ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី7

451 43 12
                                    

[ត]
"អើបាយៗ!!"ហ្វា និយាយរួចបិទទូរសព្ទបាត់ទៅភ្នែកនៅសម្លឹងមើលបន្ទប់ឆាមិនឈប់នេះមិនព្រមចូលគេងទេឬយ៉ាងម៉េចនៅគិតតែសម្លឹងមើលបន្ទប់កូនក្រមុំគេ។

"ខ្ញុំធ្លាប់តែញ៉ែមនុស្សស្រីងាយស្រួល ដល់ពេលប៉ះមនុស្សស្រីឆ្នាស់បែបនេះខ្ញុំចូលចិត្តខ្លាំងណាស់"ហ្វា សម្លឹងទៅកាន់បន្ទប់ឆាហើយញញឹមចុងមាត់

"មនុស្សស្រីអី? ធ្វើចរិតដូចមនុស្សប្រុស មិនចូលចិត្តសោះក្រឡាហ្នឹងចង់ញ៉ែឯងឲ្យច្បាស់ទែន ហឺស!!"ឆា យកកន្សែងមកជូតសក់ដែលកំពង់សើមហើយអង្គុយគិតពីទឹកមុខព្រាននារីរបស់អ្នកជិតខាងខ្លួនហើយអង្គុយសើចតិចៗ។ [នែបើថាធ្លាក់ក្នុងអន្លង់ស្នេហ៍គេប្រាប់មក មាត់ខុសពីចិត្ត🌚🤧]

ថ្ងៃថ្មីពេលព្រឹក!!!!!

~ទើត ទើត~

មីមី បើកឡានមកដល់មុខផ្ទះ ហ្វា ទាំងព្រឹកព្រលឹមដើម្បីចេញទៅផ្ទះបេឡាព្រោះត្រូវជិះចំណាយពេលយូរដោយសារផ្ទះបេឡានៅឆ្ងាយពីទីក្រុងអញ្ចឹងហើយត្រូវមកពីព្រលឹម។តែខំចុចកំប្លេយ៉ាងណាក៏មិនឃើញមនុស្សដើរមកបើកទ្វារដែរ។

"យី!!នេះគេងឬក៏ស្លាប់នេះបានមិនព្រមបើកទ្វារឲ្យឯង"មីមី ដោយមិនឃើញមនុស្សមកបើកទ្វារចុះពីលើឡានដើរទៅបើកទ្វាររបងខ្លួនឯង

"ចាំមើលតែចូលដល់ក្នុងផ្ទះមានរឿងជាមួយយើងហើយ"មីមី បើកទ្វាររបងចូលដល់ក្នុងបរិវេណផ្ទះ ហ្វា

~ក្រាក~

សំឡេងបើកទ្វារ!!

"ព្រះនាងយាងងើបឡើង"គ្រាន់តែឡើងទៅដល់ភ្លាម មីមី ចូលទៅបើកទ្វារបន្ទប់ ហ្វា ហើយចូលទៅដាស់គេប៉ុន្តែរាងខ្ពស់មិនខ្ចីងើប

"នែ!!ព្រះនាងម្ចាស់នេះនៅសម្ងំដល់ណាទៀតឆាប់ងើបឡើងឱ្យលឿន បើមិនងើបយើងយកទឹកមួយជះឯងហើយ"មីមី រៀបនឹងងើបទៅយកទឹកមកហើយតែ មានដៃមួយលូកមកចាប់ដៃនាង

"ចិត្តអាក្រក់ម៉្លេះអ្នកម្ដាយ!!មនុស្សគេងមិនទាន់ឆ្អែតផង"ហ្វា ងើបមកដូចជាខ្មោចឆៅ

"អូយអាក្រក់មើលខ្លាំងណាស់!!មុខឡើងហើមឆាប់ចូលងូតទឹកឱ្យលឿន"មីមី ចាប់ទាញខ្លួន ហ្វា ឲ្យចូលក្នុងបន្ទប់ទឹក

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now