រែដើម្បីយកខោអាវមកស្លៀកពាក់បិទបាំងកាយដែលជាំសុះសាច់ដោយសារតែស្នាមខាំរបស់នាយ ក៏ប៉ុន្តែគេឈឺឡើងទន់ជើងម្ដេចនឹងអាចក្រោកឈរបាននោះ..

ព្រូស!!!
គ្រាន់តែចុះភ្លាមថេយ៉ុងត្រូវញ័រជើងដួលអង្គុយមួយរំពេច។

<ហ្ហឹកៗ..> អត់ទ្រាំនឹងការឈឺផ្សារផ្នែកខាងក្រោមមួយនេះមិនបាន បូករួមទាំងឈឺចិត្តផងនោះវាក៏បណ្ដាលឲថេយ៉ុងយំចេញមកមួយរំពេច ហេតុអ្វីខ្លួនទន់ខ្សោយយ៉ាងនេះគ្រាន់តែធ្វើរឿងនឹងហើយក៏ដើរមិនកើត កុំថាឡើយដើរត្រឹមឈរក៏យោងលំនឹងខ្លួនឯងមិនទាំងរួចផង ចុះគេ គេធ្វើដែរម្ដេចគេមិនអីម្ដេចគេនៅធម្មតាថែមទាំងមានកម្លាំងឈរសម្លក់សម្លឹងជេរស្ដីខ្លួនតាមចិត្តទៀត! គិតឡើងពេលណា៎សឹងតែលោតពីលើអគារឲស្លាប់ទេ។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now