ភាគទី១៦

369 51 7
                                    

ពីរខែកន្លងផុតទៅ រយៈពេលពីរខែបានកន្លងផុតទៅហើយ ទំនាក់ទំនងរវាងស៊ុងហ៊ុននិងស៊ុននូក៏គ្មានអ្វីផ្លាស់ប្ដូរដែរ ពួកគេតែងតែផ្ដល់ពេលវេលានិងភាពផ្អែមល្ហែមឲ្យគ្នាទៅវិញទៅមកជានិច្ច។ តែអ្វីដែលផ្លាស់ប្តូរនោះគឺយ៉ុនជុននិងបុមឃ្យូពួកគេតែងតែឈ្លោះគ្នារាល់ថ្ងៃ ជួបមុខគ្នាលើកណាបើមិនបានឈ្លោះគឺនៅមិនសុខនោះទេ ដល់ថ្នាក់ធ្វើឲ្យហ្យុនជីន ស៊ុងហ៊ុននិងស៊ុននូក្រវីក្បាលហួសចិត្តយ៉ាងខ្លាំង។ ហើយរយៈពេលពីរខែមកនេះពួកគេមិនបានដំណឹងពីហ្វីលីកនោះទេគឺបាត់ឈឹងតែម្ដង ព្រោះតែនឹកដល់គេពេលខ្លះហ្យុនជីនត្រូវមកអង្គុយមើលរូបថតគេម្នាក់ឯងយ៉ាងស្រងូតស្រងាត់ គេមិនយល់នោះទេគេមិនបានស្រលាញ់សិស្សប្អូនម្នាក់នេះឡើយតែគេបែរជាមានអារម្មណ៍ថានឹក ពេលខ្លះធ្វើឲ្យគេគិតច្រើនរហូតគេងមិនលក់ក៏មាន

__តារាងបាល់ទាត់

"ហឺយយយ!!!!"សំឡេងដកដង្ហើមធំបង្ហាញពីភាពធុញថប់បានបង្ហើរចេញពីរាងតូចស៊ុននូដែលកំពុងផ្កាប់មុខនឹងតុដែលក្បែរតារាងបាល់ទាត់

"យ៉ាងម៉េចឯង យើងឃើញដកដង្ហើមធំរហូត?"បុមឃ្យូដែលអង្គុយខាងស្ដាំដៃគេក៏សួរ

"ក៏ធុញហ្នឹងហើយឯង ពីរខែហើយមិនបានដំណឹងពីហ្វីលីកសោះយើងនឹកគេសឹងស្លាប់ហើយណា"ស៊ុននូងើបមុខមកតបនឹងមិត្តហើយក៏ផ្កាប់ទៅវិញ

"អឺ មែនហើយយើងក៏នឹកគេដែរ មិនដឹងគេទៅណាទេ"បុមឃ្យូក៏ផ្កាប់មុខនឹងតុតាមស៊ុននូ ភ្លាមនោះក៏មានសំឡេងមួយបន្លឺពីក្រោយខ្នងពួកគេ

"យើងក៏នឹកពួកឯងដែរ"សំឡេងដែលខានឮជាយូរបានបន្លឺពីក្រោយខ្នងពួកគេ ទាំងពីរនាក់ក៏ងាកទៅមើលហើយបើកភ្នែកធំៗ

"ហ្វីលីក!!!!"ពួកគេស្រែកឡើងព្រមគ្នាពេលឃើញអ្នកដែលកំពុងឈរញញឹមមកកាន់ខ្លួន

"យើង...យើងអត់បានយល់សប្តិទេមែនទេ?"ស៊ុននូនិយាយទាំងសំឡេងញ័រព្រមទាំងរលីងរលោងទឹកភ្នែក

"ឯងអត់យល់សប្តិទេ"ហ្វីលីកនៅតែញញឹមដដែល

"ហ្អឹក..ហ្អឹកពួកយើងនឹកឯងណាស់"ស៊ុននូនិងបុមឃ្យូស្ទុះទៅអោបហ្វីលីកព្រមគ្នាធ្វើឲ្យគេទប់ជំហរសឹងមិនជាប់

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now