ប្រច័ណ្ឌ ភាគ13

298 19 0
                                    

"ឯង...យ៉ាងមិចហើយ"មិត្តរបស់កញ្ញា𝙁𝙞𝙕𝙖ពេលដែលឃើញនាងមកក៏បានទៅសួរនាងយ៉ាងលឿន នាងរំពឹងទុកថាមិត្តនាងប្រកដជាចាត់ការ𝙟𝙞𝙣𝙖𝙝បាន ព្រោះនាងជឿជាក់ទៅលើមិត្តខ្លួន

"ហើុយ..នាងនឹងមិនមែនធម្មតាដូចយើងគិតទេ"𝙁𝙞𝙕𝙖នាងបានមកដល់ដាក់ខ្លួនអង្គុយនៅលើកៅអីទាំងមួរម៉ៅក្តៅក្រហាយជាខ្លាំង

"អ៊ីចឹង..ធ្វើយ៉ាងមិចទៅ"មិត្តនាងបានសួរទៅកាន់នាងទាំងទាន់ហន់ ព្រោះនាងនៅមិនសុខក្នុងខ្លួនទេដោយសារតែចង់ដឹងរឿងគេខ្លាំងពេក

"យើងគិតសិន"𝙁𝙞𝙕𝙖នាងបាននិយាយទាំងក្នុងខួរក្បាលនាងមិនដឹងគិតអ្វីទេ ហើយក៏ចេញពីហាងនេះទៅជាមួយមិត្តនាងទៅ

មកមើលរាងតូចយើងឯនេះវិញពេលដែល នាយសង្ហារជូនទៅដល់ផ្ទះហើយក៏បានទៅហាងជាមួយម្តាយខ្លួនទៅ

"𝙔𝙚𝙤𝙣𝙟𝙪𝙣...ម៉ាក់មានរឿងចង់និយាយជាមួយកូន"អ្នកស្រី𝙝𝙚𝙧𝙞𝙨𝙢𝙖 បានដាក់ខ្លួនជិតរាងតូចហើយបាននិយាយឡើងធ្វើអោយរាងតូចឆ្ងល់បន្តិចដែល

"ពេលដែលកូនរៀបការ..ម៉ាក់នឹងអោយហាងនេះទៅកូនជាអំណោយសម្រាប់កូន"អ្នកស្រី𝙝𝙚𝙧𝙞𝙨𝙢𝙖បាននិយាយឡើងធ្វើរាងតូចភ្ញាក់ផ្អើលមិនស្ទើទេ

"មិនកើតទេ..ម៉ាក់បើកហាងនេះតាំងពីដៃទទេហើយមកអោយកូនពេលដែលរីកចម្រើនបែបនេះមិចនឹងអាចទៅ"𝙔𝙚𝙤𝙣𝙟𝙪𝙣និយាយត្រូវហាងនេះម៉ាក់របស់គេបើកតាំងពីគេនៅអាយុ5 ហើយកាលនោះប៉ាម៉ាក់គេគឺថាមិនសូវជាធូធារទេ ប៉ុន្តែដោយសារការខិតខំរបស់ពួកគាត់ ទើបពួកគាត់អាចរីកចម្រើនដល់សព្វថ្ងៃ

"ម៉ាក់មិនដឹងអោយអ្វីទៅកូនទេ..មានតែហាងនេះហើយជាអំណោយសម្រាប់កូន..ហើយណាមួយវាក៏មានអនុស្សាវរីយ៍ជាមួយកូនដែលមិនចឹង"អ្នកស្រី𝙝𝙚𝙧𝙞𝙨𝙢𝙖គាត់បាននិយាយរៀបរាប់ប្រាប់ទៅកូនប្រុសទាំងមិនស្តាយហាងហើយក៏មិនស្ទាក់ស្ទើដែលក្នុងការអោយហាងនេះទៅកូនប្រុសនោះ គាត់អោយគ្មានការប្តូររបស់អ្វីឡើយ ព្រោះគាត់ជាមនុស្សមានហេតុផលចេះគិតគូរបានជ្រៅមិនរាក់

"បាទ..អរគុណម៉ាក់ណាស់"𝙔𝙚𝙤𝙣𝙟𝙪𝙣ទទួលទាំងមិនចង់តែត្រូវតែយកព្រោះវាជាទឹកចិត្តរបស់អ្នកម្តាយខ្លួនទោះវាតិចក្តីរឺច្រើនក្តីក៏វាជាទឹកចិត្តរបស់ម្តាយដែលស្រឡាញ់កូនៗ អ៊ីចឹងហើយកូនៗទាំងអស់ដែលស្រឡាញ់ម្តាយឪពុកសូមកុំខឹងស្អប់នឹងគាត់អីទោះមានការស្តីបន្ទោសមានវៃមានសំឡេងធំអី ពួកគាត់ធ្វើព្រោះតែចង់អោយយើងល្អទាំងអស់ ឪពុកម្តាយជាគំរូល្អមួយសម្រាប់យើងដែលយើងត្រូវរៀនតាមព្រោះពួកគាត់មិនអាចរស់នៅជាមួយយើងបានយូរទេ វាត្រូវតែបែកគ្នា ព្រាត់គ្នា ព្រាត់គ្នាខ្លះគ្រាន់តែកូនត្រូវទៅរៀននៅឯឆ្ងាយត្រូវធ្វើការរកសីុប៉ុន្តែយើងអាចមកលេងគាត់បាន ហើយព្រាត់គ្នាមួយទៀតគឺរស់នៅជាមួយគ្នាតែនិយាយគ្នាស្តាប់គ្នាមិនបានមិនយល់ពីគ្នានឹងក៏ជាការព្រាត់គ្នាដែល ហើយអ្វីដែលធំនោះគឺការព្រាត់គ្នាមិនជួបមិនត្រឡប់មកវិញគឺស្លាប់។ហើយមួយទៀតបើសិនជាគាត់អោយរបស់ទោះវាមិនពេញលេញសេចក្តីត្រូវការយើងក៏ដោយក៏យើងត្រូវតែទទួលព្រោះទំហំទឹកចិត្តគាត់ដែលវាធំៗមហារសាល តែបើសិនជាម្តាយឪពុកនោះដែលមិនមែនជាគំរូល្អសម្រាប់កូនៗគ្រប់រូប យើងក៏មិនអាចទទួលយកសំណើររបស់គាត់ផ្តេសផ្តាសដែលវាត្រូវតែឆ្លងកាត់ការគិតទាំងអស់..។
បានហើយចូលសាច់រឿងយើងវិញ😁

រឿង ស្អប់ប្រែស្រឡាញ់🌠💗Where stories live. Discover now