ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី34

551 50 22
                                    

បន្ទាប់ពីរពេជ្រឈីបានចេញពីផ្ទះហ្វាមកឆាក៏បានដើរតាមពីក្រោយពេជ្រឈី ហើយព្យាយាមស្រែកហៅនាងឲឈប់ដំណើរនាងតែពេជ្រឈីនាងមិនខ្ចីខ្វល់ឡើយ

"ពេជ្យឈី!ឯងឈប់សិនមើលកុំដើរលឿនពេក"ឆា បានដើរតាមពេជ្រឈីពីក្រោយ

"នែឈប់សិន!"ឆា រត់ទៅចាប់ដៃពេជ្រឈី

"បើឯងមកនិយាយរឿងហ្នឹងដដែល!មិនបាច់ចាំនិយាយល្អជាង"ពេជ្រឈី គ្រវះដៃឆាចេញទៅមួយខាង

"តើឯងមិនព្រមលើកទោសឲ្យបេឡាពិតមែនឬ?"ឆា ពេជ្យឈីសម្លឹងមើលមុខឆាទាំងទឹកមុខស្មើ

"ស្អែកយើងនឹងទៅក្រៅប្រទេស?"ពេជ្រឈី ឆា គ្រាន់តែបានឮភ្លាមបើកភ្នែកធំៗសឹងមិនជឿ

"នេះឯងទៅក្រៅប្រទេសធ្វើអ្វី?ឯងកុំទៅអីណា!"ឆា ស្រវាចាប់ដៃពេជ្យឈីរួចនិយាយលួងលោមទៅកាន់នាង

"យើងចង់បំភ្លេចរឿងគ្រប់យ៉ាងនៅទីនេះចោលឱ្យអស់ ហើយសង្ឃឹមថាពេលយើងមកវិញអ្វីៗនឹងល្អប្រសើរ"ពេជ្រឈី ស្រដីទាំងញញឹមហើយស្រវាឱបឆាយ៉ាងណែន

"ធ្វើតាមឯងទៅចុះ!បំភ្លេចរឿងនៅទីនេះចោលឱ្យអស់ទៅ ហើយចាប់ផ្ដើមជីវិតសារជាថ្មី"ឆា ឱបទៅកាន់មិត្តរបស់ខ្លួនយ៉ាងណែនដូចគ្នា ព្រោះនាងនិងពេជ្យឈីស្រឡាញ់គ្នាខ្លាំងណាស់ដូចបងប្អូនបង្កើតអញ្ចឹង ក្រោយពីបានដឹងថាមិត្តភក្តិចង់ទៅក្រៅប្រទេសបែបនេះក៏មិនបានហាមឃាត់អ្វីដែរ ព្រោះអីយល់ពីភាពឈឺចាប់របស់មិត្តភក្តិច្បាស់។

+ព្រឹកថ្ងៃថ្មី

ថ្ងៃនេះជាថ្ងៃដែល ពេជ្រឈី ត្រូវឡើងយន្តហោះទៅក្រៅប្រទេសដែលរឿងនេះគ្មានអ្នកណាដឹងឡើយក្រៅពីឆា ហើយនិងអ៊ំបូរ ពួកគេបាននាំគ្នាចេញដំណើរទៅកាន់ព្រលានយន្តហោះតាំងពីព្រឹកតែម្ដង។

+ព្រលានយន្តហោះ

"យើងទៅហើយណាសម្លាញ់!អ៊ំស្រី អរគុណសម្រាប់ការមើលថែគន្លងមក"ពេជ្រឈី ឱបឆានឹងអ៊ំបូរព្រមគ្នារួចនិយាយលាទាំងទឹកភ្នែក

"រស់នៅទីហ្នឹងឱ្យបានសុខណា?សង្ឃឹមថាមកវិញអ្វីៗនឹងត្រូវបញ្ចប់"ឆា និយាយនឹងលើកដៃលាទៅកាន់មិត្ត

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now