EP2|ល្បែងពិន័យ

505 33 0
                                    

ពេលល្ងាច
នាឡិកាតម្លៃថ្លៃស្ថិតនៅលើ.កដៃ បង្ហាញពីទ្រនិចលោតបឹកៗក៏ឃើញថាម៉ោងប្រមាណជា 3:20នាទី ទៅហើយ ជុងហ្គុកទម្លាក់ប៊ិចចុះ ងាកមុខចេញពីកុំព្យូទ័រ បំណងអើតរកមើលថេយ៉ុងរៀបថានិងហៅគេ តែពេលក្រឡែកឃើញ គេបែរជាគេងលក់យ៉ាងស្មិតដូចនៅផ្ទះទៅវិញ ។

"ក្មេងនេះ!!!"នាយធ្វើមុខក្រញ៉ូវស្ទុះក្រោកក្រេសចេញពីតុទាញអាវក្រៅរបស់ខ្លួនកាន់ដើរតម្រង់មករកតុថេយ៉ុងដែលនៅជិតទ្វារស្រាប់ តែមិនទាន់និងដាស់គេឡើយ នាយឈរសម្លឹងមើលមុខតូចច្រមឹបនោះមួយស្របក់យ៉ាងភ្លឹកខ្លួន ។
"ថ្ងៃក្រោយមិនបាច់មកធ្វើការទេ"នាយទម្លាក់អាវព្រូសទៅគ្រោបលើក្បាលរបស់ថេយ៍នាំអោយគេភ្ញាក់ខ្លួនព្រឺតស្ទុះច្រងេងច្រងាតសក់ក្បាលសំពើងដូចសំបុកមាន់ ភ្ញាក់ដល់ថ្នាក់ដកដង្ហើមញ៉ាប់ៗប្រហោងពោះអស់ ។
"លោកប្រធាន!!!លោកប្រធាន អោយខ្ញុំសូមទោស ថ្ងៃក្រោយលែងបែបនេះទៀតហើយ"គេរត់តាមជុងហ្គុកពីក្រោយតត្រាក់ដូចកូនឆ្កែ ស្តីអង្វរ.កនាយព្រោះតែទឹកមុខជុងហ្គុកដូចប្រាកដប្រជាខ្លាំងណាស់ធ្វើអោយគេនេះខ្លាចនិងសម្តីបាត់ទៅហើយ ។ ថេយ៍បន្តរត់តាមនិងអង្វរជុងហ្គុកជារើយៗរហូតដល់ជាម់ខាងក្រោម តែជុងហ្គុកនាយក៏ពុំបានខ្វល់និងដើរចូលក្នុងឡានអង្គុយយ៉ាងរំភើយ ។
"បើចង់លុបលាងទោស ក៏ឡើងមក"ចិត្តគិតថាមិនអាណិតទេព្តោះចង់ធ្វើបាបក្មេងលេង តែមើលទឹកមុខគេចុះនាយសឹងតែទ្រាំមិនបាននិងហក់សង្គ្រប់ភ្លាមៗឥឡូវនិងហើយ ។
"ខ្ញុំនេះហេស៎?"
"ហើយឯងគិតថាអ្នកណា?"
"អរ...បាទៗ"ការឆ្លើយរបស់គេនាំអោយនាយសែនគ្រឺតចិត្តតែជ្រើសគេចភ្នែកសង្ងំដេកធ្វើមិនដឹង ថេយ៍គេក៏ដាក់ខ្លួនអង្គុយបុិកនៅជិតជុងហ្គុកតែក៏រក្សាគម្លាត ភ្នែកថេយ៉ុងក្រឡាប់ចាក់ធ្វើឫកហាក់ដូចជាខ្មាស់ៗមិនទាន់សម្របខ្លួននៅឡើយ ។ ភ្លាមនោះឡានក៏បញ្ឆេះបើកវិលកង់បើកទៅមុខ សភាពក្នុងឡានក៏មានតែស្ងាត់ហើយនិងស្ងាត់ ជុងហ្គុកមិនមាត់គិតតែពីសង្ងំគេង មុខរបស់នាយស្អាតណាស់ រលោងដូចជាព្រិសវាកំពុងតែប្រាកដឡើងនៅក្នុងកែវភ្នែករបស់ថេយ៉ុង ។

ឡានបន្តបើករហូតមកដល់Casinoដ៏មួយមួយកន្លែង មនុស្សម្នាចេញចូលគគ្រឹកគគ្រែងគួរអោយញញើតព្រោះម្នាក់ៗដែលដើរចេញមកគឺគ្មានម្នាក់ណាដែលមានមុខថានិងរីករាយសប្បាយឡើយ វាគ្មាននោះទេបើមិនម៉ួម៉ៅក្តៅក្រហល់ក្រហាយមុខស្អុយប៉ែរមើលមិនយល់ ។

"ចៅហ្វាយ យើងមកដល់ហើយទាន"គីដុង ដែលជាជំនិតចតឡានឈប់នៅចំណតរួចក៏ងាកមកស្តីដាស់ចៅហ្វាយដែលគេងលង់លក់នោះ ។ ត្របកភ្នែកក្រាស់ក៏បើកសន្សឹមៗសម្រួលខ្យល់ដង្ហើមអោយស្រួលបន្តិចក៏ទាញយកអាវមកពាក់និងសារេក្រវាត់.កបន្តិចមុននិងទ្វារឡានត្រូវបានបើកដោយដៃជំនិតជាការគោរពដល់ចៅហ្វាយនាយ ។ ចំណែកថេយ៉ុងឃើញនាយចុះហើយក៏ចុះតាមដែរដើរពីក្រោយជុងហ្គុកត្រុកៗ ។

ម្ចាស់តម្រាបេះដូងWhere stories live. Discover now