EP9+10"Just for you"

383 32 0
                                    

  ជាច្រើនថ្ងៃដែលកន្លងហួសផុតបាត់ទៅដូចជាទឹកទន្លេដែលហូរហួសហើយក៏គ្មានថ្ងៃបកក្រោយ ។ វេលាស្មើរនេះទ្រនិចនាឡិកាទន្ទេញតែថ្ងៃត្រង់មកដល់ឆាប់ៗ ក្នុងក្រុមហ៊ុនក៏មានបុគ្គលិកជាច្រើនចេញចូលពីបន្ទប់មួយទៅបន្ទប់មួយជាប់គ្នារដេញ អ្នកខ្លះផុតម៉ោងក៏ចេញទៅរកអ្វីញ៉ាំមុនអ្នកខ្លះទៀតក៏កំពុងតែញ៉ាប់ដៃពិនិត្យមើលឯកសារជាច្រើនគរនៅ លើតុ ។ ស្ថិតក្នុងចំណោមមនុស្សចេញចូលជាលំដាប់ក្នុងនោះក៏មានកាយតូចស្តើងល្ហីក៏កំពុងតែដើរត្របាញ់ជើងគ្នាតម្រង់ទៅរកជាន់ខាងលើគេបង្អស់ដែលត្រូវជាជាន់របស់នាយកក្រុមហ៊ុន ។
   ជាធម្មតាវាក្លាយជាទម្លាប់មួយទៅហើយដែលថេយ៉ុងត្រូវដើរកាត់ក្រសែរភ្នែកបុគ្គលិកទាំងអស់នោះ គេក៏លែងខ្វល់និងចាប់អារម្មណ៍ពីវាដែល ។

តុតុ~~~
  ចូលមក

   ទម្លាប់ដូចជារាល់ដងរាល់ពេលមានការគោះទ្វារក៏តែងតែទទួលបានការអនុញ្ញាតគ្រប់ពេល ជំហានជើងតូចស្រឡូនឈាមសន្សឹមៗទៅរកបុរសមាឌធំដែលឈ្ងកមុខធ្វើការមិនដកឃ្លា ដៃចុចភ្នែកសម្លឹងមិនព្រិច ។

   "លោកអគ្គនាយក ដល់ម៉ោងញ៉ាំបាយថ្ងៃត្រង់ហើយ"នាយតូចដាក់ស្បោងម្ហូបទៅលើតុហួសដើរទៅដាក់ខ្លួនអង្គុយពីលើកាយម៉ាំដែលត្រៀមខ្លួនដូចជាស្រាច់ក្នុងការអោបក្រសោបគេវិញដូចគ្នា ។ ត្រូវហើយមួយរយះក្រោយនេះទំនាក់ទំនងរវាងពួកគេល្អូកល្អើននិងគ្នាជាងមុនណាស់ អាចថាឈានចូលដល់ដំណាក់កាលមួយដែលមានចិត្តទទួលស្គាល់ពាក្យថា"ស្រឡាញ់" ។
   "អ្អឹមម...អ្នកណាទៅយកអូន"គ្រាន់តែថេយ៍ដាក់កាយផឹបភ្លាមក៏សួរនាំព្រមទាំងងើយមុខទៅឆ្មក់ថើបថ្ពាល់ក្រអូបរបស់ថេយ៍មួយខ្សឺតផងដែល ។
   "ក៏ជិះតាក់សុីមកនោះអី"គេសើចញឹមៗធ្វើមុខធម្មតាតែជុងហ្គុកវិញមិនធម្មតាឡើយចិញ្ចើមនាយកំពុងតែរួញចូលគ្នាយ៉ាងម៉ូវ ។
   "ហេតុអ្វីមិនខលប្រាប់បង?"
   "ព្រោះឃើញជុងរវល់អូនមិនហ៊ានរំខាន"ថេយ៍ប្រើសំឡេងតូចៗធ្វើមុខដូចកូនម៉ែវដាក់ ជុងហ្គុក អត់មិនបានចង់តែញិចអោយស្លាប់និងដៃ តែជំនួសដោយការអោបរឹតគេយ៉ាងណែនរបៀបខឹងផងខ្នាញ់ផងនិងឯង ។
   "ពូកែរតែអាខាងខ្លាចក្រែង បងចង់តែចាប់អូនវាយអោយបែកគូទទេ"មាត់និយាយគម្រាមតែដៃក៏ច្រ.លមែននាំអោយចង្កេះរីកសាយអែនអនគេចតាមសម្តី សម្តែងទឹកមុខដែលអន់ស្រពោនចិត្តឡើងមក ។
   "ហ៊ានវាយអូនយកម្ហូបចាក់ចោល"ថេយ៍គម្រាមវិញពេបមាត់ពេប.កឫកខ្មើតមួយចប់ ។
   "បើចាក់ចោល បងនិងញ៉ាំអូនជំនួសបាយ សាកទៅ"
   "(ដឹប)...ឆ្គួត"សែនខ្នាញ់និងសម្តីនាយពេកក៏លើកមកដៃទៅគគ់ទ្រូងនាយមួយដៃខឹងផងស្អីផង មុខអៀនឡើងដូចម្ទេសទុំទៅហើយ ចេះណាស់អាខាងញ៉ោះគេអោយខឹងនិង ។
   ជុងហ្គុកនាយមិនមាត់តបត្រឹមញញឹមចុងមាត់បន្តិចក៏ទម្លាក់មុខទៅជ្រុបថើបកញ្ចឹង.កសរខ្ចីរបស់ថេយ៍បង្អួសៗឡើងទៅរកថ្ពាល់ក្រញិចថើបញីញក់ឡើងក្រហមញុចសំឡេងសើចរហិឡើងមក ។
   "រសើបណាស់ ហិហិ!!!"កាយតូចរបស់ថេយ៉ុងរមិចរមួលខ្លួនព្រោះដៃរបស់នាយជាមួយបបូរមាត់បុិនប្រសព្វអត់និងអោយគេរសើបបាស់រោមព្រឺសម្បុរមិនបាន ។ មិនត្រឹមតែថើបនាយឆ្លៀតលួចខាំជញ្ជក់បឺតមែនទែនដល់ថ្នាក់ជាប់ស្នាមធ្មេញកកដុំៗនៅលើ.ករបស់ថេយ៍ជាប់ដានបញ្ជាក់ថាគេមានម្ចាស់រួចទៅហើយ ។
   "ជុងបានហើយ ញ៉ាំអាហារវិញល្អជាង"ប្រអប់ដៃតូចៗរបស់ថេយ៍ចាប់ក្រសោបមុខរបស់នាយចេញពីសាច់.ករបស់ខ្លួនបំណងចង់អោយនាយបញ្ឈប់ងាកទៅចាប់អារម្មណ៍ជាមួយបាយទឹកវិញ ចង់ហួសម៉ោងទៅហើយ ។
   "ដូចជាឃ្លានអូនវិញយ៉ាងមិចមិនដឹង"នាយបោះសម្តីច្រលើមធ្វើមុខកំសត់ៗដូចកំពុងតែគិតអ្វីមួយកួចនាំស្នាមញញឹមអស់សំណើចអោយធ្លោយចេញពីបបូរមាត់របស់ថេយ៍ ។
   "ញ៉ាំបាយសិន ប្រយ័ត្នខូចក្រពះ"គេនិយាយហើយស្ទុះទាញដៃនាយទៅរកសាឡុង ដើម្បីគេចវាសព្រោះមិនអ៊ីចឹងគេអាចជាចប់ដោយសារនាយមិនខាន ។ ការញ៉ាំបាយក៏បន្តទៅដោយមានភាពសប្បាយរីករាយស្នាមញញឹមសំឡេងសើចកក្អឹកលាន់តែរំពងកណ្តាលបន្ទប់ ។

ម្ចាស់តម្រាបេះដូងWhere stories live. Discover now