EP6"រៀនយល់ពីគ្នា"

352 32 1
                                    

ថ្ងៃបន្ទាប់

   រឿងកាលពីម្សិលមិញវាពេលនេះវាដូចជាសុបិន្តដែលមានពីរដង ។ យប់មិញចងចាំច្បាស់ណាស់ថាជុងហ្គុកបានគេងអោបគេពេញមួយយប់មិនទៅណា ព្រឹកឡើងច្បាស់ណាស់ថានាយគឺទៅធ្វើការ តែខ្លួនក្រោកមិនទាន់សោះ មិនបានរៀបចំខ្លួនអោយនាយទៅតាមតួនាទី ។ ដ្បិតថាពីក្បាលល្ងាចមានរឿងរកាំរកុះគ្នាបន្តិចគេដេកគិតម្តងហើយម្តងទៀតពីសំដីរបស់ឪពុក ក៏យល់ពីបំណងរបស់គាត់ច្បាស់ ទោះរស់នៅជាមួយគ្នាមិនទាន់បានប៉ុន្មាន តែមើលទៅជុងហ្គុកមិនបានអាក្រក់មកលើគេឡើយនាយមើលថែរគេយកចិត្តទុកដាក់ជាមួយគ្រួសាររបស់គេណាស់រឿងទាំងប៉ុន្មាននាយបានរៀបចំយ៉ាងស្ងាត់ៗ ។

   "បើខ្ញុំសុីញេ បញ្ជាក់ថាខ្ញុំជាប្រពន្ធរបស់គេហើយ"ថេយ៍អង្គុយកាន់ប៊ិចចិត្តរារែកដូចចុងត្រល់ដៃក៏ច្រ.ល ចង់សុីញេម្តងៗចិត្តរបស់គេស្ទាក់ស្ទើរពិបាកសម្រេចចិត្តណាស់ ។
   "លោកប៉ា....ត្រូវហើយ លោកប៉ាចង់អោយយើងមានសេចក្តីសុខ គាត់ច្បាស់ជារើសមនុស្សល្អសម្រាប់យើងហើយ"ជីវិតពិតមិនដូចជារឿងប្រលោមលោកឡើយ រឹតតែមិនដូចក្នុងរឿងនិទាន វាគ្មានអ្វីល្អឥតខ្ចោញនោះទេ ទោះបីជាពេលនេះគេមានក្តីសុខក៏មិនប្រាកដថាជារាងរហូត ព្រោះមេឃក៏មិនដែលស្រឡះរាល់ថ្ងៃនោះទេ តែបើសបញ្ជាក់ពីសម្តីរបស់ពុកវិញ គាត់សង្ឃឹមម៉ាំណាស់លើចំណងមួយនេះ ។
   "លោកប៉ាច្បាស់ជាសប្បាយចិត្ត"គេគិតត្រូវហើយគាត់ប្រាកដជាសប្បាយចិត្តណាស់ប្រសិមបើគាត់ដឹងថាថេយ៍យល់ព្រមតាមសំណើររបស់គាត់នោះ ។ ប្រអប់ដៃតូចៗសង្កត់ប៊ិចសុីញេខ្វោកៗនៅលើក្រដាស រួចក៏លើកមកមើលបន្តិចញញឹមខ្ជឹបបបូរមាត់ធ្វើមុខដូចមិនសូវសមនិងស្ថានការណ៍សោះ ។

   កាយតូចក្រោកឈរនាំកាយស្រឡូនរបស់ខ្លួនដើរចូលផ្ទះបាយយ៉ាងព្រងើយគ្រាម់តែគេឈានជើងចូល អ្នកបម្រើក៏រត់ព្រាតទៅណាអស់ដូចជាខ្លាចគេចាប់សុីអ៊ីចឹង ហុចផលអោយថេយ៉ុងធ្វើមុខជូរហួញភ្លាម ។

   "គ្រប់គ្នាកើតអីនិង?"គេលើកចិញ្វើមឡើងធ្វើមុខឆ្ងល់ៗតែខ្ចិលគិតច្រើនក៏ងាកមករុះរើផ្ទះបាយមិនដឹងថាធ្វើអ្វីនោះឡើយ ។
  
"ពួកឯងថាគាត់កំពុងតែធ្វើអី?"
   "លេងបីឡុកបីឡទេដឹង"
   "នាងឆ្គួត"
   "ចុះមិនបើកភ្នែកមើលទេហេស៎ ក៏ឃើញថាគាត់កំពុងតែធ្វើម្ហូបចេះសួរទៅកើតដែល"
   ខណះអ្នកបម្រើឯណេះក៏នាំគ្នាលួចមើលឆ្លៀតខ្សឹបខ្សែវគ្នាលាន់មាត់រកុះដូចចាប ។ មិនមែនពួកនាងមរើសអើងឡើយតែខ្លាចថេយ៉ុងទៅវិញនោះទេ ឃើញថាជុងហ្គុកដែលជាចៅហ្វាយរបស់ពួកនាងហាក់ដូចជាស្និតស្នាលនិងយកចិត្តទុកដាក់ទៅលើគេម្នាក់និងណាស់ទើបជាហេតុផលធ្វើអោយពួកនាងខ្លាចគេទៅ ខ្លាចថាធ្វើអ្វីមួយអោយទាស់ចិត្ត គេយកទៅប្តឹងជុងហ្គុក ពួកនាងចប់មិនខាន ។

ម្ចាស់តម្រាបេះដូងWhere stories live. Discover now