ភាគទី៩

383 45 5
                                    

នាព្រឹកថ្ងៃថ្មីកម្លោះសង្ហារស៊ុងហ៊ុនបានមកសាលាលឿនជាងធម្មតាដែលមកលឿននេះក៏ព្រោះមកចាំស្ទាក់ស៊ុននូ នាយចាំប្រហែលជាដប់នាទីការរង់ចាំរបស់គេគឺមិនខកបំណងនោះទេរាងតូចបានដើរមកទាំងញញឹមពព្រាយ ប៉ុន្តែស្នាមញញឹមក៏បាត់ទៅវិញពេលឃើញមុខនាយគេដើរគេចធ្វើជាមិនឃើញរាងក្រាស់តែក៏ត្រូវគេអូសដៃទៅណាមិនដឹងដោយមិននិយាយអីមួយម៉ាត់

__ក្រោយអគារ

"នែ៎ លែងខ្ញុំអូសខ្ញុំមកធ្វើអី? ខ្ញុំប្រញាប់ទៅថ្នាក់"គ្រាន់តែរាងក្រាស់អូសមកដល់ក្រោយអគារសាលាភ្លាមរាងតូចក៏រើចង់គេចចេញភ្លែត

"បងនឹងលែង តែយើងនិយាយគ្នាសិន"

"ខ្ញុំគ្មានអីនិយាយជាមួយលោកទេ"

"តែបងមាន"

"អញ្ចឹងនិយាយមក"

"គឺ រឿងកាលពីម្សិលមិញនាងជាអ្នកមកថើបបង បងមិនបា-"

"ប្រាប់ខ្ញុំធ្វើអី? ទោះលោកទៅធ្វើអីជាមួយអ្នកណាក៏គ្មានអីពាក់ពន្ធ័នឹងខ្ញុំទេ"រាងក្រាស់មិនទាន់បញ្ចប់ប្រយោគស្រួលបួលផងរាងតូចក៏កាត់ ពិតមែនហើយពួកគេមិនត្រូវជាអ្វីនឹងគ្នាទេទោះនាយចង់ធ្វើអីក៏គ្មានទាក់ទងនឹងគេដែរ

"ម៉េចក៏ថាមិនពាក់ព័ន្ធ?"

"ហើយមានអីត្រូវពាក់ព័ន្ធ?"

"ក៏អូនស្រលាញ់បង ដូច្នេះវាពាក់ព័ន្ធហើយ"

"ខ្ញុំនិយាយពីពេលណាថាខ្ញុំស្រលាញ់លោក?"

"អូនមិននិយាយតែកែវភ្នែកអូនបញ្ជាក់ច្បាស់"

"ខ្ញុំ...ខ្ញុំមិនបានស្រលាញ់លោកទេ"

"មែនហេស?"ស៊ុងហ៊ុនលោមុខទៅជិតមុខរាងតូចធ្វើឲ្យគេប្រញាប់ងាកមុខចេញ"បើអញ្ចឹងពិសោធន៍ទៅ"

"ពិសោធន៍..ពិសោធន៍យ៉ាងម៉េច?"

"គឺបែបនេះ"រាងក្រាស់លើកដៃមកចាំបង្វែរមុខរាងតូចឥ្យសម្លឹងមុខនាយចំ ផែនដីហាក់ឈប់វិលពេលក្រសែភ្នែកទាំងពីរគូប្រទាក់គ្នា ស៊ុងហ៊ុនអោនមុខយឺតៗទៅរកបបូរមាត់ពណ៌ក្រហមព្រឿងៗរបស់រាងតូចរហូតដល់បបូរមាត់ប៉ះគ្នា ស៊ុននូរឹងខ្លួនឆ្កឹងធ្វើអីមិនត្រូវនាយក្រាស់កម្រើកបបូរមាត់តិចៗរហូតដល់រាងតូចព្រមបើកមាត់តបស្នាមថើបវិញ រាងក្រាស់លូកដៃម្ខាងចាប់ទាញចង្កេះស៊ុននូមកផ្អឹបនឹងខ្លួននាយ នាយថើបជញ្ជក់បបូរមាត់ទន់រលោងនោះយ៉ាងឈ្លក់វង្វេងកាន់តែថើបកាន់តែមិនចង់ដកមាត់ចេញ មួយសន្ទុះក្រោយនាយក៏សម្រេចចិត្តដកមាត់ចេញទាំងមិនចង់ព្រោះតែរាងតូចជិតអស់ខ្យល់ទៅហើយ

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now