ភាគទី50:បោក!

2K 126 3
                                    

<ហិហិ!..សប្បាយណាស់!> អ៊ុននីនៅលើដៃរបស់រាងក្រាស់កាន់កូនកង្ហារក្រដាសមួយដែលនាយបានទិញឲ ដើរទៅដល់បង់មួយក៏ដាក់គូទអង្គុយ។

<អាយុប៉ុន្មានហើយ?> ជុងហ្គុក
<អូនមែន?~> អាល្អិតឈប់ងក់លែងចាប់អារម្មណ៍នឹងកង្ហារដែលខ្លួនលេងងាកមកសម្លឹងជុងហ្គុកធ្វើភ្នែកភ្លឺសៗ។

<ត្រូវហើយ!>
<អរ៎..appaថាអូន អាយុ5ឆ្នាំហើយ តែខ្វះតិចទៀតបាន5ឆ្នាំពេញ>

<ហឹស! appaឯងឆ្កួតទេដឹង មាន5ឆ្នាំតិចមិនតិចទៀត> ជុងហ្គុកនាយអស់សំណើចឡើងបន្ទាប់ពីស្ដាប់អ៊ុននីនិយាយ។

<មិចថាឲappaអូនចឹង?>

<ខឹងហេ៎?..appa កូនអីឡូវគួរឲស្រឡាញ់ណាស់> ជុងហ្គុកងាកមកញញឹមដាក់កូនលើកដៃលេងក្បាលរបស់អ៊ុននីតិចៗ! កូន? រឺក៏នាយ...

<ប៉ាជុង..??>
<ត្រូវហើយប៉ាមើលកូនឃើញ ប៉ាមិនទាន់ខ្វាក់ឯណាហើយក៏មិនបាត់ការចងចាំអ្វីដែរ!>

<ហក៎!!..ប៉ាជុងកុហកappa ចាំមើលappaវាយបែកគូទហើយ!~> អាច្រម៉ក់លើកដៃតូចៗឡើងយកទៅខ្ទប់មាត់បែបភ្ញាក់ផ្អើល មើលសំដីចុះ ជាងមនុស្សធំទៀត។

<ហឹសៗ!..ថេយ៍ចូលចិត្តវាយកូនបែបនឹងមែនទេ?> តាមពិតទៅជុងហ្គុកនាយត្រឡប់មកមើលឃើញវិញរាងយូរខែដែរហើយ ការចងចាំរបស់នាយគ្រាន់តែបាត់បង់រយៈពេលខ្លីប៉ុណ្ណោះ! មូលហេតុដែលនាយមិនត្រឡប់ទៅនោះគឺមិនចង់ឲថេយ៍ត្រឡប់មកឈឺចាប់ជាមួយនាយម្ដងទៀតប៉ុន្នឹង។ ចំណែករឿងអ៊ុននីក៏នាយមិនចម្លែកដែរព្រោះនាយបានឲកូនចៅស៊ើបមើល ប៉ុន្មានឆ្នាំមកនេះនាយក៏តាមលួចមើលថេយ៍ពីក្រោយមិនដាច់ដូចគ្នា។

<អត់ទេ..appa! អត់ដែលវាយអូនទេ>
<កុំប្រាប់ថេយ៍ពីរឿងនេះស្ដាប់បានទេ?>

<មិចចឹង?~ >
<appaកូននៅខឹងប៉ា!>
<ខឹងរឿងអី?>
<ជាក្មេងកុំចង់ដឹងមិនល្អទេ!>
<ចុះប៉ាជុង ចេះកុហកចឹងក៏មិនល្អដែរ!> -,-

<ស៊កឲប៉ាមែនទេនៀក>
<ហិហិ! អត់ទេ ចាំអូនជួយលាក់ ហើយជួយឲappaបាត់ខឹងប៉ាជុងណ៎!~>
ជុងហ្គុកសម្លឹងមុខកូនពោពេញដោយក្ដីស្រឡាញ់ មិនគិតសោះថានាយដើរដល់ដំណាក់ការនេះ កូននាយពិតជាឆ្លាតណាស់!

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now