ភាគទី៦

424 49 6
                                    

#រាត្រី

__ក្នុងក្លឹប

ស្ថិតនៅក្នុងក្លឹបកន្លែងដែលរាងតូចបមគ្យូធ្លាប់ធ្វើការបង្ហាញឲ្យឃើញអ្នកប្រុសទាំងបីកំពុងតែអង្គុយផឹកស្រានៅតុVIPឆ្ងាយដាច់ពីគេ ពួកគេផឹកបណ្ដើរជជែកគ្នាបណ្ដើរអំពីរឿងដែលកើតឡើងកាលពីព្រឹកមិញ

"នែ៎!! អាជីនសម្រេចថាឯងនិងសិស្សប្អូនអ៊ុនចូម្នាក់នោះជាអីនឹងគ្នាឲ្យប្រាកដ?"យ៉ុនជុនអកស្រាអស់ពីកែវហើយដាក់ចុះលើតុទើបឯងមកសួរមិត្ត

"ក៏គេជាសិស្សប្អូនយើងហ្នឹងហើយ"ហ្យុនជីនតបវិញទាំងលើកស្មាបន្តិច

"ហឹស សិស្សប្អូនក្បាលឯងអីហួងហែងឯងថ្នាក់នេះ?"ស៊ុងហ៊ុនសើចដើមកបន្តិចពេលឮចម្លើយរបស់ហ្យុនជីន

"អឺ អាហ៊ុននិយាយត្រូវប្រាប់យើងតាមត្រង់មកឯងលាក់បាំងអីពីពួកយើង"យ៉ុនជិនស្របនឹងសម្ដីស៊ុងហ៊ុនហើយងាកមកចង្អុលមុខហ្យុនជីនជម្រិតសួរចម្លើយ

"លាក់បាំងស្អីឯង យើងគ្មានស្អីលាក់ពួកឯងទេឯងក៏ដឹងចរឹកយើងមិនចឹង?"រាងក្រាស់ប្រកែកនឹងមិត្តព្រោះតែគេមិនបានលាក់បាំងអីពិតមែន

"អឺ អញ្ចឹងសិស្សប្អូនម្នាក់នោះស្រលាញ់ឯងតែម្ខាង?"ស៊ុងហ៊ុនងួកក្បាលតិចៗគិតពីសម្ដីមិត្តទើបងើបមុខមកសួរគេ

"ប្រហែលហើយ"នាយតបបែបហីៗព្រោះតែគេមិនដែលខ្វល់ខ្វាយរឿងអស់ទាំងនេះទេ

"ចុះសិស្សប្អូនមិត្តរបស់ស៊ុននូនោះ?"យ៉ុនជុន

"គេយ៉ាងម៉េច?"

"ឯងមានគិតអីលើគេឬអត់?"

"យើងគ្មានគិតស្អីទេ"

"អឺ មិនគិតល្អហើយបើមិនអញ្ចឹងទេគេច្បាស់ជាពិបាកហើយ"យ៉ុនជុននិយាយចប់ក៏លើកស្រាមកផឹកបន្ត គិតទៅគ្រាន់តែរឿងព្រឹកធ្វើឲ្យគេអាណិតរាងតូចខ្លាំងណាស់

__ភូមិគ្រឹះមីន

បមគ្យូដើរចូលក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃទាំងអារម្មណ៍ភ័យខ្លាចព្រោះតែប៉ាធំរបស់គេបានខលហៅគេមកផ្ទះដោយប្រាប់ថាមានរឿងចង់និយាយជាមួយគេដឹងច្បាស់ប្រាកដជារឿងព្រឹកមិញហើយ

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now