ភាគទី25: ប្រចណ្ឌ!

1.8K 102 0
                                    

ជុងហ្គុកបន្ទាប់ពីនាយឃើញថាថេយ៍យំទៀតហើយគ្មានអ្វីច្រើនទេក្រៅពីធុញនេះឯង។

<យំៗ..គ្មានចេះអីក្រៅពីយំ> រាងក្រាស់និយាយរួចក៏លើកបីថេយ៍ឡើងចេញពីបន្ទប់ដើរសម្ដៅទៅរកឡាន ដើម្បីចេញទៅញុាំអីនៅខាងក្រៅ ព្រោះផ្ទះនេះគ្មានរបស់របរសម្រាប់ធ្វើម្ហូបអ្វីទេមិនទាន់ទិញមកដាក់ផង។
30នាទីក្រោយ
ពួកគេបានបើកមកហាងនៅទីក្រុងដោយមិនញុាំម្ហូបដែលគេធ្វើនៅជាយក្រុងឡើយ ម្យ៉ាងថ្ងៃនេះនាយចង់មកមើលក្រុមហ៊ុន។

<សុីអីកម្មង់ទៅ!> ជុងហ្គុកបង្ហាញទឹកមុខមកបែបធុញទ្រាន់ក៏ប៉ុន្តែចិត្តនាយមិនដូច្នោះ ធ្វើបែបនេះគឺដើម្បីមិនឲថេយ៍គេបានចិត្ត។

<ចុះបងញុាំអី?..បងញុាំអីខ្ញុំញុាំនឹងដែរ?> ថេយ៍ សូម្បីតែម្ហូបត្រូវញុាំមាត់ខ្លួនឯងក៏ចង់តាមនាយសព្វគ្រប់ដែរ នេះប្រុងស្រឡាញ់ងប់យកតែមែនទែនរឺ?

<យើងផឹកទឹកធម្មតា ឯងផឹកទេ?> តតែលឺសម្ដីរបស់នាយហើយរាងតូចផ្ដើមឆ្អែតបាយតែម្ដង!

<សុីមាត់ខ្លួនឯងចាំបាច់សួរយើងថាយើងសុីអី ឃ្លានក៏កម្មង់ទៅ នឹងអាលបានហើយ>

<បាទ..បងស្រីខ្ញុំយកអាមួយនេះ...> ថេយ៍ញញឹមដាក់នាយទាំងមិនសមមុននឹងលើកមីនុយបង្ហាញទៅកាន់បុគ្គលិក។

<ចា៎ សូមអ្នកប្រុសទាំងពីររងចាំបន្ដិច!> ញញឹមគួរសមបន្តិចហើយនាងក៏ដើរចេញទៅ។

<យើងទៅបន្ទប់ទឹកមួយភ្លែត!> ជុងហ្គុកនិយាយរួចនាយក៏ក្រោកដើរចេញ បន្សល់ទុកតែថេយ៍អង្គុយម៉ង់ៗម្នាក់ឯង។

<សួស្ដី!!> គ្រាន់តែជុងហ្គុកនាយងើបចេញបាត់ភ្លាមបុរសម្នាក់ដែលអង្គុយក្បែរនោះងើបមករកថេយ៍ភ្លាមមិនចាំយូរ ព្រោះគេចាប់អារម្មណ៍តាំងពីឃើញរាងតូចដើរចូលហាងម្លេះ!

<អរ៌..បាទ..សួស្តី!!> ថេយ៍ញញឹមរាក់ទាក់បែបមិនសម ព្រោះមិនដែលស្គាល់។

<អូនឈ្មោះអីដែរ..បងអាចស្គាល់ផងបានទេ!> man ញញឹមស្រស់ទៅកាន់រាងតូចធ្វើដូចជាធ្លាប់ស្គាល់គ្នាពីឆ្នាំណាដូច្នោះ ហា៎មកសុតតែអូនបង។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now