រឿង ស្អប់ប្រែស្រឡាញ់🌠💗 ភាគ5

305 27 0
                                    

【សកលវិទ្យាល័យ】

គ្រីង គ្រីង គ្រីង

"អ៊ីចឹង..ពួកយើងប៉ុន្នឹងសិនចុះ ហើយប្អូនៗកំុភ្លេចធ្វើកិច្ចការផ្ទះដែលអ្នកគ្រូដាក់អោយផង ស្អែកជួបគ្នា"អ្នកគ្រូបាននិយាយផ្តែផ្តាំរួចហើយក៏ដើរចេញទៅ សិស្សៗទាំងអស់ក៏ចេញលេងបន្ទាប់ពីរៀនអស់ពេលជាយូរមក

"ឯងតោះទៅញាុំបាយ"hanបានហៅBeomgyuដែលកំពុងតែក្រាបលើទុកនោះ

"ហឹម..តោះ"Beomgyuបានងើបឡើងហើយក្រហឹមជាការយល់ព្រមហើយ រាងតូចទាំង2នាក់ក៏បានដើរចេញពីថ្នាក់ តែយើងឃើញថាមានរាងក្រាស់2នាក់ឈរចាំគេទាំង2

"Lee knowបងចាំអូនយូររឺអត់"hanបានសួរទៅសង្សារខ្លួនដែលត្រូវជាមិត្តរបស់Taehyunនេាះ ឯbeomgyuឃើញTaehyunកំពុងសម្លឹងមើលមកខ្លួនបែបនេះ ខ្លួនក៏ឈរសម្លក់Taehyunវិញ ហើយពួកគេក៏បណ្តើរគ្នាទៅញាុំបាយនៅកង់ទីនទៅ មកដល់កង់ទីន Lee knowនិងhanបានអោយBeomgyu និងTaehyunអង្គុយចាំពួកគេ

"ឈប់សម្លក់យើងទៅ"Taehyunនិយាយទាំងភ្នែកកំពុងតែមើលទូរស័ព្ទ ហើយបោះពាក្យសម្តីទៅកាន់Beomgyuដែលអង្គុយទល់មុខនាយ ដែលកំពុងសម្លក់សម្លឹងនាយនោះ

"អ្នកណា..សម្លក់លោកឯង"Beomgyuបាននិយាយទាំងអោបដៃចូលគ្នា ខឹងនឹងTaehyunជាខ្លាំង

"ក្មេងមានខ្លួនតែងតែមិនទទួលស្គាល់"Taehyunបានទុកទូរស័ព្ទហើយបោះពាក្យសម្តីទៅកាន់Beomgyu ទាំងញាក់ចញ្ចើមបែបឌឺ

"នេះលោកឯង"BeomgyuបានងើបឈរទាំងខឹងនឹងTaehyunជាខ្លាំង ដែលបានថាអោយគេ ទាំងមុខក្រហមដូចម្ទេសទុំ

"ន៎ែ..ចង់យ៉ាងមិចទៀតហើយហាស៎ ឆាប់អង្គុយភ្លាមទៅ"hanនិយាយទាំងដៃកាន់ថាសអាហារហើយ បានទុកថាសអាហារនោះនៅលើតុ ហើយបានទាញអោយbeomgyuអង្គុយវិញ

"ឆឺស.."beomgyuបានអង្គុយយហើយទាញថាសអាហារមកដាក់បាយញាុំឡើងពេញមាត់ព្រោះខឹង ដែលគេជាអ្នកចាញ់

Skip▷▷

Yeonjunបានមកដល់ហាងម៉ាក់របស់គេទាំងមុខជូរហួញ ឯម៉ាក់គេឃើញហើយក៏ចូលអង្គុយជិតកូនប្រុស

"អ្នកណាធ្វើអីកូនស្រីម៉ាក់? អូ!ច្រឡំ!អ្នកណាធ្វើអោយកូនប្រុសម៉ាក់ធ្វើមុខបែបនេះ"អ្នកស្រីherismaបានសួរទៅកាន់yeonjunទាំងលាយលេងសើច ឯគេបានងាកមកទាំងមុខរកយំ

រឿង ស្អប់ប្រែស្រឡាញ់🌠💗Where stories live. Discover now