ភាគទី៣

467 53 6
                                    

រាត្រីកាលបានឈានមកដល់ នៅក្នុងក្លឹបមួយកន្លែងរាងតូចបមគ្យូកំពុងមមាញឹកធ្វើការលើកស្រាជូនភ្ញាវគេមកធ្វើការនេះមិនមែនជីវភាពគ្រួសារគេខ្វះខាតនោះទេ ប៉ុន្តែគេមិនចង់យកលុយអ្នកផ្ទះចាយទើបមកធ្វើការរកលុយដោយខ្លួនឯង បើសិនជាប៉ាគេដឹងប្រាកដណាស់គាត់នឹងឈប់ឲ្យគេមករស់នៅម្នាក់ឯងទៀតហើយ ប៉ាធំរបស់គេស្រលាញ់គេមើលថែដូចគ្រាប់ពេជ្រចឹងមិនហ៊ានឲ្យធ្វើអីទេឲ្យគិតតែរៀនមួយមុខចំណែកប៉ាតូចវិញតែងតែតាមចិត្តគ្រប់យ៉ាងកូនចង់បានអីគាត់រកឲ្យទាំងអស់។ បមគ្យូលើស្រាជូនភ្ញាវសុខៗក៏ក្រឡេកឃើញកម្លោះសង្ហារទាំងបីកំពុងអង្គុយនៅតុVIPមួយដែលនៅឆ្ងាយពីគេគួរសម រាងតូចធ្វើការបណ្ដើរលួចសម្លឹងមើលពួកគេបណ្ដើរខ្លាចស៊ុងហ៊ុនឃើញគេ

"ហឹស!! មិនចោលចារឹកពិតមែន"រាងតូចសើចហួសចិត្តបន្តិចពេលឃើញយ៉ុនជុនអោបស្រីទាំងសងខាងហើយនៅឲ្យពួកនាងបញ្ចុកស្រាទៀតផង តែគេក៏មិនខ្វល់ច្រើនធ្វើការរបស់គេវិញធម្មតា

ងាកមកខាងអ្នកប្រុសទាំងបីវិញពេលនេះហ្យុនជីនកំពុងតែក្រវីក្បាលនឹងមិត្តកំពូលព្រានរបស់គេ

"យើងទៅបន្ទប់ទឹកបន្តិចអាហ៊ុនទៅជាមួយគ្នាទេ?"ហ្យុនជីនក្រោកឈរមុននឹងសួរទៅមិត្ត

"អឺទៅ អាជុននៅចាំទីនេះហើយ"

"អឺ យើងដឹងហើយទៅៗ"យ៉ុនជុនតបហើយពួកគេក៏ចេញទៅ បន្ទាប់ពីមិត្តចេញទៅផុតយ៉ុនជុនក៏ផឹកស្រាបន្តដោយមានពួកនាងៗនៅច្របាច់ស្មារច្របាច់ដៃឲ្យនាយ យ៉ុនជុនរេភ្នែកសម្លឹងមើលជុំវិញក្លឹបក៏ប្រទាក់ភ្នែកនឹងរាងតូចបមគ្យូកំពុងតែលើកស្រានាយញញឹមចុងមាត់បន្តិចទើបហៅមេការក្នុងក្លឹបមកនិយាយពេលនិយាយហើយនាយក៏ដកលុយ100$ឲ្យទៅមេការនោះ ហើយមេការក៏ដើរចេញទៅវិញ បន្តិចក្រោយមកក៏ឃើញបមគ្យូលើកស្រាក្រហមបីដបសំដៅមកតុនាយ

"នេះស្រារបស់លោកបើត្រូវការអីបន្ថែមអាចប្រាប់បាន ខ្ញុំសុំទៅសិនហើយ"រាងតូចរៀបនឹងបែរខ្លួនដើរចេញទៅហើយតែនាយក្រាស់ក៏ឃាត់

"ឈប់សិន"

"មានអ្វីទៀតមែនទេ?"

"ពួកនាងចេញទៅសិនទៅ"នាយប្រាប់ស្រីៗឲ្យចេញទៅ ពួកនាងក៏ទៅតាមសម្ដីនាយ

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now