ទះបែកមាត់ឡូវ ភាគ11

247 19 5
                                    

【ភូមិគ្រឹះ𝙎𝙞𝙢𝙖𝙣𝙙𝙧𝙖】

   អាហារពេលថ្ងៃត្រង់ក៏ប្រព្រឹត្តទៅយ៉ាងរអាក់រអូល
𝙔𝙚𝙤𝙣𝙟𝙪𝙣បន្ទាប់ពីបរិភោគអាហារហើយមិនដឹងធ្វើអ្វីបន្តសោះ𝙎𝙤𝙤𝙗𝙞𝙣នាយបាននាំគេទៅអង្គុយនៅបន្ទប់ទទួលភ្ញៀវទាំងមានលោក𝙎𝙞𝙢𝙖𝙣𝙙𝙧𝙖និងអ្នកស្រី𝙎𝙞𝙢𝙖𝙣𝙙𝙧𝙖អង្គុយនៅទីនោះផងដែល ពេលនោះប៉ាម៉ាក់គេក៏បានមកដល់គេឆ្ងល់ជាខ្លាំងថាហេតុអ្វីពួកគាត់មកបែបនេះ

  "រង់ចាំយូរដែលទេឯង"អ្នកស្រី𝙝𝙚𝙧𝙞𝙨𝙢𝙖បានចូលទៅជាមួយនឹងប្តី ហើយក៏ដាក់ខ្លួនអង្គុយនៅជិតកូនប្រុសច្បងគាត់ទៅ

  "មិនយូរទេឯង"អ្នកស្រី𝙎𝙞𝙢𝙖𝙣𝙙𝙧𝙖បាននិយាយទាំងញញឹមញញែម ទៅកាន់សម្លាញ់គាត់

  "ចូលសាច់ការតែម្តងទៅ ពួកយើងរៀបចំមង្គលការកូនៗនៅសប្តាហ៍ក្រោយយ៉ាងមិចដែល?"អ្នកស្រី𝙎𝙞𝙢𝙖𝙣𝙙𝙧𝙖ទាំងញញឹមសម្លឹងទៅកាន់កូនៗទាំង2 គាត់មិននឹកស្មានសោះថាកូនប្រុសគាត់សុំអោយពួកគាត់រៀបមង្គលការអោយពួកគេនៅសប្តាហ៍ក្រោយ

  "*ហាស៎នេះអីគេ..មិចនឹងអាចទៅនេះគេហ៊ានធ្វើពិតមែន*"រាងតូចបាននិយាយក្នុងចិត្តទាំងធ្វើមុខចង់យំ ហើយសម្លឹងមើលទៅកាន់នាយសង្ហារដែលកំពុងអង្គុយញាក់ចិញ្ចើមម្ខាងទ្រើតៗឌឺទៅកាន់រាងតូច ធ្វើអោយគេខ្នាញ់ជាខ្លាំងសឹងតែហក់ដាល់អោយបែកចិញ្ចើមនឹងទេ

  "យល់ព្រមណា៎"អ្នកស្រី𝙝𝙚𝙧𝙞𝙨𝙢𝙖បាននិយាយឡើង មុនដំបូងគាត់ថាចាំ1ខែទៀត តែកូនសុំហើយអោយម៉ងទៅណាមួយគាត់ក៏ចង់អោយពួកគេរៀបការឆាប់ៗផងដែល

Skip▷▷

   បន្ទាប់ពីរត់ចេញពីរាងក្រាស់ហើយក៏មកអង្គុយក្នុងថ្នាក់មុខក្រហមតែម្នាក់ឯងធ្វើអោយ𝙝𝙖𝙣ដែលត្រូវជាសម្លាញ់នោះមិនអត់ឆ្ងល់មិនបាន

  "𝙗𝙚𝙤𝙢𝙜𝙮𝙪នេះឯងកើតអ្វីនឹង?"𝙝𝙖𝙣បានចូលទៅសួរគេដាក់កៅអីអង្គុយជិតរាងតូច

  "មិនបានកើតអ្វីទេ"𝙗𝙚𝙤𝙢𝙜𝙮𝙪បានងាកមកប្រាប់គេវិញទាំងថ្ពាល់ក្រហមដដែល

  "មិនកើតអ្វីល្អហើយ...នេះ𝙏𝙖𝙚𝙝𝙮𝙪𝙣 𝙝𝙮𝙪𝙣𝙜នាំឯងទៅណាបានយើងរកមិនឃើញចឹង"រាងល្អិតបានសួរទៅមិត្តខ្លួនទាំងចង់ដឹង ពេលដែល𝙇𝙚𝙚𝙠𝙣𝙤𝙬អូសគេទៅនឹងគ្រាន់តែប្រាប់បន្តិច ហើយក៏អោយគេមកថ្នាក់វិញទៅតែមិនឃើញមិត្តខ្លួនសោះ

រឿង ស្អប់ប្រែស្រឡាញ់🌠💗Where stories live. Discover now