First "មនុស្សកំរ"

1.2K 57 0
                                    

ថ្ងៃល្ងាចរាងជ្រែ មេឃចាប់ផ្តើមមានផ្គរលាន់គ្រឹមៗគ្រហឹងអឺងកងមុននិងផ្លេកបន្ទោរបាញ់ឆ្វេចឆ្វាចជាខ្សែរនៅលើវេហា ។ ពពកខ្មៅក៏ហោះមកបាំងបិទបន្តិចម្តងៗរហូតដល់ទឹកសំណើមជាច្រើនដំណក់ចាប់បង្អូរចុះមក...រូ...ដូចជាធ្លាយទំនប់ ។ ខណះមេឃកំពុងតែមានភ្លៀងផ្គរ គាប់ចួននិងកាយតូចកំសត់ដែលកំពុងតែអង្គុយឱបកាយនៅកៀនក្បាលគ្រែបង្ហូរទឹកភ្នែកស្រែកយំប្រណាំងភ្លៀង ឥតនឿយណាយ ចិត្តកាយទន់ភ្លន់ស្លូតបូត ពោរពេញទៅដោយធម៍សប្បុរស តែទេវតាបែរជាកំណត់វាសនាអោយមកមិនល្អ ចិត្តល្អណាស់ទឹកភ្នែកណាស់ ។

#ថ្ងៃថ្មី
-វិមានហ្សូវ៉ាហ្សា

គេថាក្រោយភ្លៀងមេឃគង់ស្រឡះ ដូច្នេះអ្វីៗនិងថ្មីហើយផ្លាស់ប្តូរ រុក្ខជាតិខៀវខ្ចីដុះលូតលាស់ត្រួតមកខៀវស្រងាត់ពេញដើម រដូវនេះជារដូវផ្ការីក ប៉ុន្តែមានភ្លៀងនិងកម្តៅមិនទៀងទាត់ចួនភ្លៀងចួនក្តៅស្មានមិនត្រូវ ។

ក្នុងផ្ទះដ៏ធំកំពុងតែមានអ្នកបម្រើស្រី2 3នាក់រត់ចុះរត់ឡើងរៀនចំអាហារពេលព្រឹកជូនដល់ចៅហ្វាយនាយ នៅលើតុអមទៅដោយចានអាហារដែលមានឱជារសឈ្ងុយឈ្ងាញ់ ក្លិនឆេះឆួលគួរអោយចង់ទទួលទាន មានទាំងមុខម្ហូបសាមញ្ញនិងអាមិនសាមញ្ញ ។ (ចេះតែដាក់ហូវ)

"ហ្អឹមមម!!!ក្លិមឈ្ងុយដល់ហើយនែក"បបូរមាត់បុរសចាស់បានពោលឡើងជាការសន្ទនាដំបូងគេបង្អស់ មុននិងគាត់ដាក់ខ្លួនអង្គុយចុះនៅលើតុមុខគេដែលអាចបង្ហាញអំពីឋានះថាគាតើគឺជានរណានៅក្នុងផ្ទះ ។

"គឺជាស្នាដៃអ្នកប្រុសថេយ៍ទាំងអស់ចា៎ស"ស្ត្រីចំណាស់ពោលដោយវាចាទន់ភ្លន់គាត់ក៏ដួសបាយដាក្នុងចានអោយលោក គីម សឹមដកជំហានថយក្រោយបន្តិច ។

"ឆ្ងាញ់ ស្នាដៃមិនធម្មតា"ស្នាមញញឹមក៏លិចឡើងនៅលើថ្ពាល់ជ្រួញរួចក៏ក្រឡែកមើលទឹកមុខអឹមអៀនរបស់កូនប្រុសរបស់គាត់ គាត់តែងតែទទួលបាននូវអាហារដែលឆ្ងាញ់បែបនេះពីកូនប្រុសរបស់គាត់ជារើយៗ ។ ថេយ៉ុងថ្វីដ្បិតតែមាននាមជាមនុស្សប្រុស តែក្រៅពីនិងស្រីទាំងអស់ មិនថាសម្រស់ កាយវិការចរិយាមាយាទ គេទន់ភ្លន់សុភាពរាបសារ មើលជ្រុងណាក៏ឥតទាស់ ក្រឡែកតែមួយខ្វាច់ក៏ដឹងថាល្អគ្រប់ដប់ ។

ម្ចាស់តម្រាបេះដូងजहाँ कहानियाँ रहती हैं। अभी खोजें