EP14;Amazing

455 36 0
                                    

   "អា៎!!!រសើបណាស់ ហិហិ!!!ជុង រសើប"ថេយ៉ុងលាន់តែមាត់សើចកក្អឹកកាច់.ករេចុះរេឡើងនៅមិនស្ងៀមក្រាញ់រនាលដូចអន្ទង់នៅលើភ្លើង ខណះជុងហ្គុក នាយគិតតែពីថើបដេញញ៉ោះខ្លួនប្រាណគេត្រង់នេះម្តងត្រង់នោះម្តង ដុតរាងកាយរបស់ថេយ៍ចាប់ផ្តើមក្តៅរងំភ្លាម ។

   "បងចង់តែលេបអូនទុកនោះទេ បើអូនគួរអោយខ្នាញ់យ៉ាងហ្នឹង"រាងសង្ហារងើបមុខសម្លឹងមើលទៅមុខរបស់ប្រពន្ធតូចយ៉ាងគួរអោយខ្លាចជាមួយក្រសែរភ្នែកផ្ទុកដោយចំណង់ប្រាថ្នានៃគុណកាម អាចថានាយសឹងតែឆ្គួតដោយសារគេម្តងៗជាពិសេសរាងកាយមួយនេះ វាល្អពេកហើយ ល្អដល់ថ្នាក់នាយអាចឆ្គួតដោយសារគេត្រឹមមួយរំពេចន៍ ។

   "ជុង..."ថេយ៍បន្លឺសំឡេងហៅនាយសង្ហារតិចៗលោ៎មុខទៅកាន់តែជិតនិងលើកដៃស្រាក់.កនាយជាប់កែវភ្នែកទាំងគូរក៏សម្លឹងមកមើលគ្នាពោរពេញដោយក្តីស្រឡាញ់រាប់ម៉ឺនរាប់ពាន់លានដងកើតឡើងភ្លាមៗក្នុងវិនាទីនេះ ។

   "អ្អឹមម"នាយគ្រាន់តែក្រហឹមជំនួសដោយការឆ្កើយហើយក៏.លមុខថើបមុខរបស់ថេយ៍ត្រង់នេះបន្តិចត្រង់នោះបន្តិចបើអាចចង់តែលេបទុកតែម្តង ។

   "បងដឹងទេ...ថាបងគឺជាតួអង្គម្នាក់ដែលអូនស្រឡាញ់ជាងគេនៅក្នុងប្រលោមលោកដែលអូនអាន វាមានអត្ថន័យខ្លាំងណាស់នៅក្នុងជីវិត ការដែលស្គាល់បងប្រៀបដូចជាអូនបានសាងជីវិតមួយដែលថ្មីហើយល្អទៀតផង បើយប់មួយនេះកន្លងផុតទៅ អូនច្បាស់ជាស្តាយក្រោយបើអូនមិនអាចនិយាយថាអូនស្រឡាញ់បង"គេរៀបរាប់ពាក្យទាំងប៉ុន្មានចេញពីចិត្តពីបេះដូងដែលបរិសុទ្ធ ទៅកាន់បុរសម្នាក់ដែលគេកំពុងតែធ្លាក់ក្នុងអន្លុងស្នេហ៍ នាយបង្រៀនអោយគេស្គាល់អ្វីទៅដែលហៅថាស្នេហា ទោះវាមានច្រើនប្រភេទ តែមានតែន័យមួយប៉ុណ្ណោះដែលនាយបានផ្តល់អោយគេហើយវាពិសេសខ្លាំងណាស់ ។

   "ពិសេសដល់ថ្នាក់និង?"ជុងហ្គុករាងញញឹមបន្តិចលើកដៃទៅវែកសក់ទៅសែតគុម្ពត្រចៀកកុំអោយវាទាស់ទាល់ ជាមួយទឹកមុខសង្ហារទោះនាយមិនញញឹមខ្លាំងតែមើលទៅសង្ហារណាស់ ។

   "ប្រាកដណាស់!!!!ហើយមានពាក្យជាច្រើនទៀតដែលអូនចង់និយាយ តែមិនមែនពេលនេះទេ"

ម្ចាស់តម្រាបេះដូងWhere stories live. Discover now