ចិត្តស្អប់បង្កើតស្នេហ៍ ភាគទី18

523 41 20
                                    

[ត]
"ខ្ញុំស្អប់នាងខ្លាំងណាស់ នាងឮទេ ថាខ្ញុំស្អប់នាង នាងឃាតក"បេឡា សម្លុតទៅកាន់រាងស្ដើងខ្លាំងៗទាំងទឹកភ្នែកហើយដើរឡើងទៅលើបន្ទប់បាត់ទៅ។

ពេជ្រឈី បានត្រឹមតែសម្រក់ទឹកភ្នែកនិយាយអ្វីមិនចេញម៉ែដោះឃើញហើយអាណិតជាពន់ពេកមិនគួរណាមានរឿងបែបនេះកើតឡើងសោះ។

"ឈប់យំទៅ!!!គ្មានអ្នកណាគេដែលមិនធ្លាប់មែនកំហុសពីមុនមកឡើយគ្រាន់តែកំហុសនោះតិចឬក៏ច្រើន"ម៉ែដោះ លួងលោមរាងស្ដើងហើយនាំនាងដើរចូលទៅក្នុងបន្ទប់បាត់។

ក្នុងបន្ទប់!!!

បេឡា ពេលនេះកំពុងតែខូចចិត្តជាខ្លាំងចិត្តរបស់នាងប្រៀបបានជាបន្ទោសភ្នំភ្លើងទៅហើយ នាងលើកយករូបថតមង្គលការរបស់ខ្លួនមកមើលម្ដងទៀតក្ដាប់ដៃយ៉ាងណែនចូលគ្នាមួយទំហឹងទឹកភ្នែកស្រក់ចុះធ្លាក់លើកញ្ចក់រូបថតតក់ៗ។

"នាងជាឃាតករ នាងគឺជាអ្នកសម្លាប់មនុស្សដែលយើងស្រលាញ់ អញ្ចឹងយើងត្រូវតែធ្វើឱ្យនាងឈឺចាប់ទ្វេដង"បេឡា នៅក្នុងចិត្តនាងពេលនេះពោរពេញទៅដោយគំនុំសេចក្ដីឈឺចាប់ពិបាកនឹងពណ៌នា។

ក្នុងបន្ទប់ម៉ែដោះ!!!

"ខ្ញុំប្រាប់នាងហើយ តែនាងមិនជឿខ្ញុំខ្ញុំនៅជាមួយចៅហ្វាយយូរឆ្នាំមកហើយទើបខ្ញុំបានដឹងពីចរិតពិតរបស់គាត់"ភីប៊ុន និយាយទៅកាន់រាងស្ដើងដែលកំពុងយកប្រេងក្រឡាងលាបអញ្ចឹងក៏ខ្លួនឯង

"មនុស្សដូចចៅហ្វាយនាគជាមនុស្សដែរចិត្តត្រជាក់បំផុត ហើយក៏ជាមនុស្សពិបាកនឹងទុកចិត្តដែរ"ម៉ែដោះ និយាយបន្ថែម

"ខ្ញុំខំតែអរ ខំតែសប្បាយចិត្តនៅទង្វើល្អដែលគេធ្វើដាក់ខ្ញុំ នេះខ្ញុំសឹងតែមិនជឿទៅហើយថាវាគ្រាន់តែជាការបោកប្រាស់ដើម្បីតែការសងសឹកប៉ុណ្ណោះ"ពេជ្រឈី និយាយទាំងក្រៀមក្រំព្រោះតែពេលនេះខ្លួនដូចជាធ្លាក់ក្នុងអន្លង់ស្នេហ៍គេហើយ។

"ចុះពេលនេះនាងគិតយ៉ាងម៉េចទៀត!!រឿងពេលនេះបែកធ្លាយអស់ហើយនាងក៏ចាំការចងចាំមកវិញ តើនាងចង់ទៅនៅជាមួយគ្រួសារនាងដែរទេ?"ភីប៊ុន ពេជ្រឈី ឮបែបនេះរឹតតែពិបាកចិត្តឡើង

រឿង ចិត្តស្អប់បង្កប់ស្នេហ៍Where stories live. Discover now