ការរៀបការផ្សំផ្គុំ ភាគទី28

259 21 0
                                    

@ភូមិគ្រឹះ𝙝𝙚𝙧𝙞𝙨𝙢𝙖

"អ្នកម៉ាក់ លោកប៉ានឹកអ្នកទាំងពីរណាស់"កម្លោះតូច តូចតែរាងតែសំឡេងដូចកញ្ចែស្រែកហៅឪពុកម្តាយតាំងពីមាត់ទ្វាររហូតដល់ក្នុងផ្ទះតែម្តង។

"អីយ៉ា!!កូនម៉ាក់នេះ បានប្តីមួយហើយនៅស្រែកដូចក្មេងទៅកើតកូននេះ"Ms.𝙝𝙚𝙧𝙞𝙨𝙢𝙖និយាយបង្អាប់គេ ពេលដែលគេមកចូលអោបគាត់រឹតដូចអីចឹង។

"កូននឹកអ្នកម៉ាក់និងលោកប៉ាណាស់"𝙔𝙚𝙤𝙣𝙟𝙪𝙣ប្រលែងចេញពីការអោបហើយក៏ចូលអោបឪពុក រួចក៏ត្អូញប្រាប់គាត់ទាំងចរឹកគួរអោយស្រឡាញ់។

"ចុះខ្ញុំហ៎?អត់នឹកទេហេស៎?រូបខ្ញុំទុកនៅឯណាក្នុងភ្នែកបង?"កូនពៅពូកែ.ងរចិត្តច្រើន និយាយឡើងទាំងធ្វើទឹកមុខអន់ចិត្តនឹងបងប្រុសរបស់ខ្លួន។

"ខ្ជិលនឹកណាស់ ពូកែចិត្តច្រើនអ៊ីចឹង"𝙔𝙚𝙤𝙣𝙟𝙪𝙣បានប្រលែងពីការអោបឪពុកហើយ ក៏ងាកមកនិយាយចម្អន់ដាក់កូនពៅធ្វើអោយ𝙗𝙚𝙤𝙢𝙜𝙮𝙪ឯនេះពេបមាត់តែម្តង។

"ជម្រាបសួរលោកប៉ា អ្នកម៉ាក់"សំឡេងគ្រលរធំបានបន្លឺឡើងទាំងមានកន្ត្រក់ផ្លែឈើកាន់នៅនឹងដៃទៀតផង នាយសង្ហារចូលមកអ្នកបម្រើនាំគ្នាយកកន្ត្រក់ពីនាយ នាយក៏ដើរទៅអោនគោរពពួកគាត់តាមប្រពៃណីយ៉ាងគួរសម។

"ហៃយ៉ា!!𝙎𝙤𝙤𝙗𝙞𝙣នេះកូនលើកតែឯងទេហេស៎ យ៉ាប់ណាស់!!កូន𝙟𝙪𝙣 មិនជួយលើកប្តីសោះ"Ms.𝙝𝙚𝙧𝙞𝙨𝙢𝙖និយាយហើយ ធ្វើអោយរាងតូចដែលសម្លឹងមើលនាយសង្ហារនោះអោបដៃងាកមុខចេញតែម្តង។

"ជួយអីទៅអ្នកម៉ាក់ បើកូនប្រុសអ្នកម៉ាក់កំពុងតែងក់ងរនឹងខ្ញុំនឹង"𝙎𝙤𝙤𝙗𝙞𝙣និយាយហើយ ធ្វើអោយពួកគាត់សើចឡើងពេញនឹងតែម្តង។

"អីយ៉ា!!បង𝙟𝙪𝙣ខឹងបងថ្លៃរឿងអ្វីទៅ?"𝙗𝙚𝙤𝙢𝙜𝙮𝙪គ្រាន់តែលឺហើយ ក៏រត់ត្រេរទៅរកបងថ្លៃខ្លួនយ៉ាងលឿន ហេតុតែចង់ដឹងរឿងគេន៎។

"មិនដឹងដែលពេលបងទៅទទួលមកពីហាងក៏មិននិយាយរកបង បងសួរអ្វីក៏មិនឆ្លើយ សង្ស័យតែចាញ់កូនហើយមើលទៅ"𝙎𝙤𝙤𝙗𝙞𝙣និយាយហើយ ពួកគាត់សើចពេញតែនឹង ឯអ្នកដែលត្រូវបានគេនិយាយយកជាប្រធានបទក្តៅៗនោះក៏ងាកមកខ្វាច់សម្លក់ប្តីថ្លែតែម្តង។

រឿង ស្អប់ប្រែស្រឡាញ់🌠💗Where stories live. Discover now