ភាគទី២២

347 49 7
                                    

យ៉ុនជុនបានបើកឡានមកកន្លែងមួយ ជាកន្លែងដែលមានទួលខ្ពស់អាចមើលឃើញទេសភាពជុំវិញបានច្បាស់ ជាពិសេសនោះអាចអង្គុយមើលថ្ងៃលិចដ៏ស្រស់ស្អាតទៀតផង។ នាយក្រាស់ឈប់ឡានហើយបើកទ្វារចេញមកដើរឡើងទៅលើទួលនោះ បុមឃ្យូឃើញបែបនោះក៏ដើរទៅតាម

"លោក មកទីនេះធ្វើអី? ក្រែងថាមកដើរលេងហេស?"រាងតូចសួរគេទាំងជើងកំពុងតែដើរតាមគេមិនឈប់

"ក៏នេះហើយ នាំមកលំហែខួរក្បាលខ្លះ"នាយងាកមកតបហើយដើរទៅមុខបន្ត

"លំហែរយ៉ាងម៉េច គ្មានឃើញអ្វីគួរឲ្យចង់មើលបន្តិចផង"រាងតូចងាកមើលជុំវិញខ្លួនគ្មានឃើញអីក្រៅពីដើមឈើផង

"ដើរមក ទៅដល់ឃើញហើយ"នាយថយក្រោយមកចាប់ដៃនាយតូចនាំទៅខាងលើ

"ឯណាមើល...អា៎...ស្អាតណាស់ខ្យល់បរិសុទ្ធស្រសល់ស្រាយណាស់"បុមឃ្យូរៀបនឹងថាឲ្យគេហើយតែក៏ក្រឡេកឃើញទេសភាពដ៏ខៀវស្រងាត់ ថែមទាំងមានខ្យល់បក់រវិចៗធ្វើឲ្យគេញញឹមយ៉ាងស្រស់ លើកដៃត្រដាងក្រវីខ្លួនទៅមក

"យ៉ាងម៉េចដែរជឿនៅ?"យ៉ុនជុនលើកចញ្ចើមសួរបែបឌឺ

"ជឿហើយៗ"រាងតូចងាកមកសម្លក់ហើយក៏ងាកទៅមើលទេសភាពវិញ

"អង្គុយចុះមក បន្តិចទៀតថ្ងៃលិចហើយ"នាយដាក់ខ្លួនអង្គុយលើថ្មក្បែរនោះហើយចាប់ទាញដៃរាងតូចឲ្យអង្គុយជាមួយ

"លោកស្គាល់ទីនេះបានយ៉ាងម៉េច?"

"ក៏កាលពីក្មេងម៉ាក់នាំមកញឹកញាប់"

"ចុះធ្លាប់នាំមនុស្សមកប៉ុន្មាននាក់?"

"មិនធ្លាប់ទេ បុមឃ្យូជាមនុស្សទីមួយ"

"អ្នកណាជឿលោកនោះឆ្កួតហើយ"

"ខ្ញុំនិយាយពិតណា"

"ហុឹម ជឿលោកម្ដងចុះ"

"មិនឆ្ងល់ទេហេសថាហេតុអី ខ្ញុំនាំបុមឃ្យូមក?"

"អឹម ហេតុអី?"

"ក៏ព្រោះបុមឃ្យូជាមនុស្សពិសេសនោះអី"

"លោកថ្ងៃលិចហើយ ស្អាតណាស់"បុមឃ្យូមិនបានស្ដាប់អ្វីដែលយ៉ុនជុននិយាយមុននេះឡើយព្រោះរវល់ចាប់អារម្មណ៍នឹងសម្រស់ព្រោះសុរិយាដែលសន្សឹមលិចម្ដងបន្តិចៗ

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now