ឈឺចង្កេះ ភាគ15

271 25 0
                                    

"ហឹម.."សំឡេងក្រហឹមដើម.កក៏បានបន្លឺឡើង រាងតូចបានព្រិចតិចៗដើម្បីអោយសមនឹងពន្លឺថ្ងៃទើប គេងើបម្តងបន្តិចៗតែស្រាប់តែមានអារម្មណ៍ថាដូចមានដៃក្រាស់មួយកំពុងតែអោបចង្កេះគេយ៉ាងណែន

"អ្ហាយ.....*ដឹប~~"សម្រែកស្រែករបស់រាងតូចបានបន្លឺឡើង ហើយក៏បានធាក់រាងក្រាស់ទម្លាប់ពីលើគ្រែឡើងលឺសូរតែដឹប(បាក់ចង្កេះហើយទេដឹង😪)

"អួយ...ហេតុអីក៏ឯងមកធាក់យើងបែបនេះ"𝙎𝙤𝙤𝙗𝙞𝙣បានងើបមកទាំងទប់ចង្កេះខ្លួនឯង ឯមុខមិនបាច់និយាយដូចគេចាប់ចងបាញ់

"ហឹក..អារោគចិត្ត..អាតណ្ហាក្រាស់...ហឹកៗ ហេតុអីក៏ឯងរំលោភយើងបែបនេះ..អាឆ្កួត..ហឹកអាឡ-"𝙔𝙚𝙤𝙣𝙟𝙪𝙣បានយំហូរតែម្តង មិនដឹងជាកើតអី ហើយថែមទាំងជេររាងក្រាស់ទៀត ប៉ុន្តែជេរមិនទាន់បានប៉ុន្មានក៏ត្រូវឈប់ព្រោះមានអ្នកកាត់

"ណ៎ែ...មុននឹងថាអោយយើងមានមើលខ្លួនឯងឬនៅ"រាងក្រាស់បានកាត់សម្តីគេ ហើយបាននិយាយថាអោយគេទាំងទឹកមុខមាំគួរអោយខ្លាច

រាងតូចបានឈប់យំប៉ុន្តែនៅអណ្តើតតអណ្តក់នៅឡើយទេ ហើយគេក៏បានសម្លឹងមើលខ្លួនឯង ក៏ឃើញថាសម្លៀកបំពាក់នៅជាប់ខ្លួនទាំងអស់ ទើបងាកមកមើលទៅ𝙎𝙤𝙤𝙗𝙞𝙣វិញទាំងពេបមាត់រកយំ

"ហា៎..ហឹក"រាងតូចបានស្រែកជំទាលយំតែម្តងធ្វើអោយរាងក្រាស់ប្រញាប់លើកដៃខ្ទប់ត្រចៀកយ៉ាងទាន់ហន់ ព្រោះខ្លាចកើតជំងឺថ្លង់ទាន់

"ឈប់ៗ..ហេតុអីបានជាឯងយំ"រាងក្រាស់បានសួរទៅរាងតូចទាំងឆ្ងល់ ហេតុអីក៏គេយំគ្មានហេតុផលបែបនេះ(កូននឹងយំខូចទេ😈)

"ហឹក..ខ្ញុំសុំទោសដែលធាក់លោក..ហឹកៗខ្ញុំគ្មានចេតនាចង់ធាក់ទេ..តែមកពីច្រឡំ~~"រាងតូចបាននិយាយរៀបរាប់ប្រាប់រាងក្រាស់ ហើយពេលដល់ប្រយោគចុងក្រោយក៏បង្អូសសំឡេងយ៉ាងវែងអន្លែយ

"ឯងធាក់យើង..រួចក៏មកយំខ្លួនឯងចឹងហេស៎..ហឹស"រាងក្រាស់បាននិយាយទាំងសើចក្នុងបំពង់.កទាំងហួស70ជាមួយរាងតូចជាខ្លាំង

"ចុះ..អោយខ្ញុំធ្វើមិចចុះ"រាងតូចបានងើបមុខសួរទៅកាន់រាងក្រាស់ទាំងទឹកមុខគួរអោយស្រឡាញ់ជាខ្លាំង

រឿង ស្អប់ប្រែស្រឡាញ់🌠💗Where stories live. Discover now