ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី៦

426 37 31
                                    

[ត]
"បាទ"ភីប៊ុន កំពុងតែចង់សួររឿងអ្វីមួយប៉ុន្តែពេលដែលរាងស្ដើងបែរមុខចេញទៅម្ខាងក៏មិនបានសួរអ្វីដែរបើកទ្វារចេញទៅក្រៅបាត់ទៅ។

~ក្រាក~

សំឡេងបើកទ្វារ!!!!

"តើយ៉ាងម៉េចយកថ្នាំឱ្យនាងហើយឬនៅ"ម៉ែដោះ រៀបនឹងបើកទ្វារចូលទៅហើយប៉ុន្តែត្រូវបាននាយកំលោះបើកទ្វារមកមុន

"យកឱ្យរួចហើយ ពេលនេះពេជ្រឈីបានគេងលក់ហើយ"ភីប៊ុន ប្រាប់ទៅកាន់ម៉ែដោះ

"អើ!!ហើយចុះឯងបានថ្នាំមកពីណា?"ម៉ែដោះ សួរទៅកាន់នាយសង្ហា

"គឺចៅហ្វាយឱ្យខ្ញុំយកមកឱ្យ"ភីប៊ុន ប្រាប់ទៅរាងចំណាស់តាមត្រង់

"ហាសថាមិច!!!"ម៉ែដោះ គ្រាន់តែបានឮសឹងតែមិនជឿ

"ធ្វើដូចជាភ្ញាក់ផ្អើលខ្លាំងម៉្លេះ?ចៅហ្វាយតែងតែបារម្ភពីកូនចៅអញ្ចឹងហើយ ចុះអ៊ំប្រាប់ខ្ញុំបានទេថាយប់មិញនេះមានរឿងអ្វីកើតឡើង?"ភីប៊ុន សួរទៅកាន់រាងចំណាស់ទាំងងឿងឆ្ងល់

"ពេជ្រឈី ឈឺក្បាលបន្តិចបន្តួចទើបយើងឱ្យនាងភីទៅយកកន្សែងត្រជាក់និងទឹកមកជូតខ្លួនតែប៉ុណ្ណឹងឯង"ម៉ែដោះ រៀបរាប់តាមដំណើររឿង

"ប្រាកដហើយមែនទេ?"ភីប៊ុន ហាក់មិនអស់ចិត្តទើបសួរបន្ថែម

"នែ!!ឯងគិតថាយើងនេះកុហកឯងមែនទេ បើមិនជឿខំប្រឹងសួរធ្វើអី? យី!!"ម៉ែដោះ ស្រដីហើយដើរចេញបាត់ទៅ រាងសង្ហារបានត្រឹមឈរអេសក្បាលមិនឈប់

"អូ!!នេះខ្ញុំអ្នកខុសអី? គ្រាន់តែចង់ដឹងថាពិតឬមិនពិតខុសដែរ"ភីប៊ុន បន្ទាប់ពីឈរឆ្ងល់បានមួយសន្ទុះក៏ដើរចេញទៅធ្វើការបន្តទៀត។

~រោទ៍ រោទ៍~

សំឡេងទូរសព្ទ!!!!!

"អាឡូ!!!ខ្ញុំអេសារបេឡានិយាយ"បេឡា លើកទូរសព្ទមកនិយាយទៅកាន់អ្នកនៅម្ខាងទៀត

"យើងគឺ មីមី តិចមិនស្គាល់យើង?"មីមី

"ហា៎ស នេះគឺជាឯងមែនទេ?ពេលនេះឯងនៅណាយើងនឹកឯងខ្លាំងណាស់"បេឡា គ្រាន់តែបានឮសំឡេងមិត្តសម្លាញ់ភ្លាមរំភើបជាខ្លាំង។

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now