ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី27

648 47 16
                                    

ម៉ោង12ថ្ងៃត្រង!!

"តើនេះអ្នកនាងដឹងអត់ ? ថាខ្ញុំឈឺចាប់ប៉ុណ្ណា!ខ្ញុំនឹងចេញឲ្យឆ្ងាយឆ្ងាយបំផុតហើយនិងថ្ងៃត្រឡប់មកឲ្យអ្នកនាងបានឃើញមុខខ្ញុំម្ដងទៀត នៅពេលនោះអ្នកនាងនិងសប្បាយចិត្តជាខ្លាំង"ពេជ្រឈី ពោលឡើងព្រមទាំងទឹកភ្នែកស្រក់ចុះមកមិនឈប់សម្លឹងមើលទៅបេឡាដែលកំពុងគេងលក់មិនដឹងអី មិនមែនរឿងនេះធ្វើលើនាងតែម្ដងនោះទេតែវាធ្វើច្រើនលើកមកហើយប៉ុន្តែអារម្មណ៍ឈឺចាប់នៅតែកើតមានចំពោះនាងជានិច្ច។

"ហ្ហឹម"បេឡា គ្រហឹមឡើងបន្តិចនៅពេលដែលមានពន្លឺព្រះអាទិត្យចាំងចូលមកត្រូវលើផ្ទៃមុខរាងខ្ពស់ដែលកំពុងគេងលង់លក់យ៉ាងស្រួលធ្វើឲ្យនាងត្រូវភ្ញាក់មកដោយសារតែចាំភ្នែកពេក។

"នេះនៅ មិនទាន់ងើបទៀតមែនទេ?"បេឡា ដកដៃចេញពីចង្កេះពេជ្រឈីហើយងើបខ្លួនទៅពិតហ្នឹងក្បាលគ្រែរួចភ្នែកសម្លឹងមើលទៅរាងស្ដើងដែលកំពុងធ្វើជាគេងលក់

"គេងលក់ចុះណាអូនសម្លាញ់?បងងូតទឹកបន្តិច"បេឡា ស្រដីរួចអោនទៅថើបថ្ងាសនាងមួយខ្សឺតហើយចុះចេញពីលើពូកដើរចូលទៅក្នុងបន្ទប់ទឹក

"អូនសម្លាញ់អញ្ចឹងហ្អ..ហឹសនេះអ្នកនាងចេះប្រើពាក្យអញ្ចឹងទៅកើត!"ពេជ្រឈី បន្ទាប់ពីបេឡាដើរចូលទៅក្នុងបន្ទប់ទឹកនាងបានបើកភ្នែកហើយពោលឡើងតិចៗម្នាក់ឯងទាំងហួសចិត្ត។

~រោទ៍ៗ!~

សំឡេងទូរសព្ទបានបន្លើឡើង!!

"នេះអ្នកណាគេខលមកហ្នឹង?"បេឡា គ្រាន់តែឮសំឡេងទូរសព្ទភ្លាមបានដើរចេញពីបន្ទប់ទឹកហើយមកទទួលទូរសព្ទ ចំណែកពេជ្រឈី គ្រាន់តែដឹងថាបេឡាបានចេញពីបន្ទប់ទឹកបិទភ្នែកធ្វើជាគេងលក់វិញ។

"អាឡូ!!មានការអ្វីមែនទេ? បានតេមកយើងទាំងថ្ងៃ"បេឡា ស្រដីម៉ាត់ៗទៅកាន់អ្នកម្ខាងទៀត

"នែ!!នេះនិយាយឱ្យស្រួលបួលទៅវាថី!!ឥឡូវហ្នឹងតេទៅលេងលែងបានហើយមែនទេព្រះនាង"ម៉ារី ដល់ពេលបានឮសម្ដីបេឡានិយាយមកហាក់ដូចជាកំពុងមានអារម្មណ៍មិនស្រួល

"ឆាប់និយាយសាច់រឿងមក យើងគ្មានពេលច្រើនទេ!ព្រោះយើងកំពុងមានការ"បេឡា

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now