ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី៥

456 40 9
                                    

[ត]
"បានហើយឈប់យំទៅ ចាំអ៊ំនាំទៅលាបថ្នាំ"ម៉ែដោះ ចាប់ទាញរាងស្ដើងចេញពីការអោបហើយនាំនាងចូលទៅក្នុងផ្ទះវិញ។

ម៉ែដោះបាននាំពេជ្រឈីចូលមកក្នុងបន្ទប់គាត់ម្ដងទៀតដើម្បីមកលាបថ្នាំរបួស។

"ហា៎ស នេះដៃកើតអីហ្នឹង?"បងភី គាត់គេងបន្ទប់ជាមួយម៉ែដោះ ដោយឃើញដៃរាងស្ដើង ឡើងក្រហមលើសដើមគាត់ចាប់ផ្ដើមសួរ

"គឺត្រូវចៅហ្វាយដាក់ទោសបន្តិចហ្នឹងណា"ម៉ែដោះ ដើរទៅយកថ្នាំមកលាបហើយប្រាប់ទៅ បងភី កុំឱ្យគាត់ឆ្ងល់

"នេះខ្ញុំមិនយល់ទេ?ហេតុអ្វីចៅហ្វាយស្អប់ខ្ញុំ"ពេជ្រឈី អង្គុយគិត ម៉ែដោះពេលបានឮបែបនេះមកមើលរាងស្ដើង

"នេះចៅហ្វាយប្រាប់ថាមិនចូលចិត្តក្មួយមែនទេ?"ម៉ែដោះ ងាកមកសួររាងស្ដើង

"ចា៎!!ការដែលថ្ងៃខ្ញុំឡើងទៅបន្ទប់គាត់ ខ្ញុំបានឃើញរូបមង្គលការរបស់គាត់ តើគាត់ធ្លាប់រៀបការពីមុនមកមែន?"ពេជ្រឈី គិតបានមួយសន្ទុះហើយសួរបកទៅម៉ែដោះ នឹងបងភី

"អួយ..ម៉េចបានខ្ញុំឈឺក្បាលខ្លាំងម្ល៉េះ?..អួយ.."ពេជ្រឈី នាងចាប់ផ្ដើមស្រមៃទៅអតីតកាលម្ដងទៀតនាងបានស្រមៃឃើញមនុស្សជួបគ្រោះថ្នាក់ចរាចរណ៍ប៉ុន្តែនាងមិនអាចចាំមុខមាត់របស់គេបានឡើយ ស្រមៃមិនទាន់ដឹងឱ្យផងក្បាលរបស់នាងចាប់ផ្ដើមឈឺជាខ្លាំងរហូតធ្វើឲ្យនាងចេញឈាមតាមច្រមុះ។

"អា៎យ...ពេជ្រឈី កើតអីហ្នឹង?ម៉េចបានឈាមហូរច្រើនម្ល៉េះ"បងភី ដែលនៅក្បែររាងស្ដើង ផិតភ័យជាខ្លាំងពេលឃើញនាងឈាមច្រមុះហូរមកដូចទឹក

"ឆាប់ទៅយកសំឡីត្រជាក់និងទឹកមក"ម៉ែដោះ ចាប់ផ្ដើមស្លន់ស្លោទាំងកណ្ដាលយប់

~ក្រាក~

សំឡេងបើកទ្វារ!!!!!!!

"នេះនាងចង់ទៅណាហ្នឹង?ហេតុអ្វីប្រញាប់ប្រញាខ្លាំងម៉្លេះ"បេលឡា រៀបនឹងចូលគេងទៅហើយតែដោយសារឮសំឡេងបើកទ្វារនិងសម្របជើងមនុស្សទើបចេញមកក្រៅហើយបានឃើញថា បងភី កំពុងតែកាន់ទឹកនៅនឹងដៃនៅមានកន្សែងនៅក្នុងហ្នឹងមួយ។

"គឺគឺថា...គឺថា"បងភី ឆ្លើយមិនចេញឡើយព្រោះតែភ័យខ្លាំងពេក

"នែនៅដល់ណាទៀត មនុស្សចង់ដាច់ខ្យល់ស្លាប់ឥឡូវហើយ"ម៉ែដោះ ស្រែកមួយទំហឹងចេញពីបន្ទប់ធ្វើឲ្យឮពេញមួយផ្ទះ

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now