EP13"មិត្តចាស់"

367 37 0
                                    

តុតុ

ចូលមក

លឺសំឡេងអនុញ្ញាតិទ្វារក៏បើកឡើងថេយ៉ុងរហ័សរៀបចំខ្លួនរៀបតែនិងចុះចេញតែត្រូវដៃម៉ាំក្រសោបគេឡើងជាប់មិនប្រលែង គេរើមិនរួចក៏មានតែសង្ងំស្ងៀមទាំងអៀន ស្របលេខារបស់នាយក៏ដើរចូលមកទាំងក្នុងដៃមានកាន់សឺមីពណ៍ប្រផេះមួយមកជាមួយផង តែទឹកមុខដូចមិនសូវស្រស់បោះក្រោយបានឃើញទិត្យភាពបែបនេះ ។

"នេះរបាយការប្រចាំខែ និងត្រីមាសសម្រាប់ការចំណាយរយះពេលកន្លះឆ្នាំ"នាយក្រមុំដាក់ឯកសារទៅលើតុឈរឱនមុខចុះមិនព្រមដើរទៅណា ជុងហ្គុកមិនមាត់រុញកៅអីខិតមកជិតតុជាងនេះបន្តិចនិងយកវាមកពិនិត្យមើល យ៉ាងជាក់លាក់បំផុត ហើយរាងតូចនេះវិញក៏មិនទុកភ្នែកទំនេរចោលឆ្លៀតលួចមើលនិងគេដែល ។

"ការចំណាយនៅតែតិចជាងចំណេញ ហើយចុះរឿងបណ្តាក់ទន់ជាមួយក្រុមហ៊ុន Brand Cèline នោះដល់ណាហើយ?"ជុងហ្គុកពិនិត្យតាំងពីដើមក្បាលរបស់ដល់អស់ទើបទម្លាក់ចោលវិញវានៅតែដដែលនិងការចំណេញនៅតែច្រើនគ្មាមពាក្យថាខាតអ្វីឡើយ ប៉ុន្តែមានរឿងខ្លះទៀតដែលនាយនៅមិនទាន់ដឹងហើយក៏ដឹងលឺឥឡូវភ្លាមៗពីមាត់របស់លេខា ។

"ថ្មីៗនេះយើងបានពិភាក្សាជាមួយនិងម្ចាស់ក្រុមហ៊ុនរួចទៅហើយ ថែមទាំងបញ្ជូនក្រណាត់ដែលល្អជាថ្នូរទៀយផង ប៉ុន្តែខាងនោះនៅមិនទាន់មានតម្រុយណាមួយច្បាស់លាស់នៅឡើយ"នាងរៀបរាប់តាមដំណើរដើមទង ខណះអ្នកស្តាប់កឺធ្វើមុខម៉ាំស្មានមិនត្រូវពីជម្រៅចិត្ត ។

"ចុះខាងសម្ភារះគ្រឿងបរិក្ខាពេទ្យ?"

"ខ្ញុំអោយគេរៀបចំបញ្ចេញទៅអស់ហើយ លោកប្រធាន"

"អ្អឹមម...ធ្វើការបានល្អ ចេញទៅវិញទៅ"ក្រោយស្តាប់អ្វីដែលនាយចង់ដឹងអស់ហើយនាងលេខាក៏គ្មានតួនាទីអ្វីដែលត្រូវនៅទៀតដែរ ដូវ្នេះក៏មានតែដើរចេញតាមការពាក្យរបស់ចៅហ្វាយនាយ តែអ្វីដែលកត់សម្គាល់ហើយគ្មានអ្នកណាចាប់អារម្មណ៍នោះ គឺប្រអប់ដៃនាងក្តាប់ចូលគ្នាស្ថិតក្នុងចិត្តគំណិតមួយដែលបង្កប់ទៅដោយ....

ការច្រណែន.....


"អូនសុំទៅក្រៅមួយភ្លែត"ថាហើយគេក៏ក្រោកចេញក្រេសស្ថិតក្រោមក្រសែរភ្នែកមួយគូរនៅតាមមើលគេជាប់រហូតដល់បាត់ស្រមោល ។

ម្ចាស់តម្រាបេះដូងWhere stories live. Discover now