ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី20

608 48 11
                                    

ព្រឹកថ្ងៃថ្មី!!!!!

"នេះមេឃភ្លឺហើយមែនទេ!!"បេឡា ងើបមកព្រមទាំងយកដៃញីភ្នែក

"នេះងើបហើយមែនទេបង?"ស្រីកំណាន់ ងើបចេញពីទ្រូងរាងខ្ពស់ហើយសួរទៅកាន់នាង

"ចាសបងងើបហើយ!!អូនឆាប់ងូតទឹកទៅអាងបងអោយកូនចៅបងជូនទៅវិញ"បេឡា នារីកំណាន់ ងើបចេញពីទ្រូងនាងមកអង្គុយនៅម្ខាង

"តែ...តែអូនចង់"

"ចាំពេលទំនេរបងទៅលេងនៅក្លឹបហ្នឹងទៀត!!ពេលនេះបងរវល់ហើយ"បេឡា ថើបថ្ងាស់នាងមួយខ្សឺតដើម្បីលួងលោម

"បងសន្យាណាស់ថានឹងទៅរកអូនម្ដងទៀត"នារីកំណាន់

"ចាសបងនឹងសន្យា"បេឡា បានធ្លុកដៃជាមួយនាង

"ឆាប់ងើបទៅបងចុះទៅចាំនៅក្រោមមុន"បេឡា ងើបចេញពីគ្រែរួចដើរបើកទ្វារចុះទៅក្រោមបាត់ទៅ។

ខាងក្រោម!!!

"តើភ្ញាក់ហើយមែនទេចៅហ្វាយ!!យប់មិញសប្បាយដែរទេ?"ភីប៊ុន កំពុងតែជូតឡានចំពេលដែលបេឡាដើរចេញមកក្រៅ

"មានអីសប្បាយតើ!!ឯងឆាប់យកនាងទៅផ្ទះវិញផង"បេឡា នាយសង្ហាឮបែបនេះក៏ឆ្ងល់

"មិនឱ្យនាងនៅទីនេះជាមួយចៅហ្វាយទេអី?"ភីប៊ុន សួរទៅកាន់រាងខ្ពស់បន្តទៀត

"ឆ្កួតទេអី!!យើងយកកំដរអារម្មណ៍តែម្ដងម្កាលប៉ុណ្ណោះ"បេឡា និយាយហើយដើរចូលក្នុងផ្ទះវិញ

"ចៅហ្វាយចេះសាវ៉ាទៀត!!"ភីប៊ុន ហួសចិត្តនឹងចៅហ្វាយខ្លួនជាធ្លាប់តែជានារីសុភាពរាបសារពេលនេះប្រែហើយ។

"អូនងូតទឹករៀបចំខ្លួនអស់ហើយ"នារីកំណាន់ ដើរចុះពីខាងលើបន្ទប់ហើយស្ទុះមកឱបរាងខ្ពស់ដែលអង្គុយលើសាឡុង

"អញ្ចឹងចាំបងឱ្យកូនចៅជូនទៅផ្ទះវិញ លើកក្រោយជួបគ្នាទៀត"បេឡា និយាយទៅកាន់នាង

"ភីប៊ុន!!"បេឡា ស្រែកហៅនាយសង្ហា

"បាទចៅហ្វាយស្រី"ភីប៊ុន រត់មកដល់រហ័សទាន់ចិត្ត

"ឆាប់ជូននាងទៅផ្ទះវិញទៅ"បេឡា

"អូនទៅហើយណាបងសម្លាញ់!!ជុប.."នារីកំណាន់ អោនទៅថើបមាត់រាងខ្ពស់មួយខ្សឺតរួចដើរចេញទៅក្រៅបាត់ទៅ

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now