រឿង ស្អប់ប្រែស្រឡាញ់🌠💗 ភាគ8

270 26 0
                                    

#ថ្ងៃថ្មី

ពេលព្រឹកក៏បានមកដល់រាងតូចស្រឡូនស្រឡៅបានដាក់ជើងចុះចេញពីគ្រែ ហើយក៏ដើរចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួន

ពេលដែលចុះមកដល់ក្រោម គេបានក្រលៀសភ្នែកឃើញឪពុងគេកំពុងតែនិយាយគ្នាលេងយ៉ាងសប្បាយរីករាយជាមួយនឹងSoobin នៅក្នុងបន្ទប់ទទួលភ្ញៀវ

"អា៎..yeonjunនេះកូនចុះមកហើយហេស៎ ឆាប់មកនេះមក"លោកherismaបានដែលឃើញកូនប្រុសច្បងចុះមកបែបនេះ គាត់ក៏បានហៅគេអោយមកអង្គុយជាមួយគាត់ រាងតូចគេបានសម្លឹងមើលទៅនាយក្រាស់ហើយរឿងកាលពីយប់មិញក៏ហោះចូលក្នុងខួរក្បាលម្តងទៀត យ៉ាប់មែនហា៎!ឃើញមុខអាបិុនឹងភ្លាមនឹកឃើញភ្លេត

រាងតូចគេបានដើរទៅអង្គុយជិតឪពុងខ្លួនទាំងអោនមុខចុះគេចពីក្រសែរភ្នែកនាយក្រាស់ ងាប់ៗមកសម្លឹងគេបែបនេះមិនដឹងថាគេអៀនទេអី អាលោកឯងនេះ

"Yeonjun...នេះកូនអោនអីក៏អោនម្លេះ"លោកherismaបានសួរទៅរាងតូចទាំងបារម្ភតិចៗដែល ឃើញគេអោនបែបនេះគ្រែង.លជាប់.កអីគាត់បារម្ភណាស់ yeonjunគេបានងើបមុខឡើងតែមិនបានមើលទៅនាយSoobinទេ គឺមើលអ្វីផ្សេង

"នេះពួកកូន..យ៉ាងមិចហើយ យប់មិញមានយល់ចិត្តគ្នាបានខ្លះៗរឺនៅ"លោកherismaបានសួរទៅពួកគេទាំង2នាក់ទាំងចង់ដឹង គាត់និយាយមែនគាត់ពេញចិត្តនឹងនាយSoobinណាស់ គាត់ចង់អោយតែពួកគេយល់ចិត្តគ្នាទេ

"បាទលោកប៉ា..រៀងយល់ពីគ្នាបានតិចៗហើយ"(ឆុយ..ប៉ាលឿនម្លេះ)នាយសង្ហារបាននិយាយប្រាប់លោកherisma អូ!ទេៗ គឺអនាគតលោកប៉ាក្មេកទាំងញញឹមសម្លឹងទៅកាន់រាងតូចដែលងាកមើលអ្វីផ្សេងនោះ

"អ៊ីចឹង..ប៉ាសប្បាយចិត្តណាស់ ប៉ាទៅខាងនោះបន្តិច ពួកកូននៅជាមួយគ្នាទៅណា"លោកherismaបានយកលេសថាទៅខាងនោះបន្តិច ព្រោះចង់អោយកូនៗបាននៅមួយគ្នា (ខាងនោះនឹងខ្ញុំអត់ដឹងខាងណាទេ😂) និយាយរួចលោកherismaបានដើរចេញទៅយ៉ាងលឿន មិនអោយរាងតូចឃាត់ទាន់ ពេលនេះពួកគេនៅតែ2នាក់ទេ

"ចង់ទៅណា..?"នាងសង្ហារបាននិយាយឡើងពេលដែលឃើញរាងតូចបម្រុងដើរទៅណាចេញពីខ្លួន ហើយបានចាប់ដៃគេជាប់មិនអោយទៅបាន

រឿង ស្អប់ប្រែស្រឡាញ់🌠💗Where stories live. Discover now