ភាគទី១៩

460 63 3
                                    

ថ្ងៃបន្ទាប់ហ្វីលីកដើរចូលក្នុងសាលាទាំងញញឹមស្រស់ព្រោះតែពីយប់មិញបានថើបក្រាស់នោះអី ដើរបណ្ដើរញញឹមបណ្តើរមិនដឹងថាអារម្មណ៍ហោះហើរទៅដល់ណាសូម្បីតែមិត្តហៅក៏មិនឮដែរ

"ហ្វីលីក!!!!!!"បុមឃ្យូស្រែកមួយទំហឹង ធ្វើឲ្យហ្វីលីកភ្ញាក់សឹងបះសក់ ឯសិស្សផ្សេងៗនៅក្បែរៗនោះងាកមកមើលព្រាត

"អួយយ ស្អីឯងម៉េចក៏ស្រែកឮម្ល៉េះ?"ហ្វីលីក លើដៃអង្អែលត្រចៀក ព្រោះមិត្តស្រែកមិញនេះឡើងហឹងទៅហើយ

"ឯងរវល់ភ្លឹកស្អីបានយើងហៅមិនឮ?"បុមឃ្យូសួរទាំងសម្លក់មិត្ត គេហៅឡើងច្រើនដងមិនឮសោះ

"យើងមិនបានភ្លឹកអីទេ"ហ្វីលីកប្រកែក

"អឺៗ តោះទៅញាំបាយទៅនូនិងសិស្សច្បងកំពុងចាំ"បុមឃ្យូក៏អូសដៃមិត្តទៅ ព្រោះមុននេះស៊ុននូបានឆាតមកគេឲ្យនាំហ្វីលីកទៅកន្លែហញាំបាយពួកគេកំពង់អង្គុយចាំ

..............

"មិត្តអូនយូរម្ល៉េះ?"ស៊ុងហ៊ុនកំពុងអង្គុយចាំនៅកន្លែងញាំបាយក៏សួរទៅស៊ុននូ

"អូនមិនដឹងទេ អេនោះមកដល់ហើយ ពួកឯងខាងនេះ"រាងតូចតបនឹងសង្សារហើយក៏ក្រឡេកឃើញមិត្តទើបលើកដៃហៅពួកគេ

"ពួកឯងម៉េចក៏យូរម្ល៉េះ?"មិត្តមិនទាន់បានអង្គុយស្រួលបួលផងស៊ុននូសួរភ្លេតតែម្ដង

"យើងដើរមក មិនដូចឯងមានអ្នកទៅទទួលរាល់ថៃ្ងឯណា"បុមឃ្យូក៏សម្លក់មិត្ត

"ត្រូវការអ្នកទៅទទួលអត់?"សំឡេងស្រាលបង្ហើបក្បែរត្រចៀកគេធ្វើឲ្យរាងតូចព្រឺសម្បុរ

"មិនត្រូវការ"បុមឃ្យូនិយាយទាំងមុខស្មើ

"បើមិនចង់រអ៊ូរធ្វើអី?"យ៉ុនជុនសួរទាំងហួសចិត្តនឹងអ្នកនៅអង្គុយក្បែរខ្លួន

"រឿងខ្ញុំកុំចេះ"រាងតូចនិយាយហីៗ នាយក្រាស់បម្រុងនឹងបន្តប្រកែកជាមួយគេហើយតែហ្វីលីកកាត់មុន

"អ្នកទាំងពីរត្រូវគ្នាមួយថ្ងៃទៅបានដែរទេ?"ហ្វីលីកនិយាយទាំងទឹកមុខកំសត់ធ្វើឲ្យហ្យុមជីនអង្គុយក្បែរនោះចង់អស់សំណើចគេមិនដែរឃើញរាងតូចធ្វើមុខបែបនឹងទេ។ ឈប់និយាយហើយពួកគេក៏ញាំបាយ

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now