ភាគទី47:នោះគឺប៉ាជុង!

1.8K 121 3
                                    

ព្រឹកថ្ងៃថ្មី

<យ៉េៗ!..បានទៅជួបប៉ាប៉ាហើយ!..សប្បាយចិត្តណាស់!> សម្លេងរបស់អ៊ុននីរត់ចេញពីក្នុងផ្ទះដៃអោបតុក្ដាជាប់មើលទៅដូចជាសប្បាយចិត្តខ្លាំងណាស់ ព្រោះថ្ងៃនេះពួកគេចេញដំណើរទៅហើយ។

<អ៊ុននី! កូនកុំរត់ប្រយ័ត្នដួល!>
<ហិហិ! មិនអីទេ! ចឹងកូនចូលឡានមុនហើយណា៎!>
ថេយ៉ុងសម្លឹងមុខកូនដោយញញឹមបញ្ជាក់ ក្រោយទទួលបានហើយអាច្រម៉ក់ក៏បើកទ្វារឡានចូលយ៉ាងរហ័ស។

<អ្នកប្រុសតូចប្រុងទៅរកចៅហ្វាយនៅឯណា?> ស៊ូជុនជាជំនិតរបស់ជុងហ្គុកគឺជាអ្នកជូនពួកគេទៅ។

<..ហុឹស..មិនដឹងទេ! មើលទៅគ្មានសង្ឃឹមនឹងឃើញគាត់ឡើយប្រហែលជាត្រឹមនាំអ៊ុននីដើរលេងប៉ុណ្ណោះ!> ថេយ៍ញញឹមបន្តិចមុនិយាយទាំងមិនចេញពីចិត្ត គេស្មុគស្មាញគ្មានចិត្តសប្បាយអ្វីឡើយ។

<ចឹងពួកយើងទៅៗ!>
[.....]
ចំណាយពេលប្រហែលពី2ទៅ3ម៉ោង ពួកគេក៏មកដល់Yongin ដោយថេយ៍គេទៅតំបន់ជនបទព្រោះចង់រស់នៅបែបសាមញ្ញខ្លះប្រើជីវិតបែបនេះក៏វាមានន័យដែរ ដោយគេធ្វើការជួលផ្ទះមួយល្មមដែលមានទុកសម្រាប់ភ្ញៀវមកដើរកម្សាន្តឲមកនៅអ្វីបែបនេះ។

<Appaរួចហើយរឺនៅ?..លឿនៗអូនចង់ដើរលេង!> សម្លេងរបស់អាល្អិតអង្គុយចាំលើគ្រែរំអុករាងតូចដែលនៅក្នុងបន្ទប់ទឹកផ្លាស់អាវ។

<រួចហើយៗ..ប្រញ៉ាប់អ្វីថ្នាក់នេះ?> ថេយ៍រហ័សបើកទ្វារបន្ទប់ទឹកចេញមកទាំងមិនទាន់បិទឡេវអាវស្រួលបួល។ ពួកគេដើរលេងយប់ក៏ព្រោះតែគេមានធ្វើបុណ្យភូមិ ដូចជាលេងតន្ត្រីនឹងមានលក្ខណៈជាផ្សារបែបលក់របស់ញុាំរបស់ប្រើប្រាស់អ្វីតិចតួចបែបនឹង។

<ហិហិ! តោះទៅ!~> អ៊ុននីសើចបន្តិចលឹបភ្នែកក្រោកឈរឡើង លើកដៃទាំងពីរប្រុងឲថេយ៍ចូលមកពោរ។

<Appaពួកយើងអាចទៅជួបប៉ាជុងនៅកន្លែងនឹងទេ!?~>

<មិនដឹងទេ!~>
កាត់មកក្នុងភូមិឯនេះវិញ កំពុងតែអ៊ូរអរមានការរាំលេងកម្សាន្តមើលទៅពីជាសប្បាយខ្លាំងណាស់ ចង្កៀងគូបដុតភ្លឺគ្រប់តូបរួចក៏គ្រប់តាមជួរផ្លូវដើរ។

(ចប់)《រឿង សម្អប់ស្នេហ៍កាមទេព🥀》Where stories live. Discover now