ភាគទី29: ខឹង!

1.6K 103 0
                                    

<ឯងគិតថាយើងជាសត្វព្រៃមែនទេ ទើបឲសុីផ្លែឈើជំនួសបាយ?>

<ទេ! អូនមិនមានន័យបែបនឹងឯណា៎ អូនឲបងញុាំទ្រព្យសិនទេតើ! បើបងអត់ញុាំទេចាំអូនធ្វើឲឆាប់ជាងនេះ!> រាងតូចស្រដីយ៉ាងស្រទន់ផ្អែមទៅកាន់នាយយ៉ាងពិរោះពិសារ មិនបានខឹងសូម្បីតែបន្តិច ទោះតាំងពីមកដល់ផ្ទះនាយឡើងទៅបន្ទប់បាត់ខ្លួនត្រូវចាត់ចែងម្នាក់ឯងដល់ស្មើនេះក៏ដោយ។

<បើដឹងចឹងយើងមិនចាំសុីរបស់ឯងទេ!> លេងចរឹកសម្បើមដៃខ្លាំងណាស់។

<....> ថេយ៍ មិនមាត់តបតទៀតព្រោះខ្ចិលវែងឆ្ងាយដឹងថានាយបុិនរករឿង ដូច្នោះហើយក៏មានតែរហ័សធ្វើម្នាក់ឯងបន្ត។
   ចំណែកឯអ្នកខាងនេះមិនព្រមទៅអង្គុយកៅអីរងចាំអ្វីទេនៅឈរគៀនទ្វារធ្វើមុខក្រញ៉ូវនៅឯនឹង! បើនិយាយពីភ្នែកវិញមហាព្រៀនតាមសម្លឹងមើលត្រគៀកនឹងចង្កេះមួយក្ដាប់របស់រាងតូចមិនដាច់ ចងជាមួយអៀមធ្វើម្ហូបបែបនេះរឹតតែឃើញស្អាត។
   សុខៗក៏ស្រាប់តែលោតគំនិតមួយឡើងញញឹមគែមមាត់បន្តិចមុននឹងដើរទៅរកគេសន្សឹមៗ!

<អុ៎!!..បងធ្វើអីនឹង!?> ថេយ៍ត្រូវភ្ញាក់ជាមួយនាយព្រោះសុខៗចូលមកអោបចង្កេះរបស់គេពីក្រោយទៀតហើយ។

<ធ្វើស្អី!??> ជុងហ្គុកនាយចេះតែឆ្លើយឲតែរួចពីមាត់ហីៗចោល ក៏ព្រោះតែដៃកំពុងតែស្វិតស្វាញលូកចូលទៅរាវស្ទាបអង្អែលពោះរៀបស្មើររបស់គេលេង នឹងសព្វគ្រប់រាងកាយទាំងអស់ដែលអាចឲនាយលូកស្ទាបបាន គំនិតចេញមកអស់លេខដាក់ហើយកំពូលមនុស្សពិតៗ ។

<ជុង!!..តែអូនកំពុងធ្វើម្ហូប..បងចេញសិនទៅមើល!> ថេយ៍គេរាងស្មុគជាមួយនាយបន្តិចដែរព្រោះគំនិតរ៉េទៅរកទំនោរតែអាខាងនឹង មិនដឹងថាពេលនេះកំពុងតែធ្វើម្ហូបស្អីទេ ម្យ៉ាងគេមិនទាន់ទាំងបានងូតទឹកឲស្រស់ស្រាយស្រឡះខ្លួនផង។

<បើចេញ! យើងចេញរហូតមិនមករកឯងវិញទេ..ជុប៎ៗ*!!> ជុងហ្គុក ចង់ថេយ៍និយាយស្អីនិយាយទៅអត់ខ្វល់ សំខាន់ពេលនេះកំពុងតែថើបផ្ដិតបបូរមាត់ជុំវិញបរិវេនក៏របស់គេលឺសូរជីបជុបពេញផ្ទះបាយ។

<តែអូនកំពុងធ្វើម្ហូបបងក៏ឃើញ..ក្រែងបងឃ្លានមែនទេ!?>

<យើងលែងឃ្លានហើយ តែឃ្លានឯងវិញម្ដង>ជុងហ្គុកនាយដូចជាមិនអាចហាអារម្មណ៍ក៏ចាប់បង្វែររាងតូចឲបែរមករកនាយវិញម្ដង មុននឹងលូកដៃទៅបិទហ្គា។ ជួយមិនបានបងពីថេយ៍យឺតយ៉ាវខ្លួនឯងទេ!

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now