ភាគទី06: ឯងធ្វើស្អីនឹង!?

1.5K 105 0
                                    

បន្ទាប់ពីរំលងអស់ទៅជាច្រើនម៉ោង ជួយលក់អីវ៉ាន់ក្នុងម៉ាតជាមួយជុងហ្គុកពាក់កណ្ដាលថ្ងៃហើយ ពេលនេះក៏ឈានចូលដល់ម៉ោង5ល្ងាចដែលនាយដល់ពេលចេញពីធ្វើការហើយក៏ជាពេលដែលថេយ៍គេទន្ទឹងរងចាំដែរ។

<យេ៎!!..ទីបំផុតម៉ោង5ហើយ> ថេយ៍ លើកដៃទាំងពីរឡើងលើសប្បាយចិត្ត នៅពេលដែលដឹងដល់ម៉ោងចេញធ្វើការរបស់ជុងហ្គុក។

<នៅដល់កាលទៀត> នាយដោះអាវអៀបបុគ្គលិកចេញសូកអាវក្រៅពណ៍ខ្មៅពីក្រៅរួចក៏បើកទ្វារចេញទៅមុនទៅ ដោយមិនចាំថេយ៍សូម្បីបន្តិច រកតែអ្នកម្ខាងទៀតតាមមិនទាន់។

<ហិហិ..ចាំផងកុំដើរលឿនពេក> ថេយ៍ រត់មកពីក្រោយសូកដៃចូលទៅប្រឡោះដើមដៃរបស់នាយដែលឡូកចូលហោប៉ៅអាវ ទាំងមិនសូមការអនុញ្ញាតពីម្ចាស់គេបន្តិចសោះ សួរថាពេញចិត្តឲខ្លួនធ្វើបែបនេះរឺអត់?

<លែងដៃចេញពីយើងភ្លាម> ជុងហ្គុក ផ្ដើមសម្លក់មុខថេយ៍ថ្លែរស្រដីសង្កត់សម្លេងធ្ងន់សម្លឹងទៅដៃដែលប្រហើនមកកាន់ដៃនាយហើយនឹងត្រឡប់ទៅសម្លក់មុខវិញឆ្លាស់គ្នា ពីដើមមកគ្មានអ្នកណាធ្វើបែបនេះដាក់នាយឡើយព្រោះដឹងថាគេមិនចូលចិត្ត។

<អរ..សូមទោស> ថេយ៍ ដឹងខ្លួនមកវិញសើចលេងសម ដូចស្ពឹកៗមុខយ៉ាងមិចទេ ចរឹកនាយនៅដដែលកាលពីក្មេងយ៉ាងមិចធំឡើងគឺបែបនឹង ម៉ូវលើសពីមុនដប់ដង សូម្បីតែប៉ះខ្លួនបន្តិចក៏មិនបានដែរ។ ជុងហ្គុកនាយមិនមាត់ក៏បែរមុខទៅវិញដើរទៅមុខបន្ត ដើម្បីរងចាំឡានសាធារណៈព្រោះវាអស់លុយតិចជាងតាក់សុី។

<ពួកយើងជិះឡានក្រុងសាធារណៈមែនទេ? មិនជិះតាក់ស៊ីទៅវាលឿនជាង> ថេយ៍

<យើងមិនមែនកូនមហាសេដ្ឋី> ជុងហ្គុកងាកមកក្មេងក្បែរខ្លួនដាក់មួយប្រយោគងាកទៅវិញដូចធម្មតា ងាកៗតាក់សុីៗ ចំណាយលុយប៉ុន្មានលើតាក់សុីនឹង? ផ្ទៃមុខរបស់នាយបើនរណាម្នាក់ឃើញនាយសើចច្បាស់ជាសំណាងពេញមួយជីវិត បើសូម្បីតែញញឹមបន្តិចក៏គ្មានដែរនោះ!

<ចាំបាច់កូនសេដ្ឋីទើបជិះតាក់សុីបានទេ> ថេយ៍ រអ៊ូក្នុងមាត់តិចៗម្នាក់ឯង មិនគិតសោះថាជុងហ្គុកនាយស្ដាប់លឺ។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now