ភាគទី27:លេងសើចផ្លូវអារម្មណ៍!

1.7K 101 1
                                    

<ស្រឡាញ់!?..យើងមានហេតុផលអីត្រូវស្រឡាញ់ឯង? កុំគិតថាយកខ្លួនមកពង្វួកយើង យើងទន់ចិត្តលែងស្អប់ឯងនឹងម៉ែឯងនោះ!!> 
   ក្តុក!! ស្ដាប់មុនដំបូងគេខំសប្បាយចិត្តសឹងស្លាប់ គិតថានាយស្រឡាញ់ នាយលែងស្អប់ខ្ពើម ក៏ប៉ុន្តែស្ដាប់ឲជាក់ទៅវាអត់នោះទេ គេនៅតែស្អប់! គេនៅតែប្រកាន់ភ្ជាប់ថាគេស្អប់ខ្លួន! ទឹកមុខរបស់គេបញ្ជាក់ភាពជាម្ចាស់ការមកយ៉ាងច្បាស់ថាគេមិនបានទន់ចិត្តស្រឡាញ់។ 
     រាងតូចត្រូវចាប់ឈឺទ្រូងផ្នែកខាងឆ្វេងខ្ទោកៗប្រៀបបានដូចគេដកយកមកច្របាច់លេង គេអួលដើម.កហារអ្វីមិនចេញ កាយវិការសម្ដីពាក្យពេចន៍ធ្វើដូចហួងហែងគេណាស់ ទាំងដែលការពិតវាមិនដូច្នោះ!

<ហ្ហឹក!!..លែង..លែងអូនទៅ> ថេយ៍គេឆ្អែតនឹងចម្លើយរបស់នាយដល់ថ្នាក់មិនចង់ប្រឈមនៅនឹងមុខទៀត ខ្លួនគេដូចជាថ្លៃមករហូតខុសដាច់ពីខ្លួនដែលនាយមិនដែលឲតម្លៃមកម្ដងសោះ រាងតូចប្រឹងរើរុញដើមទ្រូងមាំក្រាស់របស់នាយចេញដើម្បីក្រោកឈរ ក៏ប៉ុន្ដែគិតហេ៎ថានាយព្រមដោះលេងឲគេយំបានសុខនោះ? អត់សោះឡើយ!

<ឯងមានសិទ្ធិអីបញ្ជាឲយើងលែងឯង> ជុងហ្គុករឹតតែបណ្ដឹងកម្លាំងដៃអោបជាងមុន នាយមិនឲចុះចង់យ៉ាងមិច?

<ហ្ហឹកៗ..សិទ្ធិដែលអូនមិនចង់នៅក្បែរបងតទៀត ប៉ុន្នឹងអស់ចិត្តរឺនៅ> ថេយ៍ងើបមុខឡើងសម្លក់នាយយ៉ាងក្រហមភ្នែកថ្លែរ មិនមែនជាអង្គុយតែស្លូតអង្គុយតែល្អរហូតនោះទេ ខ្លួនគេផ្ទាល់ក៏ចេះខឹងដែរ។

<យើងមិនឲចុះ!> ជុងហ្គុកនាយលឺសម្ដីរបស់ថេយ៍ហើយហាក់ក្ដៅក្រហាយមកមួយរំពេច នាយស្អប់នៅពេលដែលលឺសម្ដីថាគេលែងចង់នៅក្បែរ ចង់ចាកចេញ! កុំសង្សឹមថានាយព្រមដោះលែងឲទៅនោះ! ជុងហ្គុកមិនឲចាញ់ចិត្តសម្លឹងទៅមើលរាងតូចដោយក្រសែភ្នែកត្រជាក់ស្រេបក៏ប៉ុន្តែក្នុងទ្រូងមិនត្រជាក់ឡើយ អាចអាំងសាច់ឆ្អិនមួយ!

<....> ថេយ៉ុងមិនមាត់ក៏ប៉ុន្តែភ្នែកគឺប្រឹងសម្លក់នាយយកតែមែនទែន! អាងអីអាងកម្លាំង អាងគម្រាម អាងគំហកដាក់គ្មានស្អីក្រៅពីរឿងអស់នឹង។

<ឯងកុំមកមើលយើងក្នុងក្រសែភ្នែកបែបនេះឲសោះ គីម ថេយ៉ុង>
សម្លក់នាយនឹងចង់បានន័យថាយ៉ាងមិច? វាយស្មើរហើយហេ៎? លែងស្ដាប់បង្គាប់ហើយ? ស្អប់បំផុតមនុស្សដែលប្រឹងយកឈ្នះនាយ បុិនចចេសបែបនេះ!

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now