EP5"មិនបានត្រៀម"

420 37 10
                                    

   "របស់ប្រើប្រាស់អូន ចាំបងអោយគេរៀបចំយកមកអោយ ខ្វះអីប្រាប់អ្នកបម្រើទៅ"នាយដោះអាវបណ្តើរស្រដីប្រាប់ទៅកាន់កាយតូចដែលសំកុកនៅលើគ្រែបណ្តើរ ដ្បិតថាមើលមុខគ្នាមិនទាន់ចំនៅពេលនេះយូរៗប្រាកដជាលែងអីបណ្តោយតាមតែពេលវេលាចុះ ។
   "..."
   "ថ្ងៃស្អែក ចាំចុះអេតាក់សុីវិល បើនៅជាមួយគ្នាយូរទៅលើសពី2ឆ្នាំអូនគិតថាធុញទ្រាន់ ពួកយើងអាចលែងលះគ្នា បងអោយសិទ្ធទៅលើអូន"ដ្បិតថាគេមិនស្រដីតបត នាយក៏នៅតែមុខក្រាស់និយាយជាមួយ ពាក្យរបស់នាយសោះកក្រោះខ្លាំងណាស់ វាគ្មានជាតិចូវ គ្មានមនោសញ្ចេតនា ដូចជាលេងបីឡុកបីឡយ៉ាងអញ្ចឹង គ្រាន់តែចុះអេតាក់សុីវិល ចុះរឿងរៀបការនោះ ម្តិចនាយមិននិយាយផង?លែងលះគ្នាធ្វើដូចជាស្រួលណាស់អ៊ីចឹង ថ្វីបើថាថេយ៍ខឹងស្អប់នាយក៏ពិតតែពេលគេបានលឺពាក្យថាលែងលះ អារម្មណ៍របស់គេប្រាប់មកថាឈឺហួលពេញប្រអប់ទ្រូងជាខ្លាំង គេខ្លាចអារម្មណ៍មួយនោះណាស់ ខ្លាចណាស់ ។
   "ហុឹក...អ្អឹក...ហុឹកៗ"ទឹកភ្នែកហែរហូរដោយគ្មានការបង្ខំគេយំដោយអារម្មណ៍ថាឈឺចាប់ ហើយក៏យំដោយឯកឯងទឹកភ្នែកដែលហូរដោយគ្មានសំឡេងវាឈឺជាងគេកាប់ទៅទៀត បើមិនស្រឡាញ់គេ សម្តែងជាទទួលខុសត្រូវលើគេដើម្បីអ្វីទៅ មុខមាត់កិត្តយល កេរ្តិ៍ឈ្មោះដែលសុីវាមិនកើតនោះមែនទេ? ក្បត់ឧត្តមគិទិខ្លួនឯងដើម្បីអ្វី អ្នកណាទៅដែលត្រូវការគ្រួសារដែលលែងលះគ្នានោះ ។
   "កុំយំអោយបងឃើញទឹកភ្នែករបស់អូន បងមិនចូលចិត្តអ្នកណាដែលទន់ខ្សោយយកទឹកភ្នែកជារនាំងនោះទេ"ជុងហ្គុក ត្រឹមតែដៀងភ្នែកមើលហើយនាយក៏បោះសម្តីចោលដាស់តឿនថេយ៉ុងបន្តិចមុននិងជំហានជើងវែងៗឈាននាំកាយសង្ហារដើរចេញទៅខាងក្រៅបាត់ បន្សល់ទុកនៅតែនាយតូចអោយអង្គុយយំអណ្តឺតអណ្តកតែម្នាក់ឯងគួរអោយអសោច ។
   "ប៉ា...ម៉ាក់ ហុឺៗ...កូនចង់ទៅផ្ទះវិញ"គេសង្ងំយំអោបក្បាលជង្គង់តែម្នាក់ឯង ស្ថិតក្នុងគ្រាបែបនេះគេគ្មាននឹកចេញអ្វីក្រៅពីអ្នកមានគុណ គេសែនខ្លាច សែនភ័យ សម្លឹងមើលទៅក្រៅចង្អួចកញ្ចក់ ក៏គ្មានឃើញអ្វីក្រៅពីទីធ្លាភូមិគ្រឹះដែលល្វឹងល្វើយ ឆ្ងាយដាច់កន្ទុយភ្នែកសន្លឹម ។

ម្ចាស់តម្រាបេះដូងWhere stories live. Discover now