រឿង លោកប្តីកំណាច💗🌠 ភាគ2

392 32 0
                                    

ក្រោយពីបញ្ចប់សង្គ្រាមស្នេហ៍ហើយពួកគេក៏បានទៅញ៉ាំបាយថ្ងៃត្រង់ ហើយក៏នាំគ្នាទៅផ្សារទំនើបទៅដើម្បីShopping

Skip▷▷

【ភូមិគ្រឹះHerisma】

"Yeonjunនេះកូនទៅហាងជាមួយម៉ាក់រឺអត់"អ្នកស្រីherismaគាត់និយាយបណ្តើរដៃកំពុងលាងចានបណ្តើរទាំងមានyeonjunជាជំនួយការជួយលាង

"បាទ...គឺទៅអ្នកម៉ាក់"yeonjunគេនិយាយទាំងត្រេកអរព្រេាះបានទៅមើលហាងរបស់ម៉ាក់គេ គេចង់ដឹងថាហាងយ៉ាងមិចទៅហើយ ពេលដែលលាងរួចហើយពួកគាត់ក៏នាំគ្នារៀបចំខ្លួន

"ម៉ាក់និងបងប្រុសទៅណានឹង"Beomgyuសួរទៅម៉ាក់នឹងបងប្រុសរបស់ខ្លួនដែលកំពុងតែបម្រុងនឹងដើរចេញពីមាត់ទ្វារ

"ម៉ាក់ទៅហាង...កូនទៅរឺអត់"អ្នកស្រីherismaគាត់និយាយប្រាប់នឹងសួរទៅកាន់Beomgyu

"បាទ...ទៅម៉ាក់ចាំមួយភ្លេតកូនផ្លាស់សម្លៀកបំពាក់សិន"Beomgyuគេនិយាយហើយក៏បានឡើងជណ្តើរទៅកាន់បន្ទប់ខ្លួនទាំងប្រញាប់ៗ ហើយឡើងមិនមែន1កាំហើយក៏មិនមែន2កាំដែលគឺ4កាំឡើងធ្វើអោយអ្នកស្រីherismaដែលកំពុងឈរមើលនោះស្ទើតែដួលសន្លប់នៅនឹងកន្លែងទៅហើយ បើម៉ាកៗនឹងអី តែផ្លោះដល់ទៅ5កាំទៀតគាត់ប្រាកដជាគាំងបេះដូងស្លាប់ហើយ(កូនពៅប្លែករហូត មែនអត់កូនពៅគ្នាយើង អ្នកសរសេរនឹងក៏កូនពៅដែល លើកដៃមួយTeamកូនពៅ😂🙋)

"Beomgyu..បងនិងម៉ាក់មិនទៅចោលឯងទេ"yeonjunបានស្រែកប្រាប់ទាំងភ័យ និងអស់សំណើចនឹងប្អូននេះជាខ្លាំង ពេលBeomgyuគេរៀបចំខ្លួនរួចហើយពួកគាត់ក៏ធ្វើដំណើរទៅកាន់ផ្សារទំនើប ព្រេាះហាងរបស់ម៉ាក់yeonjunនៅក្នុងផ្សារនេាះដែលល្បីជាងគេ

【ផ្សារទំនើប】

ពេលដែលទៅដល់ អ្នកនៅទីនេាះនាំគ្នាមើលមកyeonjunយ៉ាងច្រើន ធ្វើអោយគេភ័យយ៉ាងខ្លាំងមើលគេច្រើនបែបនេះដូចឃើញតារាចម្រៀងchoi yeonjunសមាជិកក្រុមTXTទៅហើយ

"ម៉ាក់គេមើលមកកូនធ្វើអី..."yeonjunបានដើរទៅជិតម៉ាក់របស់គេហើយបានអោនមុខសួរទៅកាន់ម្តាយខ្លួនទាំងពេបរកយំតិចអីតិច

"គេមើលមកពីកូនម៉ាក់ស្អាតនឹងណា៎"គាត់និយាយទាំងអស់សំណើចនឹងរាងតូចជាខ្លាំង ចេះមកខ្លាចដោយសារគេមើលច្រើនទៅកើត

រឿង ស្អប់ប្រែស្រឡាញ់🌠💗Where stories live. Discover now