អារម្មណ៍ចម្លែក ភាគទី20

234 20 0
                                    

    ពេលមកដល់បន្ទប់រាងក្រាស់ហើយ គេក៏ឈរអេះអុញៗនៅខាងមុខទ្វារបន្ទប់ទាំងធ្វើមុខអត់សម។

"ឯងមិនចូលទេហេស៎"𝙎𝙤𝙤𝙗𝙞𝙣នាយដើរមកដល់និយាយភ្លាមសមតែសំឡេងនាយធំៗទៀត ធ្វើអោយ 𝙔𝙚𝙤𝙣𝙟𝙪𝙣គេភ្ញាក់តែម្តង។

"អូស៎!!លោក"𝙔𝙚𝙤𝙣𝙟𝙪𝙣

"ហេតុអ្វីមិនចូលបន្ទប់?"𝙎𝙤𝙤𝙗𝙞𝙣នាយបានសួរគេម្តងទៀតទាំងឆ្ងល់នៅអេះអុញៗនឹងហើយលែងអោយចូលឡូវ។

"គឺ...ខ្ញុំ..មិនហ៊ានចូលទេ"𝙔𝙚𝙤𝙣𝙟𝙪𝙣

"ហឹស!!ចូលមក"𝙎𝙤𝙤𝙗𝙞𝙣សើចនឹងរឹកពារនឹង𝙔𝙚𝙤𝙣𝙟𝙪𝙣បន្តិចហើយក៏បបួលគេចូលទើបគេចូល។

"ឯងចូលងូតទឹកមុនយើងទៅ"𝙎𝙤𝙤𝙗𝙞𝙣និយាយហើយ គេរៀបខោអាវបន្តិចហើយទាញកន្សែងរត់ចូលបន្ទប់ទឹកត្រុយគ្មានបកក្រោយអីសោះ។

  20នាទីក្រោយមក▷▷

ក្រាក...!

"សូមកុំបើកភ្នែកអី កុំបើកភ្នែកអី លោកអើយកុំបើកៗ បិទទៅៗ"𝙔𝙚𝙤𝙣𝙟𝙪𝙣បានចេញពីបន្ទប់ទឹកមកទាំងមានកន្សែងរុំខ្លួនជិត ឯមាត់ជីបអូចៗម្នាក់ឯងរហូត។

"ឯងរអ៊ូស្អី?"𝙎𝙤𝙤𝙗𝙞𝙣

"អាយ៎!!!ព្រះជួយ"𝙔𝙚𝙤𝙣𝙟𝙪𝙣បានស្រែកយ៉ាងខ្លាំងព្រោះនាយស្រែកសួរគេ អាពុងលបៗមិនអោយដឹងផងនៅភ្ញាក់មកបានទៀត។

"យ៉ាងមិចឯង?"𝙎𝙤𝙤𝙗𝙞𝙣ដើរសំដៅទៅកាន់គេរហូតខ្នងគេពិតនឹងជញ្ជាំង។

"គឺ...គឺ..ខ្ញុំមកយ...យកខោអាវ"𝙔𝙚𝙤𝙣𝙟𝙪𝙣និយាយទាំងព្រិចភ្នែកញាប់ៗ ងាកមើលអ្វីផ្សេងមិនហ៊ានប្រឈមមុខនឹងបរុសនៅចំពោះមុខ។

"មកយកខោអាវចាំបាច់លបៗធ្វើមើលតែចោរ"𝙎𝙤𝙤𝙗𝙞𝙣នាយបានអោនមុខសួរគេជិតៗធ្វើអោយគេភ័យមិនជាន់ទៀត។

"ក៏ព្រោះតែខ្លាចលោកឯងចាប់ខ្ញុំនឹងហើយ"𝙔𝙚𝙤𝙣𝙟𝙪𝙣

"ចាប់?..ចាប់អីរបស់ឯង?"𝙎𝙤𝙤𝙗𝙞𝙣បានសួរជម្រឹតគេបញ្ជាក់ធ្វើអោយគាំងទ្រឹងមួយកន្លែងតែម្តង។

"អ៎..ជីងចក់ៗនោះជីងចក់ហ៎"𝙔𝙚𝙤𝙣𝙟𝙪𝙣និយាយផងចង្អុលហើយធ្វើអោយ𝙎𝙤𝙤𝙗𝙞𝙣នាយងាកទៅតាមការចង្អុលរបស់គេ ឯរាងតូចឃើញចឹងហើយរត់ទាញខោអាវរបស់ខ្លួនហើយ ក៏រត់ចូលបន្ទប់ទឹកយ៉ាងលឿន។

រឿង ស្អប់ប្រែស្រឡាញ់🌠💗Tahanan ng mga kuwento. Tumuklas ngayon