ភាគទី១០

417 46 9
                                    

__ម៉ោង7យប់

បន្ទាប់ពីបែកផ្លូវគ្នាជាមួយបមគ្យូហើយហ្វីលីកក៏មកខុនដូរៀបចំខ្លួនចេញទៅដើរលំហែកាយតាមមាត់ទន្លេរហានដើម្បីស្រូបយកខ្យល់អាកាសឲ្យអារម្មណ៍ស្រស់ស្រាយខ្លះ រាងតូចកំពុងតែមើលទេសភាពពេលរាត្រីតាមមាត់ទន្លេរភ្នែកក៏ប្រទាក់នឹងរទេះការ៉េមដែលគេលក់តាមដងផ្លូវដែលមានទិសដៅម្ខាងទៀតនៃផ្លូវដែលគេកំពុងតែឈរ កាយតូចបានដើរឆ្លងថ្នល់ដើម្បីទៅទិញការ៉េមបន្ទាប់ពីទិញបានហើយគេក៏ដើរមកវិញដោយមិនបានចឆប់អារម្មណ៍នឹងឡានដែលកំពុងតែបើកសំដៅមករកគេនោះឡើយព្រោះតែរវល់រីករាយនឹងការ៉េមក្នុងដៃ គេដើរដល់កណ្តាលថ្នល់ឡាននោះក៏សុីផ្លេធ្វើឲ្យគេភ្ញាក់ងាកមកចាប់រម្មណ៍ឃើញថាឡាននោះជិតមកដល់ខ្លួនទៅហើយដោយសារតែភាំងធ្វើឲ្យគេកម្រើកជើងមិនរួចក៏ឈរស្ងៀមសម្លឹងទៅឡាននោះ ឡានមកកាន់តែជិតដោយល្បឿនលឿនគួរសមរាងតូចបិទភ្នែកជិតដោយភាពភ័យខ្លាច ប៉ុន្តែស្រាប់តែមានដៃមាំមួយគូមមទាញគេចេញពីផ្លូវរាងកាយទាំងពីរក៏រមៀលលើថ្នល់ផុតពីមុខឡាន

"សិស្ស...សិស្សច្បង....."រាងតូចហើបមាត់ហៅអ្នកដែលបានជួយគេមិញនេះ

"មិនអីទេមែនទេ?"នាយសួរទៅកាន់រាងតូចដែលកំពុងធ្វើភ្នែកភ្លឹសៗសម្លឹងមកខ្លួន

"មិ...មិនអីទេ"ហ្វីលីកទាំងនៅតក់ស្លុតនឹងហេតុការណ៍មិញនេះ

"លើកក្រោយកុំស្លាក់ស្លើតដើរមិនមើលឆ្វេងស្ដាំចឹងទៀត"ហ្យុនជីនស្ដីឲ្យរាងតូចស្របពេលដែលក្រោកឡើងនឹងចាប់ទាញគេឲ្យក្រោកដូចគ្នា

"បាទ អរគុណសិស្សច្បងដែលជួយខ្ញុំ"ហ្វីលីកអោនក្បាលជាការអរគុណទៅកាន់នាយ ហ្យុនជីនងក់ក្បាលតិចៗទទួលដឹងហលយក៏រៀបនឹងដើរចេញតែត្រូវអាក់ដំណើរពេលរាងតូចឃាត់

"សិស្សច្បងឈប់សិន ដៃសិស្សច្បង..."ហ្វីលីកស្រែកឃាត់គេពេលឃើញឈាមប្រលាក់អាវសរបស់នាយ

"មិនអីទេតិចតួចប៉ុណ្ណោះ"ហ្យុនជីនឈ្ងោកមើលដៃខ្លួនឯងបន្តិចទើបងើបមុខទៅឆ្លើយនឹងរាងតូច

"ខ្ញុំថាសិស្សច្បងទៅលាងរបួសនៅខុនដូរខ្ញុំទៅ ចាត់ទុកថាជាការសងគុណក៏បានដែរ"រាងក្រាស់បម្រុងនឹងបដិសេធគឺទៅហើយតែឃើញទឹកមុខគួរឲ្យស្រលាញ់របស់គេក៏យល់ព្រមទៅ

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now