ភាគទី26: ស្រឡាញ់....

1.7K 98 0
                                    

"ហ្ហឹកៗ..មនុស្សអាក្រក់..អ្ហឹក*!!"

<ហុឹស!!..សាករួចហើយ អាចចេញទៅវិញបាន> មិនមែនសាករួចហើយនោះទេ គឺបញ្ឈឺចិត្តឲថេយ៍យំរួចហើយវិញទើបត្រូវ។

<លោកអគ្គនាយកបើត្រូវការខ្ញុំអាចកំដរបានពេញមួយយប់ណា៎> ប៉ូរី ងើបឈរឡើងទាំងមិនទាន់អស់ចិត្ត!

<អូ៎..នេះមានសេវាក្រៅហេ៎?> ធ្វើដូចជាចង់ដឹង!

<អត់ទេ ផ្ដល់ឲតែលោកមួយប៉ុណ្ណោះ> មិនត្រឹមតែថាដៃលើកទៅអង្អែលជុំវិញបរិវេនទ្រូងមាំក្រាស់របស់នាយទៅមកយ៉ាងព្រហើន។ អាណិតតែអ្នកដែលអង្គុយទេគ្មាឆ្អុលទ្រូងអួលដើម.កឈឺចិត្តសឹងស្លាប់ទៅហើយ។

<ចាំទំនេរចុះ> ឆ្លើយឲផុតពីមាត់!
<អោវ..លោកអគ្គនាយកគេនោះជាអ្នកមិចអង្គុយយំចឹង?> នៅសុខៗប៉ូរីក៏ស្រាប់តែចាប់អារម្មណ៍ជាមួយរាងតូចវិញម្ដង ព្រោះឃើញអង្គុយយំខ្សឹបខ្សួលតាំងពីនាយថើបមាត់របស់នាងមកម្លេះ។

<ក្មេងនឹងហេ៎?> តែបុិននេះរឹងតែបានដៃលេងទៀតហើយ។
<ចា៌!!>
<ជាប្អូនប្រុស..តែប្អូនប្រុសដែលរើសមកចិញ្ចឹម!> ស្ដាប់សម្ដីទៅគឺសងសឹកទេតើ ជុងហ្គុកទឹកមុខញញឹមបែបអ្នកឈ្នះមិនដាច់សម្លឹងទៅកាន់ថេយ៍ដែលប្រឹងជូតទឹកភ្នែកចេញឡើងក្រហមភ្នែកច្រមុះថ្ពាល់អស់។

<អរ៎..ចឹងខ្ញុំទៅសិនហើយណា៎លោកអគ្គនាយក..កុំភ្លេចណា៎ខ្ញុំចាំបាន24ម៉ោង..ជុប៎!!> មុននឹងចេញទៅនាងនៅចិត្តធំហ៊ានទៅផ្ដល់ស្នាមថើបលើថ្ពាល់របស់រាងក្រាស់ទៀត ចំណែកជុងហ្គុកនាយមិនខ្វល់ឡើយ គឺអង្គុយគងអន្ទាក់ក្លាក្រវីបុិចពណ៍ទឹកមាសរបស់ខ្លួនឯងលេងសម្លឹងមកមើលថេយ៍មិនដាច់។

<ហឺយ!!..តើនាងស្អាតទេ?> ជុងហ្គុកសួរមកកាន់ថេយ៍។

<អ្ហឹក..សឺត៎!!..មិន..មិនដឹងទេ> ថេយ៍ប្រឹងទប់សម្លេងយំអណ្ដឹងអណ្ដក់លើកដៃជូតវាសទឹកភ្មែកពីមុខនាយ ខ្លួនពិតជាអន់ណាស់ដែលយំឲនាយឃើញបានចិត្តថ្នាក់នេះ។ តែគេទប់មិនបានឡើយព្រោះវាឈឺខ្លាំងរកអ្វីមកវាស់មិនឃើញស្ទើរតែដាច់ខ្យល់ស្លាប់។

<ទាំងស្អាតក៏ស្អាត..អ្វីដែលសំខាន់មាត់ផ្អែមដើមទ្រូងធំ..ឆ្ញាញ់ជាងរបស់កាលពីយប់មិញ> របស់កាលពីយប់ដែលសម្ដៅដល់នោះគឺខ្លួនរបស់រាងតូចនឹងឯង ។ ថេយ៍ដែលមុននេះប្រឹងជូតទឹកភ្នែកនឹង អីឡូវក៏យំមកជាថ្មីម្ដងទៀតហើយ តើនាយអស្ចារ្យពេកទេដឹង? ហេតុអ្វីក៏បញ្ឈឺចិត្តរបស់គេសាហាវថ្នាក់នេះ? មានអាណិតទឹកចិត្តដែលខំស្រឡាញ់ខ្លះរឺអត់?

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now