រឿង ស្អប់ប្រែស្រឡាញ់🌠💗 ភាគ3

381 29 2
                                    

  #ថ្ងៃថ្មី

ពេលព្រឹកប្រលឹមពន្លឺព្រះអាទិត្យរះចែងចាំង បន្លឺពិភពលោកអោយមនុស្សនឹងសព្វសត្វទាំងអស់អោយ ភ្ញាក់ពីដំណេកធ្វើការរៀងៗខ្លួន

ចីប ចីប ចីប

សំឡេងសត្វចាបមួយគូរឈរនៅលើមែកឈើ កំពុងទែដាក់មនុស្សម្នាអោយក្រោក ពន្លឺព្រះអាទិត្យជះតាមបង្អូចឆ្លងកាត់វាំងនង បង្ហាញអោយយើងឃើញ មានរាងតូចម្នាក់កំពុងតែគេង នៅលើគ្រែយ៉ាងស្កប់ស្កល់

"ហឹម...."រាងតូចyeonjunក៏ក្រហឹមដើម.ក បើកភ្នែកព្រឹមៗតិចៗសម្លឹងមើលពិដាន ទាំងមានពន្លឺព្រះអាទិត្យនិងសំឡេងសត្វចាបមករំខានដំណេកខ្លួន រាងតូចងើបអង្គុយ ហើយក៏ដាក់ជើងដ៏សែនស្រឡូនទៅលើឥដ្ឋហើយក៏ដើរទៅបើកវាំងនង ពន្លឺព្រះអាទិត្យបានជះចំមុខរាងតូច yeonjunគេញញឹមស្រាលៗ ហើយក៏ដើរសំដៅទៅកាន់បន្ទប់ទឹកដើម្បីលាងខ្លួន

+☞ខាងក្រោម☜

រាងកាយតូចល្អិតស្រឡូនដំណើរល្វត់ល្វន់ បានដើរចុះមកកាំជណ្តើយ ដំណើរមួយៗមើលទៅទាក់ទាញណាស់

"អរុណសួស្តីម៉ាក់ប៉ា អរុណសួស្តីស្រីពៅ និងអរុណសួស្តីអ្នកទាំងអស់គ្នា" yeonjunបានដើរចុះមក ទាំងមានសិរីសួស្តី ញញឹមពម្រាយដូចមានរឿងដែលល្អកើតឡើងយ៉ាងចឹង

"ចាស៎/បាទ កូន"លោកherismaនិងអ្នកស្រីherismaបានអ្នកដំណាលគ្នាទាំងញញឹមទៅកាន់កូនប្រុសរបស់ខ្លួន

"ថ្ងៃនេះប្រហែលជាមានភ្លៀង មានខ្យល់ព្យុះមកហើយ ដែលjunnieeមកអរុណសួស្តីខ្ញុំនេាះ"Beomgyuនិយាយទៅបងខ្លួនទាំងឆ្ងល់ជាខ្លាំងថ្ងៃនេះសង្ស័យតែភ្លៀងបាក់មេឃហើយដែល បងប្រុសខ្លួនមកអរុណសួស្តីគេនេាះ

"~ផាច់~រវល់តែឯងត្រឹមត្រូវតិចមិនបាន"yeonjunបានយារដៃវៃស្មាBeomgyuថ្នមៗតែបានសំឡេង ហើយនិយាយថាអោយប្អូនខ្លួនទាំងសើចតិចៗ

"អួយ៎...ឈឺហា៎ម៉ាក់ម៉ាក់ ហឹក..ហឹក"Beomgyuធ្វើជាពេបមាត់រកយំទៅម៉ាក់របស់គេ គាត់ឃើញហើយក៏ផ្ទុះសំណើចតែម្តង ព្រមទាំងលោកherismaផងដែល

"ហឹម...គេវៃតិចសោះធ្វើឯងរំអួយ"yeonjunនិយាយទាំងធ្វើមាត់ពេកដាក់Beomgyu បែបលេងសើច

រឿង ស្អប់ប្រែស្រឡាញ់🌠💗Where stories live. Discover now