ចិត្តស្អប់បង្កប់ស្នេហ៍ ភាគទី 22

623 43 20
                                    

[ត]
"ម៉ែដោះកុំធ្វើឲ្យខ្ញុំខឹងអីល្អជាង ព្រោះម៉ែដោះនៅជាមួយខ្ញុំតាំងពីតូចខ្ញុំមិនចង់ខឹងឬស្អប់ម៉ែដោះឡើយ"បេឡា និយាយហើយដើរចេញបាត់ទៅទាំងអារម្មណ៍មួលម៉ៅ រាងចំណាស់បានត្រឹមតែឈរក្រវីលក.និយាយអ្វីលែងចេញ។

បន្ទាប់ពីបានចេញពីផ្ទះបេឡាបានដើរលេងនៅតាមឆ្នេរសមុទ្រម្នាក់ឯងឈរមើលទិដ្ឋភាពនៅជុំវិញសមុទ្រអារម្មណ៍និងខួរក្បាលកំពុងតែគិតពីរឿងអតីតកាលដែលឈឺចាប់បំផុត។

"ទោះបីជាអូនពាក់ព័ន្ធជាមួយពួកនាងតែអូនមិនដែលភ្លេចបងឬកាត់ចិត្តពីបងម្ដងណាឡើយ អារម្មណ៍និងបេះដូងអូនតែងតែនឹកបងរហូត"បេឡា ឈរសម្លឹងមើលទៅសមុទ្រ ពោលម្នាក់ឯងតិចៗទោះបីជាពេលវេលាកន្លងផុតទៅយូរប៉ុណ្ណាប៉ុន្តែនាងគ្មានថ្ងៃដែលអាចបំភ្លេចបេះដូងនិងស្នេហាដំបូងរបស់នាងបានឡើយ។

"ឆាប់ទៅផ្ទះវិញទៅ កុំនៅទីនេះយូរពេកអីអាចធ្វើឱ្យនាងមិនស្រួលខ្លួនបាន"ភីប៊ុន យកដៃជូតទឹកភ្នែករាងស្ដើងដែលកំពុងតែស្រកមកមិនឈប់

"តោះយើងឆាប់ទៅផ្ទះវិញ ខ្ញុំខ្លាចអ៊ំស្រីបារម្ភខ្លាំងណាស់"ពេជ្រឈី បន្ទាប់ពីជូតទឹកភ្នែកស្អាតអស់ហើយងើបឈរហើយនិយាយទៅកាន់នាយសង្ហា

"ខ្ញុំភ្លេចប្រាប់អ្នកនាងឲ្យសូន្យ ការពិតអ៊ំបារម្ភពីអ្នកនាងខ្លាំងណាស់គាត់រកអ្នកនាងតាំងពីព្រឹកមិញ"ភីប៊ុន បន្ទាប់ពីបានឮរាងស្ដើងនិយាយចាប់ផ្ដើមនឹកឃើញថាខ្លួនកំពុងតែមករកនាង គេមករកឃើញហើយបែបជាមិននាំទៅវិញនៅអង្គុយទីនេះឡើងយូរបន្ថែមទៀត។

"ចឹងយើងឆាប់ទៅខ្ញុំខ្លាចអ៊ំបារម្ភខ្លាំងណាស់"ពេជ្រឈី

"តោះយើងទៅ"អ្នកទាំងពីរនាំគ្នាដើរសំដៅទៅផ្ទះវិញ។

#ទីក្រុងបាងកក

ផ្ទះអ៊ំបូរ!!!

"ថ្ងៃនេះមិនទៅណាទេអី?"អ៊ំបូ សួរទៅកាន់ឆាដែលនៅអង្គុយចុចមើលទូរទស្សន៍

"មិនទៅណាទេអ៊ុំ"ឆា

"ចុះថ្ងៃមុនទៅលេងសមុទ្រសប្បាយដែរទេ?"អ៊ំបូ សួរឆាបន្ថែមទៀត

"មិនសូវសប្បាយទេអ៊ុំ ពេលនោះមានរឿងកើតឡើងបន្តិចបន្តួច"ឆា

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now