ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី3

496 46 23
                                    

Admin:ទំនេរអញ្ចឹងចេញរាងច្រើនហើយ តិចទៀតគ្រូចូលកង់វិញចាប់ផ្ដើមចេញមួយថ្ងៃបាត់មួយអាទិត្យហើយ🙏🥲

ថ្ងៃថ្មី!!!!!!

ព្រឹកព្រលឹមស្រាលៗពន្លឺចាំមកចូលតាមចន្លោះបង្អួចចូលមកក្នុងបន្ទប់គេង រាងស្ដើង ដែលកំពុងគេងលក់យ៉ាងស្កប់ស្កល់។

~តុក តុក~

សំឡេងគោះទ្វារ!!!!!

សំឡេងបានពន្លឺឡើងដល់អ្នកកំពុងគេងឱ្យភ្ញាក់ឡើង ទាំងភ្នែកបើកមិនចង់រួចងើបឡើងដើរទៅបើកទ្វារទាំងទឹកមុខធុញទ្រាន់អារម្មណ៍មិនទាន់ស្វាងពីភាពងងុយគេងនៅឡើយទេ។

~ក្រាក~

"ដល់ម៉ោងទៅធ្វើការហើយ"បងភី ប្រាប់ទៅកាន់រាងស្ដើង ដែលកំពុងបើកភ្នែកមិនចង់រួច

"នេះបងធ្វើការថ្មើរហ្នឹង ខ្ញុំគេងមិនទាន់ឆ្អែតទេ?"ពេជ្រឈី ឆ្លើយទាំងសំឡេងល្វើយៗភ្នែកបើកមិនរួច

"អញ្ចឹងតាមចិត្តឯងទៅ ប៉ុន្តែប្រយ័ត្នមានរឿងជាមួយចៅហ្វាយស្រី"បងភី ស្រដីហើយដើរចេញបាត់ទៅ រាងស្ដើង គ្រាន់តែបានឮឈ្មោះចៅហ្វាយភ្លាមបើកភ្នែកឡើងធំៗហើយស្ទុះស្ទាររៀបចំខ្លួនដើម្បីទៅធ្វើការ។

"នេះនាងមិនទាន់ងើបទៀតមែនទេ?"បេឡា អង្គុយគងពាក់ខ្លានៅលើសាឡុងអានកាសែតប៉ុន្តែពេលដែលឃើញដំណើរបងភីមករាងខ្ពស់ សួរទៅកាន់គាត់ភ្លាម

"ចាសអ្នកនាង"បងភី

"ខ្ញុំមកហើយ!!!មែនអ្វីឱ្យខ្ញុំធ្វើប្រាប់មកចុះ?"ពេជ្រឈី រត់មកយ៉ាងលឿនទាំងប្រហែប្រហប រាងខ្ពស់ សម្លឹងមើលមុខនាងមិននិយាយអ្វីមួយម៉ាត់។

"មកនេះមក"បងភី ដោយឃើញទឹកមុខចៅហ្វាយរាបស្មើបែបនេះចាប់ទាញដៃ រាងស្ដើង ដើរចេញមកក្រៅបាត់បើនៅបន្តទៀតខ្លាចត្រូវមាត់ទាំងពីរនាក់។

"នេះការងារដែលឯងធ្វើ"បងភី នាំរាងស្ដើងមកដល់ក្រៅហើយបង្ហាញការងារដែលនាងត្រូវធ្វើក្នុងថ្ងៃហ្នឹងគឺលាងអាងទឹក

"នេះបងការងារធំយ៉ាងនេះឱ្យខ្ញុំធ្វើម្នាក់ឯងយ៉ាងម៉េចកើត ដាច់ខ្យល់ខ្ញុំស្លាប់ហើយ"ពេជ្យឈី គ្រាន់តែបានឃើញការងារថ្ងៃដំបូងរបស់នាងចង់សន្លប់ទៅហើយ។

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now