ខ្ញុំស្អប់លោក ភាគទី29

266 26 1
                                    

   ពន្លឺភ្លើងអំពូលភ្លុងៗបានបំភ្លឺឡើង ទន្ទឹមនឹងនេះក៏បង្ហាញអោយយើងឃើញរាងកាយតូចស្តូកស្តើងមួយកំពុងតែសន្លប់នៅលើគ្រែចាស់មួយទាំងមិនទាន់ដឹងខ្លួន។

"ន៎ែ!!ក្រោកវើយ៎...យើងចាប់ឯងមកមិនមែនអោយមកដេកទេ"សំឡេងមនុស្សស្រីម្នាក់បានបន្លឺឡើងដើម្បីដាស់រាងកាយតូចនោះ។

"ហ្ហឹម!!"សំឡេងក្រហឹមដើម.ករបស់កម្លោះតូចបានបន្លឺឡើង រាងតូចបានបើកភ្នែកមកខំសម្លឹងមើលជុំវិញខ្លួនទាំងមិនទាន់ស្វាង។

ឈូរ..!!

"អួយ!!.."រាងតូចបានបន្លឺសំឡេងត្អូញត្អែរមកព្រោះតែមាននរណាមិនដឹងបានចាក់ទឹកពីលើក្បាលគេធ្វើអោយគេត្រជាក់និងរងារយ៉ាងខ្លាំង ខ្លួនរបស់គេញ័រញាក់ប្រៀបដូចជាកូនសត្វដែលធ្លាក់ទឹកអ៊ីចឹង។

"យ៉ាងមិចស្វាងហើយមែនទេ?"សំឡេងមនុស្សស្រីម្នាក់នោះបន្លឺម្តងទៀត ធ្វើអោយរាងតូចគេងាកទៅមើលយ៉ាងលឿន ហើយក៏ធ្វើអោយគេភ្ញាក់ផ្អើលផងដែល។

"𝙟𝙞...𝙟𝙞𝙣𝙖𝙝"𝙔𝙚𝙤𝙣𝙟𝙪𝙣បានបន្លឺហៅឈ្មោះមនុស្សស្រីម្នាក់នោះទាំងភ្ញាក់ផ្អើលហើយក៏សម្លឹងមើលជុំវិញខ្លួនវាដូចជាបន្ទប់តូចបួនជ្រុងមួយថែមទាំងមានគ្រែដែលគេនៅពីលើវាមានសភាពចាស់ណាស់ នៅក្នុងបន្ទប់សុទ្ធតែសម្បុកពីងពាងធ្វើអោយគេឃើញហើយខ្លាចជាខ្លាំង។

"ភ្ញាក់ផ្អើលម្លេះបងថ្លៃ?"𝙟𝙞𝙣𝙖𝙝នាងបានប្រើខ្សែរភ្នែកមុតស្រួចរបស់នាង សម្លឹងទៅកាន់កម្លោះតូចដែលនៅលើគ្រែនោះទាំងញញឹមចុងមាត់។

"នេះនាងចាប់ខ្ញុំមកធ្វើអ្វី?ហើយទីនេះជាកន្លែងណា?"𝙔𝙚𝙤𝙣𝙟𝙪𝙣ងាកមកសួរនាងទាំងមានអារម្មណ៍ថាមិនស្រួលពេលដែលឃើញមានបរុសមាឌមាំប្រហែលជា2-3នាក់បានចូលមកធ្វើអោយគេភ័យជាខ្លាំង។

"ចាប់មកធ្វើអ្វី?គឺចាប់អោយមកស្គាល់សេចក្តីសុខពីរបស់មិនល្អនឹងណា ហើយក៏ធ្វើអោយឯងស្គាល់ពីរសជាតិរបស់មិនល្អផងដែល ប៉ុន្តែរបស់ល្អដែលបងថ្លៃបានប្រាប់ខ្ញុំនោះខ្ញុំបានភ្លក់រសជាតិហើយ ហឹម...!!នៅទីនេះដូចជាក្តៅដល់ហើយ"𝙟𝙞𝙣𝙖𝙝នាងនិយាយបណ្តើរវែកសក់ដ៏វែងរបស់នាង អោយមើលឃើញពីស្នាមជាំ3-4កន្លែងនៃរង្វង់.ករបស់នាង ងាយស្រួលទេព្រោះតែនាងស្លៀករ៉ូបដៃតូច ខ្លីត្រឹមភ្លៅនឹងឯង ហើយក៏អោយឃើញពីស្នាមជាំលើភ្លៅដៃជើងរបស់នាងដែល ដែលជាហេតុធ្វើអោយអ្នកដែលឃើញនោះតក់ស្លុតជាខ្លាំង។

រឿង ស្អប់ប្រែស្រឡាញ់🌠💗Where stories live. Discover now