ភាគទី១១

391 47 7
                                    

__មួយសប្ដាហ៍ក្រោយមក

#ភូមិគ្រឹះមីនពេលល្ងាច

កាយមាំសង្ហាររបស់បុរសវ័យ48ឆ្នាំដើរចូលក្នុងភូមិគ្រឹះដោយមានកូនចៅម្នាក់អូសវ៉ាលីតាមពីក្រោយ នាយក្រាស់ដើរចូលដល់ខាងក្នុងផ្ទះក៏មានស្រ្ដីចំណាស់ម្នាក់រត់មកទទួលគាត់ជាម៉ែដោះក្នុងផ្ទះនេះ

"ជម្រាបសួរលោក! សូមអញ្ជើញអង្គុយសិនទៅ"គាត់គួរសមដាក់ភ្ញៀវទើបឲ្យគេអង្គុយ គាត់ក៏ដើរទៅផ្ទះបាយដើម្បីយកទឹកក្រូចមកជូនភ្ញៀវ

"នេះលោកអញ្ជើញពិសារទឹកក្រូច"ម៉ែដោះលើកទឹកក្រូចពីរកែវមកដាក់លើតុ

"បាទអរគុណ"រាងក្រាស់លើកទឹកក្រូចមួយកែវហុចឲ្យកូនចៅទើបទឹកលើកមួយកែវទៀតមកផឹកខ្លួនឯង

"លោកមករកលោកប្រុសមែនទេ?ពេលនេះគាត់មិនទាន់ត្រឡប់មកពីធ្វើការវិញទេ"

"នេះម៉ែដោះមិនស្គាល់ខ្ញុំទេហេស?"ឮសំណួររបស់គាត់នាយក៏សួរបកទៅវិញព្រោះមើលទៅគាត់មិនស្គាល់ខ្លួន ម៉ែដោះមិនតបតែក៏ធ្វើមុខឆ្ងល់ព្រោះគាត់មិនស្គាល់ពិតមែន

"ហឹស!! ខ្ញុំ ចន ជុងហ្គុកណាម៉ែដោះចាំទេ?"នាយដើចបន្តិចពេលឃើញទឹកមុខឆ្ងល់របស់គាត់ទើបប្រាប់ឈ្មោះរបស់ខ្លួន

"អា៎.....អ្នកប្រុស អ្នកប្រុសជុងហ្គុកពិតមែនហេស?"គាត់សួរទាំងភ្ញាក់ផ្អើលព្រោះបែកគ្នាយូរហើយតាំងពីជុងហ្គុកអាយុ20ជាងម្ល៉េះ

"ពិតមែនហើយម៉ែដោះគឺខ្ញុំ"ជុងហ្គុកចាប់ដៃម៉ែដោះអង្អែលតិចៗ

"អ្នកប្រុស ម៉ែនឹកអ្នកប្រុសណាស់"គាត់អោបនាយទាំងទឹកភ្នែករលីងរលោងព្រោះតែរំភើប

"ត្រូវការឲ្យម៉ែដោះខលប្រាប់លោកប្រុសដែរទេ?"គាត់សួរស្របពេលលែងចេញពីការអោប

"មិនបាច់ទេម៉ែដោះ បន្តិចទៀតគាត់មកហើយ"ជុងហ្គុកនិយាយមិនទាន់ផុតផង កាយមាំក្រាស់របស់ម្ចាស់ភូមិគ្រឹះនិងភរិយាក៏ដើរចូលមកខាងក្នុងទៅហើយ

"មកដល់យូរនៅ?"សំណួរចេញពីមាត់អ្នកជាបងខណៈពេលនាយដាក់ខ្លួនអង្គុយលើសាឡុងដោយមានជីមីនអង្គុយក្បែរ

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now