ភាគទី២៩

447 61 6
                                    

ព្រឹកថ្ងៃថ្មីក៏ឈានមកដល់ហ្យុនជីននិងហ្វីលីកក៏បានមកសាលារៀនជាមួយគ្នា។ នាយក្រាស់បត់ឡានចូលសាលាសំដៅទៅចំណតរថយន្តរបស់សាលាចតឲ្យមានរបៀបហើយទើបចុះពីឡានដោយមានរាងតូចចុះមកតាមក្រោយ ភា្លមនោះកញ្ញាអ៊ុនចូមិនដឹងជាចេញមកពីខាងណាមកអោបដៃនាយក្រាស់ជាប់ដោយមិនខ្វល់ពីរាងតូចឡើយ

"សិស្សច្បងមកហើយហេសតោះទៅញាំបាយជាមួយគ្នាទៅ"នាងនិយាយទាំងស្នាមញញឹមមកកាន់នាយ បម្រុងនឹងអូសដៃនាយទៅហើយតែក៏បង្អាក់វិញ

"គាត់ជាសង្សារយើងអាចទៅជាមួយយើងបាននាងឆាប់ចេញទៅ"រាងតូចដើរមកក្រវាសដៃនាងនិយាយទៅកាន់នាងភ្ជាប់ដោយស្នាមញញឹមឌឺដង

"អេ!!ថ្ងៃមុនសិស្សនិយាយថាឲ្យឯងចេញឲ្យឆ្ងាយពីមុខគាត់មិនអញ្ចឹងហេស? មកប្រាប់ថាសង្សារឯងជឿជាក់ជ្រុលពេកហើយ"

"បើនាងមិនជឿយើងពិសោធន៍ឲ្យឃើញ"និយាយហើយក៏ចាប់ក្រសោបមុខនាយក្រាស់ថើបបបូរមាត់ក្រាស់នៅចំពោះមុខនាងតែម្ដង

"អាយ!!! ឯងឆាប់ចេញពីសិស្សច្បងភ្លាមទៅ"នាងស្ទុះទៅទាយនាយតូចចេញពីហ្យុនជីន

"ឈប់ភ្លាមអ៊ុនចូ គេជាសង្សារខ្ញុំកុំប៉ះពាល់គេឲ្យសោះ"នាយក្រាស់ចាប់ដៃរាងតូចចេញពីនាងវិញ

"សិស្ស_សិស្សច្បង? វាជាការពិតហេស?"នាងស្ទើរតែមិនជឿព្រោះថ្ងៃមុននៅខឹងនឹងគេនៅឡើយស្រាប់តែថ្ងៃនេះមកប្រាប់ថារាងតូចជាសង្សារនាយបែបនេះ

"ជាការពិតហើយឬចង់ឲ្យបញ្ជាក់ម្ដងទៀត?"ហ្វីលីកលើកចិញ្ចើមឌឺ

"ហឹស!!ឯងដណ្ដើមសិស្សច្បងពីយើង"ផាច់*អ៊ុនចូស្រាប់តែកញ្រ្ជោលស្ទុះទៅទះរាងតូចធ្វើឲ្យមុខគេឡើងស្នាមម្រាមដៃលើផ្ទៃមុខយ៉ាងច្បាស់

"អ៊ុនចូ នាងកើតឆ្កួតស្អី?"ហ្យុនជីនស្ទុះមកក្រសោបស្មារាងតូចហើយរុញនាងចេញ ឯមិត្តទាំងពីររបស់នាងក៏ចូលមកឃាត់

"អ៊ុនចូកុំអី ពួកយើងនឹងត្រូវដេញចេញពីសាលាណា"ជូមីនិយាយទាំងភ័យ ខ្លាចត្រូវអ៊ុនចូវាយនាងជំនួសផងខ្លាចត្រូវដេញចេញពីសាលាផង

"មែនហើយអ៊ុនចូកុំអី"ជូនអុីចូលមកឃាត់ម្នាក់ទៀត

"យើងមិនខ្វល់ លែងយើង"នាងបម្រាស់ចេញពីដៃមិត្ត

បំបាក់ស្នេហ៍សិស្សច្បងWhere stories live. Discover now