សម្តែង ភាគទី30

225 24 2
                                    

តឹប តឹប...!!

"ចាហ្វាយ"...

"ហេតុអ្វីបានជាធ្វើអោយមានរឿងបែបនេះ?"កម្លោះសង្ហារឈាមត្រជាក់𝙎𝙤𝙤𝙗𝙞𝙣 𝙎𝙞𝙢𝙖𝙣𝙙𝙧𝙖ដាក់ខ្លួនអង្គុយលើសាឡុងសួរទៅកូនចៅក្រោមគំនាបរបស់ខ្លួនទាំងសំឡេងមាំមិនច្រឡោតបូករួមនឹងកែវភ្នែកខ្មៅក្រឹបគ្មានពន្លឺរបស់នាយផងដែល នរណាលឺនរណាឃើញក៏រអា។

"បាទចាហ្វាយ មានអ្នកបង្កប់លួចចូលបន្ទប់ទារុណ្ឌកម្មលួចសម្លាប់ពួកវាផ្តាច់បំពង់ខ្យល់ដែលជាវិធីសម្លាប់បំបិទភស្តុតាង"កូនចៅក្រោមគំនាបបាននិយាយប្រាប់នាយគ្រប់សាច់រឿងទាំងអស់មិនអោយបាត់មួយឃ្លាឃ្លង។

"ចាហ្វាយពួកខ្ញុំត្រូវបានគេលួចដាក់ថ្នាំងងុយដេកពេលដែលពួកខ្ញុំកំពុងយាមវេនយប់" កូនចៅម្នាក់ទៀតដែលជាអ្នកយាមបន្ទប់ទារុណ្ឌកម្មនោះបានសារភាពនិយាយប្រាប់គ្រប់រឿង។

"ហ្ហឹម...យើងលើកលែងអោយពួកឯង តែកុំអោយមានថ្ងៃក្រោយអោយសោះ បំបែកគ្នា!!"នាយក្រាស់គ្រហឹមដើម.កលើកកែវស្រាគ្រលែងក្រេបយកជាតិតិចៗទាំងសញ្ចឹងគិត។

"បាទៗអរគុណចាហ្វាយណាស់"កូនចៅក្រោមគំនាបទាងអស់ឆ្លើយតបរួចក៏បំបែកគ្នាធ្វើការតាមការងាររៀងៗខ្លួន នៅឡើយតែកម្លោះសង្ហារ𝙟𝙚𝙖𝙠𝙮𝙪𝙣និងនាយក្រាស់តែប៉ុណ្ណោះ។

"𝙟𝙚𝙖𝙠𝙮𝙪𝙣ឯងឆាប់ទៅសើបមើលថាជានរណា?"

"បាទ ចាហ្វាយ"និយាយរួចពួកគេក៏ចាកចេញពីទីនេះ ទៅកាន់មន្ទីរពេទ្យវិញ។

@Hospital

ក្រាក...!!

"ជុប...អូនសម្លាញ់!!បងមកវិញហើយ"នាយក្រាស់បើកទ្វារមកដោយថ្នមដៃបំផុតដោយហេតុថាប្រពន្ធក្មេងកំពុងតែគេងលើគ្រែអ្នកជំងឺដោយស្គប់ស្គល់ ហើយក៏មកតាមដោយមានកញ្ជប់អាហារ2 3ថង់ផងដែល។

"ហ្ហឹម..!!"សំឡេងគ្រហឹមដើម.កចិញ្ចើមជ្រួញចូលគ្នានៅពេលដែលមានអ្នករំខាន ក៏ត្រូវបើកភ្នែកក៏ឃើញផែនខ្នងបើកក្រាស់របស់ស្វាមីកំពុងតែរៀបចំអាហារនោះ។

"អូនភ្ញាក់ហើយ?មោះ!!មកញាុំបបរបងបញ្ចុកណា៎"𝙎𝙤𝙤𝙗𝙞𝙣កាន់ចានបបរយកមកផ្លុំតិចៗដើម្បីអោយវាបាត់ក្តៅខ្លះ ម្ហូបព្រឹកមិញគឺនាយយកទៅបោះចោលអស់ហើយដោយសារតែនាយខ្លាចថាវាផ្អូមធ្វើអោយប៉ះពាល់ទើបនាយសម្រេចចិត្តទិញម្ហូបថ្មីបែបនេះ។

រឿង ស្អប់ប្រែស្រឡាញ់🌠💗Onde histórias criam vida. Descubra agora