EP7"ការជួយតែងតែមានសំណង"

353 32 4
                                    

#ពេលល្ងាច
  ម៉ោងចេញពីធ្វើការជុងហ្គុកក៏បាននាំថេយ៉ុងដើរផ្សារទិញនេះទិញនោះទុកប្រើប្រាស់ជាប្រចាំ ទោះគេមិនចង់បានក៏នាយនៅតែទិញអោយដដែលមួយម៉ូតៗមានដល់ទៅ បី បួន ឈុតឯណោះទិញទៅបញ្ចុះកំពង់តែម្តង ។
   "ចូលហាងពេជ្រធ្វើអី?"ដើរៗជុងហ្គុកក៏នាំគេចូលក្នុងហាងពេជ្រដ៏ធំមួយ ធ្វើអោយថេយ៍ងើបមុខមកសួរនាយទាំងភាពងើយឆ្ងល់មិនយល់ពីគោលបំណងរបស់នាយឡើយ ។
   "ចុះអេតាក់សុីវិលហើយមិនចង់បានចិញ្ចៀនទេ ហេស៎?"នាយក៏ងាកមកសួតសំណួរទៅកាន់គេវិញ ហុវផលអោយថេយ៍គាំងបន្តិច ជាការពិតគេសឹងតែភ្លេចនូវរឿងមួយនេះ មិននឹកស្មានថាជុងហ្គុកនាយយកចិត្តទុកដាក់លើរឿងទាំងអស់នេះសោះគេខ្លួនឯងផ្ទាល់ក៏មិនបាននឹកទាមទារ ។
   "ខ្ញុំ....!"
   "ចិញ្ចៀនដែលកម្មង់បានហើយឬនៅ?"ជុងហ្គុកលែងខ្វល់ពីថេយ៍ងាកទៅសួរបុគ្គលិកហាងវិញម្តងព្រមទាំងបោះសំបុត្រដែលបានកក់នោះទៅអោយបុគ្គលិកបញ្ជាក់មើល ហើយពួកគេក៏ឆ្លើយតបមកនាយវិញព្រមទាំងលើកប្រអប់ចិញ្ចៀនមកខាងលើ។
  "ចា៎ស នេះលោកចិញ្ចៀនគូរដែលកម្មង់"នាងញញឹមស្រស់បើកប្រអប់ចិញ្ចៀនបង្ហាញអោយឃើញត្បូងដែលជះពន្លឺចាចចាំងពេញភ្នែកគួរអោយគយគន់ ។ វាស្រស់ស្អាតណាស់ហើយត្បូងពណ៍ឈាមជ្រូកដែលជាត្បូងកម្របំផុតនៅលើពិភពលោកទៀតវាច្បាស់ជាមានតម្លៃថ្លៃកប់ពពកមិនខាន ដល់ថ្នាក់ថេយ៍សម្លឹងមើលឡើងភ្លឹក គេមិនដែលនិងឃើញត្បូងណាមានសម្រស់បែបនេះឡើយ ។
   "ហើយនេះជាខ្សែរ.កពេជ្រដែលលោកកម្មង់"មិនត្រឹមតែប៉ុណ្ណោះក៏នៅមានខ្សែរ.កពេជ្រថែមទៀត វាមានសណ្ឋានត្បូងដាំជុំវិញតូចស្លីមមានគ្រាប់ត្បូងគ្រីស្តាល់ដែលដាំជាបណ្តូងយ៉ាងគួរអោយស្រឡាញ់ឃើញភ្លាមថេយ៉ុងអត់និងចាប់ចិត្តមិនបាន ។
   ភ្លាមនោះជុងហ្គុកក៏បាញ់លុយដែលនៅសេលសល់ពីការកក់បន្តិចបន្តួចបង្ហើយ បុគ្គលិកក៏រៀបចំវិចខ្ចប់យ៉ាងស្រស់ស្អាតជូន ។ ពួកគេទាំងពីរក៏បណ្តើរគ្នាតករសងមកវិញ តែរាល់សកម្មភាពទាំងឡាយត្រូវបានជនចម្លែកដែលមិនស្គាល់មុខលួចថតជាប់ទាំងអស់ មានគ្រប់សកម្មភាពតែម្តង ។ ចេញពីនោះពួកគេក៏នាំគ្នាចូលញ៉ាំបាយនៅក្នុងហាងមួយកន្លែង មុននិងនាំគ្នាត្រឡប់ទៅផ្ទះវិញព្រោះមេឃក៏ងងឹតណាស់ពេកទៅហើយ សកម្មភាពនោះក៏ត្រូវបានថតច្រិទៀតមិនអោយខ្វះមួយសន្លឹកឡើយ ។

ម្ចាស់តម្រាបេះដូងDove le storie prendono vita. Scoprilo ora