រឿង ស្អប់ប្រែស្រឡាញ់🌠💗 ភាគ4

355 29 7
                                    

បន្ទាប់ពីជូនរាងតូចទៅពេទ្យរួចហើយ រាងក្រាស់ក៏បានដុបរាងតូចជិះចូលក្នុងសកលវិទ្យាល័យធ្វើអោយសិស្សនៅទីនេាះនាំគ្នាផ្អើលឡើងពេញនឹង
រាងតូចក៏បានចុះពីលើម៉ូតូដើរទៅទាំងមិនងាកមើលរាងក្រាស់អីបន្តិចសោះ

"មិនគិតអរគុណទេហេស៎"រាងក្រាស់បានសួរទៅរាងតូចដែលដើរទៅយ៉ាងលឿនមិញ

"ខ្ញុំមិនបានអោយលោកឯងជួយទេ លោកឯងមកជួយខ្ញុំខ្លួនឯងទេ"រាងតូចបានងាកស្រែកថាអោយរាងក្រាស់ហើយក៏បាបដើរសំដៅទៅថ្នាក់ខ្លួនយ៉ាងលឿន ឯរាងក្រាស់ឃើញអ៊ីចឹងហើយក៏ខាំមាត់ខ្នាញ់នឹងរាងតូចជាខ្លាំង

"Taehyun oppa Taehyun oppa saranghe💕"ពេលនេាះក៏មានសំឡេងសិស្សស្រីមួយក្រុមបានរត់សំដៅមកកាន់រាងក្រាស់ នាយឃើញហើយក៏រហ័សទុកមួកហើយ បានរត់ចេញពីនឹងយ៉ាងលឿនទាន់ស្រីៗនឹងមក

"ថ្ងៃនឹងមិចបានជិះម៉ូតូជាមួយTaehyun hyungចឹង"ពេលដែលរាងតូចបានមកដើរហើយក៏មានកម្លោះតូចម្នាក់មុខCute cute មួយដើរមកសួរគេ

"Hanniee....ចាំយើងប្រាប់ឯងពេលក្រោយ"Beomgyuបានប្រាប់មិត្តទាំងធ្វើមុខក្រញូវធ្វើអោយHanដែលត្រូវជាមិត្តគេនេាះក៏ឆ្ងល់ថែមមួយតង់ទៀត

មកមើលរាងក្រាស់យើងវិញនាយបានរត់មកដល់ថ្នាក់ទាំងដង្ហក់ស្ទើតែដកដង្ហើមមិនស្មើគ្នាទៅហើយ

"យ៉ាងមិចសប្បាយអត់?"កម្លោះសង្ហាម្នាក់មានមុខស្រដៀងនឹងទន្សាយបានមកសួរនាយទាំងលើកចិញ្ចើមសួរឌឺនាយ

"សប្បាយប្រកាច់យ៍ស្អីឯង"Taehyunនាយបានថាអោយមិត្តខ្លួនទាំងសម្លក់មុខនាយ ហើយក៏បានចូលតុខ្លួនដាក់កាតាប បម្រុងនឹងអង្គុយទៅហើយតែក៏មានសិស្សស្រីម្នាក់បានមកទាំងមានកាដូរនៅនឹងដៃទៀត

"អឺ....គឺ...ថា..នេះTaehyun oppaខ្ញុំអោយ"នាងនិយាយទាំងអឹមអៀនហើយក៏បានទុកកាដូរនៅតុ ហើយរត់ចេញទៅបាត់យ៉ាងលឿន

"អូ..ហួយ៎នេះមិនទាន់ចូលអង្គុយស្រួលបួលផងក៏មានស្រីយកកាដូមកអោយទៅហើយ"នាយកម្លោះសង្ហាបាននិយាយសរសើរទៅTaehyunបែបលេងសើច

"ហើុយ...ធុញណាស់ នេះLee knowយើងអោយឯង"Taehyunនាយស្រែកមួយវ៉ាសហើយក៏បានហុចកាដូរនេាះអោយមិត្តនាយ

រឿង ស្អប់ប្រែស្រឡាញ់🌠💗Dove le storie prendono vita. Scoprilo ora