ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី10

523 45 40
                                    

[ត]
បន្ទាប់ពីបានញ៉ាំថ្នាំហើយ ពេជ្រឈី បានគេងលង់លក់បាត់ទៅ។ម៉ែដោះ បងភី សម្លឹងមើលមុខគ្នាហើយងាកមកមើលមុខរាងស្ដើងទាំងអាណិតខ្លោចចិត្តមិនដឹងថាកម្មអ្វីទេមកជួបនឹងរឿងបែបនេះ។

ពេលព្រឹកថ្ងៃថ្មី!!!

"តើថ្ងៃនេះ ពេជ្យឈីមិនមកធ្វើការទេអី?"ភីប៊ុន សួរទៅកាន់បងភី

"នាងមិនស្រួលខ្លួនឈឺគេងនៅបន្ទប់ម៉ែដល់"បងភី និយាយបណ្ដើរដៃបេះបន្លែបណ្ដើរ

"ហា៎ក!!ម៉េចបានជានាងឧស្សាហ៍ឈឺម្ល៉េះ?"ភីប៊ុន

"មកពីនាង មានរឿងហ្នឹងណា?"បងភី

"នេះនាងមានរឿងអ្វី?"ភីប៊ុន សួរទាំងបារម្ភ

"ឯងទៅមើលនាងដោយខ្លួនឯងទៅ កុំមកសួរយើង"បងភី មិនខ្ចីខ្វល់ឡើយគិតតែពីបេះបន្លែឲ្យរួចអាងចូលទៅជួយធ្វើម្ហូបម៉ែដោះ

"បើអញ្ចឹងខ្ញុំទៅមើលនាងបន្តិចហើយ"ភីប៊ុន និយាយហើយដើរចូលផ្ទះធំបាត់ទៅ

ក្នុងផ្ទះ!!!!

"ភីប៊ុន ឈប់សិន"បេឡា គ្រាន់តែបានឃើញនាយសង្ហារដើរកាត់ភ្លាមហៅគេឱ្យឈប់ភ្លាម

"មានអ្វីប្រើមែនទេចៅហ្វាយ?"ភីប៊ុន ឈប់ដំណើរហើយអោនក្បាលបន្តិចដើម្បីគោរពចៅហ្វាយ

"ឆាប់យកថ្នាំនិងប្រដាប់ប្រដាល់លាងរបួសដែរមាននៅក្នុងហ្នឹងមានបង់រុំក្បាលមានថ្នាំហើយមានសំឡីយកឱ្យទៅ ពេជ្រឈីផងកុំប្រាប់ថាខ្ញុំជាអ្នកឱ្យ"បេឡា ហុចកញ្ចប់មួយឡើងធំមកឱ្យនាយសង្ហាហើយឡើងទៅលើបាត់ទៅ ភីប៊ុនមិនទាន់បានទាំងសួររួចរាល់អស់ផងតែត្រូវបានរាងខ្ពស់ដើរឡើងទៅលើបាត់។

~ក្រាក~

សំឡេងបើកទ្វារ!!!!!

"ពេជ្យឈី ភ្ញាក់ឡើង"ភីប៊ុន បានចូលមកដល់ហើយដើរទៅដាសនាងឲ្យងើប

"តើនាងយ៉ាងម៉េចហើយ ហើយក្បាលហ្នឹងត្រូវនឹងអី?"ភីប៊ុន សួរមកកាន់រាងស្ដើងទាំងព្រួយបារម្ភ

"គឺធ្វើការមិនបានល្អប៉ះទង្គិចនិងជ្រុងតុបន្តិច"ពេជ្រឈី

"ធ្វើការថ្ងៃក្រោយឲ្យចេះប្រយ័ត្នប្រយែងផង!!នេះខ្ញុំឱ្យ"ភីប៊ុន ហើយកញ្ចប់ធំនោះទៅឲ្យរាងស្ដើង ពេជ្រឈី ឃើញហើយឆ្ងល់ជាខ្លាំង

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Opowieści tętniące życiem. Odkryj je teraz