ភាគទី៨

388 47 8
                                    

ព្រឹកថ្ងៃថ្មីបានឈានមកដល់រាងតូចស៊ុននូដើរចូលក្នុងសាលាដោយស្នាមញញឹមពព្រាយប៉ុន្តែស្នាមញញឹមនោះក៏ត្រូវបាត់ទៅវិញព្រោះតែគេបានឃើញរូបភាពមួយដែលមិនគួរឃើញ គឺស៊ុងហ៊ុនកំពុងតែឈរថើបគ្នាជាមួយសិស្សស្រីម្នាក់ដោយមិនខ្មាស់សិស្សដទៃដែលដើរឆ្លងកាត់ពួកគេនោះទេ រូបភាពច្បាស់ៗនឹងភ្នែកធ្វើឲ្យគេទប់ទឹកភ្នែកសឹងមិនបានគេគិតថានឹងបើកចិត្តទទួលនាយទៅហើយតាំងពីថ្ងៃដែលនាយបានជួយគេនៅហាងកាហ្វេ ប៉ុន្តែពេលនេះប្រហែលត្រូវបញ្ឈប់វិញហើយ។ ដោយទ្រាំឈរមើលមិនបានស៊ុននូក៏រត់ទៅថ្នាក់ ស្របពេលនោះដែរបមគ្យូក៏កំពុងដើរចូលក្នុងសាលាបានឃើញស៊ុននូរត់យ៉ាងលឿនហើយក៏ប្រទាក់ភ្នែកនឹងប្រុសស្រីកំពុងតែថើបគ្នាផងនោះនាយតូចក៏ប្រញាប់រត់ទៅតាមមិត្តយ៉ាងលឿនដូចគ្នា

បមគ្យូរត់មកដល់ក្នុងថ្នាក់ក៏បានឃើញស៊ុននូអង្គុយក្នុងតុដោយទឹកមុខធម្មតាគេក៏ដើរទៅរក

"នូ...."រាងតូចរៀបនឹងសួរគេទៅហើយតែស៊ុននូក៏កាត់មុន

"ឯងក៏ឃើញដែរមែនទេ?"បមគ្យូងួកក្បាលតិចៗ

"ឯងមិនអីទេមែនទេ?"ដាក់ខ្លួនអង្គុយក្បែរមិត្តហើយទើបសួរគេ

"យើងមានអីឯណា យ៉ាងណាយើងមិនបានស្រលាញ់គេស្រាប់ហើយ"ស៊ុននូងាកមើលមុខមិត្តបន្តិចទើបឆ្លើយចម្លើយដែលខុសពីចិត្តប្រាប់ដល់គេ

"តែ....

"អឺ..ស៊ុននូតើអាចជួយពន្យល់លំហាត់នេះដល់ខ្ញុំបន្តិចបានទេ?"បមគ្យូរៀបនិយាយបន្តហើយតែក៏មានសិស្សប្រុសម្នាក់មកសុំឲ្យស៊ុននូជួយពន្យល់លំហាត់ដល់គេ

"អឹមបាន ចាំនិយាយគ្នាពេលក្រោយទៅយើងពន្យល់លំហាត់គេសិន"ឆ្លើយតបនឹងគេហើយទើបងាកមកនិយាយជាមួយមិត្តហើយក៏បែរទៅពន្យល់លំហាត់គេវិញ ។បន្ទាប់ពីពន្យល់ហើយសិស្សប្រុសម្នាក់នោះក៏ទៅតុរបស់គេវិញតែមុននឹងទៅក៏ឆ្លៀតបបួលស៊ុននូទៅញាំបាយជាមួយគ្នាពេលចេញលេង

"អឺ ស៊ុននូពេលចេញលេងទៅញាំបាយជាមួយគ្នាណា"នាយបបួលស៊ុននូទាំងអឹមអៀនព្រោះខ្លាចគេបដិសេធតែខុសពីការគិតស៊ុននូក៏ងួកក្បាលយល់ព្រមនាយក៏ញញឹមដាក់គេបន្តិចទើបដើរទៅតុរបស់គេវិញ។ ភ្លាមនោះរាងតូចហ្វីលីកក៏មកដល់ដូចគ្នាពួកគេក៏អង្គុយចាំគ្រូចូលមកបង្រៀនដោយស្ងៀមស្ងាត់ ភ្លេចប្រាប់សិស្សប្រុសម្នាក់នោះឈ្មោះថាហ្យុងប៊ីន។

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now