EP12"មិនពេញចិត្ត"

314 37 0
                                    

     ព្រឹកបន្ទាប់ជុងហ្គុកក៏នាំថេយ៍ត្រឡប់មកវិញ ហើយនាយក៏ហួសទៅធ្វើការបាត់តាមទម្លាប់មិនដែលទុកការងារចោលម្តងណាទេ ។ ហើយលើកនេះកាយតូចក៏មិនបានយកអាហារអ្វីទៅអោយនាយនៅឯក្រុមហ៊ុនដែរ ព្រោះតែទើបនិងបានទូរស័ព្ទថ្មីថែមទាំងមានកាតមួយសន្លឹកស្វាមីទើបបើកអោយថ្មីៗទៀតដូច្នេះហើយទើបចង់សាករបស់ថ្មីបន្តិច ។

  
  #Cofe-shop

   "យើងលឺថាក្រុមហ៊ុន Cèline ណាឥឡូវល្បីល្បាញកក្រើកណាស់ ហើយល្បីទៀតថាមានតារាប្រុសតារាស្រីស្អាតៗទៀតផង អួយចង់ក្លាយជាតារាដែលហា៎សនែក បានថតគូរជាមួយតារាប្រុសៗ អាយ៎!!!គ្រាន់តែគិតក៏អៀនដែលនាងអើយ"ហាងកាហ្វេលាន់លឺតែសំឡេងមនុស្សនិយាយគ្នា វាធម្មតាទៅហើយ ប៉ុន្តែអ្វីដែលកត់សម្គាល់ខ្លាំងបំផុតនោះគឺ សិស្សសាលាស្រីពីរនាក់ដែលកំពុងតែនិយាយគ្នាពីរឿងកំពុងតែផ្ទុះល្បីនៅលើបណ្តាញសង្គម ហើយក៏បន្តនិយាយរហូត ដល់នាក់ដែលអង្គុយតុជិតលួចមានការកត់សម្គាល់ ។

   "ធ្វើមុខបែបនេះឯងចង់ក្លាយជាតារាដែលហ៎?"ជីមីនដែលអង្គុយទល់មុខក៏ចោទសួរព្រោះតែបានឃើញទឹកមុខញញឹមអឹមអៀនរបស់ថេយ៉ុងមិត្តរបស់គេហាក់ដូចជាបង្កប់ន័យខ្លឹមសារយ៉ាងច្បាស់ ។
   "ប្រហែល"ថេយ៍ធ្វើឬកអឹមអៀនៗលើកាហ្វេមកក្រេបតិចៗចោលសម្តីបែបព្រងើយៗភ្នែកសម្លឹងមើលទៅខាងក្រៅទាំងចិត្តកំពុងតែគិតអំពីអ្វីម៉្យាង ។
   "ឯងកំពុងតែគិតអ្វីយើងមើលដឹងវ៉ើយអាថេយ៍ កុំមកធ្វើជាហីៗ បើថាចង់យើងជួយ"គ្រាន់តែលឺជីមីននិយាយបែបនោះថេយ៍ក៏សម្លឹងមើលមុខគេភ្លែតដោយលើកចិញ្ចើមម្ខាង បំណងចង់សួរគេ ថាមែនឬអត់?
   "យើងស្គាល់គ្នាជាមួយភរិយាម្ចាស់ក្រុមហ៊ុននិង បើឯងចង់ចូលចាំយើងជួយនិយាយ"
   "អា៎!!!មិនរហ័នបែបនិងទេ សុំពេលគិតមើលសិន បើសម្រេចចិត្តបានពេលណា ចាំមើលផ្ញើរសារប្រាប់"ថេយ៍រាងសប្បាយចិត្តចង់តែនិយាយយល់ព្រមភ្លាមៗតែពេលនេះគេមិនបាននៅម្នាក់ឯងដូចពីមុនឡើយ ពេលគិតដល់ជុងហ្គុកគេស្រាប់តែពិបាកនិងរកចម្លើយ ។
   "អឺតាមចិត្ត តែកុំយូរពេកប្រយ័ត្នយើងប្តូរចិត្តទៅ"

   ការសន្ទនាបន្លឺឥតដាច់រវាងពួកគេ ហើយចេញពីនោះក៏ដើរផ្សារទិញនេះទិញនោះតាមចិត្តហើយរាល់ការចំណាយទាំងប៉ុន្មានរបស់ថេយ៉ុងត្រូវបានលោតជូនដំណឹងនៅលើអេក្រង់ទូរស័ព្ទរបស់ជុងហ្គុក ជាហេតុដែលនាំអោយចិញ្ចើមក្រាស់ស្រាប់តែត្រូវរួញនិងទំលាក់ប៊ិចចុះទាញយកវាមកឆែកមើល ។

ម្ចាស់តម្រាបេះដូងWhere stories live. Discover now