EP15+16"របស់ដែលមានម្ចាស់"

342 36 1
                                    

   ទាលភ្លើងម៉ោងប្រមាណជាង3កន្លះ កាយតូចរបស់ថេយ៉ុងកម្រើខ្លួនតិចៗនិងបម្រាស់ចេញព្រោះគេមានអារម្មណ៍ថាស្អុះស្អាប់ហើយ.ករបស់គេដូចជាខះៗជាហេតុដែលធ្វើអោយ គេត្រូវស្ទុះក្រោកអង្គុយទាំងឈឺក្បាលស្ពឹកស្រទោនជាខ្លាំង ។ បានមួយស្របក់ល្មមស្វាងខ្លះគេក៏ស្រវាចុះទោះបីជារាងឈឺចាប់ចំណុចទន់ជ្រាយក៏គេមិនរំអួយនិងចុះទៅទាញអាវឃ្លំយកមកពាក់សឹមនិងដើរហួសទៅបើកវាំងននអោយស្រឡះ ឃើញថានៅខាងក្រៅមេឃដូចជាបើកពន្លឺគេក៏របស់ងាករកមេឡិកា ។

   "ម៉ោងជិត4ហើយហេស៎?"ថេយ៍បម្លឺសំនួនតិចៗទាំងមិនគួរអោយជឿព្រោះដូចជាទើបនិងបានគេងមួយភ្លែតសោះម៉ោងជិត4អីណា ហើយក៏ឆ្លៀតទៅចាក់ទឹកផឹក សឹមនិងដើរមករកគ្រែវិញ ។

   កាយតូចដាក់ខ្លួនថ្នមៗនៅលើពូកសម្លឹងមើលភ័ក្ត្រស្វាមីដែលគេងច្រងាងលង់លក់ក្នុងសុបិន្តយ៉ាងសុខស្រួល អត់និងអោយគេខ្នាញ់មិនបានទម្លាក់បបូរមាត់យឺតៗទៅថើបនៅលើថ្ងាសរបស់នាយបង្កប់ដោយក្តីស្រឡាញ់មហាសាលធំធេងជាងលំហរទៅទៀត ។

   "ប្រុសអីគួរអោយស្អប់យ៉ាងនេះ?"ដកបបូរមាត់មកវិញគេក៏ច្រត់ដៃទល់ចង្ការផ្ងើយមុខមើល មុខរបស់ជុងហ្គុក គិតសញ្ជឹងថាមិនគួរណានាយមានមុខអីខ្ជីខ្ជូតដូចកូនទន្សាយបែបនិងសោះ មិនសមនិងចរឹក មុខមិនសមខ្លួន ចរឹកមិនសមនិងស្នាមសាក់ ។

មួយសន្ទុះក្រោយមក

  កាយស្តើងរបស់ ថេយ៉ុងនៅតែសម្រាស់ចុះបម្រាស់ឡើងបែរលិចបែរកើតព្រោះតែគេងមិនលក់គេស្អប់ស្ថានភាពបែបនេះណាស់តែភ្ញាក់ហើយក៏គេងទៅវិញមិនលក់នោះទេ ដូចជាទាស់ទាល់និងអ្វីម៉្យាង ទើបសម្រេចចិត្តស្ទុះក្រោកទៅបើងរកទូរស័ព្ទរបស់ជុងហ្គុកមកលេង គេខ្ចិលមើលខោអាវណាស់ឡើងរបាយចុងគ្រែអាខ្លះឡើងខ្ទេតឆ្ងាយមិនដឹងនាយបោះម៉ាកស្អីបានទៅឆ្ងាយដល់ម្លឹង ។

   "ប្រើទូរស័ព្ទរកស្អី គ្មានហ្គេមសូម្បីតែមួយកម្មវិធីក៏គ្មាន ឆ្គួតមែន"គេឆូរឆរបើក អុីនធឺណេត ដៃចុចសង្កត់ខ្លាំងៗលើកញ្ចក់ទូរស័ព្ទចង់បែកអេក្រង់ទៅហើយ រួចក៏ចូលទៅរកដោនលោតហ្គេម តែសុខៗសារជូនដំណឹងមួយក៏លោតឡើង ថែមទាំងជាសារជូនដំណឹងមកពី Instagram ទៀតបញ្ជាក់ថានាយមាន Instagran  ប្រើដែលតើស្មានថាជាក្របីមិនចេះលេងបណ្តាញសង្គម ។

ម្ចាស់តម្រាបេះដូងWhere stories live. Discover now